ការបាត់បង់​ព្រហ្មចារី​ដោយសារ​មូលហេតុ​អ្វី ?

​ការបាត់បង់​ភាព​បរិសុទ្ធ ឬ​សន្ទះ​ព្រហ្មចារី​របស់​នារី កើតឡើង​ដោយ​ការ​រួមភេទ​គ្រា​ដំបូង ដែល​មាន​ការ​ស៊ក​បញ្ចូល​លិង្គ​នោះ ពិតជា​ពិបាក​សម្រេច​ចិត្ដ​ណាស់​សម្រាប់​មនុស្ស​ភាគច្រើន ទោះជា​វ័យចាស់​ក្ដី​វ័យក្មេង​ក្ដី​។ អ្នកខ្លះ​ឆាប់​រួសរាន់​រំដោះខ្លួន​ចេញពី​គំនាប​ដ៏​រឹងមាំ​នោះ និង​ធ្វើខ្លួន​ទទួលបាន​នូវ​សេរីភាព អ្នកខ្លះ​ទៀត​ប្រកាន់​បាន​ខ្ជាប់ខ្ជួន​នូវ​រនាំង​ប្រពៃណី​នេះ​។​
​អ្នក​ដែល​រំលោភបំពាន​ឈានមុខ​គេ​ច្រើន​តែ​ជា​មនុស្ស​ប្រុស ជាពិសេស​បុរស​ឬ​យុវជន​។ រីឯ​យុវនារី​ច្រើនតែ​ជា​មនុស្ស​បណ្ដែតអារម្មណ៍ ឬ​ជា​អ្នក​រ៉ូ​ម៉ែន​ទិ​ក ហើយ​ដែល​ពួក​នាង​ចូលចិត្ដ​រក្សា​ព្រហ្ម​ចារី ភាព​បរិសុទ្ធ សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍​។ ទាំងនេះ​គឺជា​ជម្រើស​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ ។ ម្យ៉ាង​ទៀត​រហូត​មកដល់​សព្វថ្ងៃនេះ មិនទាន់​មាន​ក្រិត​ក្រម ឬ ច្បាប់ទម្លាប់​ណា ដែល​តម្រូវ​ឱ្យ​យុវវ័យ​រួមភេទ​លើកដំបូង​នៅ វ័យ​ប៉ុន្មាន​ពិតប្រាកដ​នៅឡើយ​ទេ​។ បុរាណ​ខ្មែរ​បាន​តម្រូវ និង​អនុញ្ញាត​ឱ្យ​យុវវ័យ​ចាប់ផ្ដើម​រួមភេទ​លើកដំបូង​ក្រោយ​ថ្ងៃ​ក្រាប​ក្បាល ដល់​កន្ទេល​(​ថ្ងៃ​រៀបការ​)​។​

​ការ​រៀបការ​នៅ​ប្រទេស​កម្ពុជា​ច្រើន​រៀបចំឡើង​ដោយ​ការរៀបចំ​ទុកដាក់​ពី​សំណាក់​ឪពុកម្ដាយ ឬ​អាណាព្យាបាល ជួនកាល​កម្លោះ​ក្រមុំ​ទាំង​ពីរ​នោះ​មិន​ធ្លាប់​ស្គាល់គ្នា​ទៀតផង​។ បើ​ក្រឡេក​មើល​ច្បាប់​អាពាហ៍ពិពាហ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យុវជន និង​យុវនារី​មាន​សិទ្ធិ​រៀបការ​ចាប់ពី​អាយុ​គម្រប់​១៨​ឆ្នាំ​ឡើង​ទៅ​។

តាម​ការស្រាវជ្រាវ​នៅ​តាម​បណ្ដា​ប្រទេស​ជឿនលឿន ជាពិសេស​នៅ​ប្រទេស​បារាំង យុវវ័យ​ចាប់ផ្ដើម​រួមភេទ​ដំបូង​នៅ​អាយុ​១៧​ឆ្នាំ​ជា​មធ្យម​។ បើ​តាម​តួលេខ​ទាំងនេះ បញ្ជាក់​ថា​យុវវ័យ​មិន​ត្រូវ​ចាប់ផ្ដើម​រួមភេទ​ពេក​ទេ ព្រោះ​ពួកគាត់​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​រៀបចំខ្លួន​៕

ប្រភព៖ cen

អ្នកនឹងចូលចិត្ត

  • ការបាត់បង់​ព្រហ្មចារី​ដោយសារ​មូលហេតុ​អ្វី ?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/05  Category:ចំនេះដឹង
Tags: