14 ​ចំណុច ជួយ​ឱ្យមិ​ត្តនា​រីជោគជ័យលើ​វិថីស្នេ​ហ៍​

ក្នុង​រយៈពេល​ពីរ​បី​ខែ​ដំបូង នៃ​ការ​ណាត់ជួប​ជាមួយ​មនុស្ស​ដែល​អ្នក​ចូលចិត្ត, សូម​អនុវត្តតាម​វិធី​ខាងក្រោម ប្រិយមិត្ត​នឹង​ទទួលបាន​ជោគជ័យ​លើ​ការទំនាក់ទំនង​ជាមួយ​មនុស្ស​អ្នក​ដែល​ស្រឡាញ់។

1.មិនត្រូវ​មានការ​យល់​ច្រឡំ :

មនុស្ស​ប្រុស​ដែល​ល្អ​តែងតែ​អះអាងថា ពួកគេ​ស្អប់​មនុស្ស​ស្រី​ណា​ដែល​មិន​គោរព​ពាក្យសន្យា។ ប៉ុន្តែ​តាមពិត ពួកគេ​មានចិត្ត​អន្ទះសារ​ចង់​តាម ឬ​អង្វរ​នាង​ពេល​នាង​មិន​ផ្តល់​មូលហេតុ​នៅពេល​នាង​ចាកចេញ ឬ​និយាយ​ពាក្យ​លា​ចំពោះ​គេ។

2. មិនត្រូវ ធ្លាក់​ក្នុង​ការពិសោធ​ន៏​របស់គេ :

នៅពេល​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយគ្នា ការ​ណាត់ជួប​ជាមួយ​នាយ​នឹង​លេចឡើង​នូវ​សំណួរ មួយចំនួន​ដើម្បី​ស្វែងយល់​ពី​អត្ត​ច​រិ​ក តើ​អ្នក​យល់​យ៉ាងដូចម្តេច​ចំពោះ​រឿងនេះ ប៉ុន្តែ​មិន​បញ្ចូល​ពី​បញ្ហា​សិច​នោះទេ។

3.ត្រូវធ្វើ​ពុធ​មិន​យកចិត្តទុកដាក់​ចំពោះ​ស្នេហា :

ថ្វីបើ​ឆោតល្ងង់​ដោយសារតែ​នៅ​ក្មេង តែ​អ្នក​មិនគួរ​និយាយថា សារភាព​មុន​នោះទេ។  ចូរ​ធ្វើ​ពុត​ថា អ្នក​មិន​ខ្វល់ខ្វាយ និង​សកម្ម ដោយ​រង់ចាំ​រហូតដល់​គាត់​សារភាព​ប្រាប់​អ្នក។ ធ្វើ​ដូច្នេះ នាយ​នឹង​រឹតតែ​ឃើញ​ពី​គុណ​តម្លៃ​របស់​អ្នក។

4 មិនត្រូវ​ផ្លាស់​ប្តូរជីវិត​របស់​អ្នក :

ចូរ​ចង់ចាំ​ថា បុរស​ដែល​អ្នក​ណាត់ជួប​គ្រាន់តែ​ផ្នែក​មួយ​នៃ​ជីវិត​របស់​អ្នក​ប៉ុណ្ណោះ។ គាត់​មិនមែនជា​ជីវិត​របស់​អ្នក​ទាំងមូល​នោះទេ ប្រសិនបើ​អ្នក​ទុក​គាត់​ក្នុង​ជីវិត​តាំងពី​ដំបូង​ហើយ​ចំណាយ​ពេលវេលា​ទាំងអស់​ជាមួយ​គាត់ នោះ​បុរស​នោះ នឹង​ចាត់ទុក​អ្នកជា​ទាសករ​របស់គេ។

5.មិនត្រូវ​ក្និ​ក្នក :

ប្រសិនបើ​គាត់​មិន​ទូរស័ព្ទ​ទៅ​អ្នក​ក្នុង​រយះពេល២ ឬ ៣ថ្ងៃ ឬក៏​លុប​ចោលការ​ណាត់ជួប​ប៉ុន្មាន​នាទីចុងក្រោយ អ្នក​មិនគួរ​ងងក់ ឬ​ធ្វើឱ្យ​នាយ​ដឹងថា អ្នក​មិន​សប្បាយចិត្ត​ឡើយ។ ជំនួស​ដោយ​ការ​រំលង​នេះ នាយ​នឹង​សម្តែង​នូវ​ការស្រឡាញ់ និង​បារម្ភ​ពេលដែល​គ្មាន​អ្នក។

6.មិន​ត្រួវ​ឱ្យ​មិត្ត​ប្រុស​របស់​អ្នកគ្រប់គ្រង​អ្នក​ឡើយ :

មិនត្រូវ​បញ្ឈប់​គ្រប់បែបយ៉ាង ទោះបី​នាយ​មិន​ចង់ឱ្យ​អ្នកធ្វើ​វា​ក៏ដោយ។ ជាពិសេស​អ្នក​មិនគួរ​កាត់ផ្តាច់​នូវ​ចំណង​មិត្តភក្តិ​ទាំងអស់ ដោយសារតែ​នាយ​មិន​ចូលចិត្ត​នោះទេ។ ជាការ​ពិត​អ្នក​កំពុងតែ​ណាត់ជួប​ជាមួយ​គាត់ តែ​គាត់​មិនមែន​តួឯក​នៅក្នុង​ជីវិត​របស់​អ្នក​អាច​នាំ​ផ្លូវ​អ្នក​ឈានទៅដល់​គោលដៅ​នៃ​ជីវិត​នៅឡើយ​ទេ។

7. មិនត្រូវ​ព្យាយាម​ផ្គាប់ចិត្ត​នាយ :

ស្ត្រី​ជាច្រើន​គិតថា​ប្រសិនបើជា​បើជា​ខ្លួន​ផ្តល់នូវ​អ្វីដែល​គាត់​ចូលចិត្ត ដូចជា ចំអិន​អាហារ​ដ៏​ឆ្ងាញ់​ដល់​នាយ  គាំទ្រ​ការប្រកួត​កីឡា​ជាង​ការដើរ​ផ្សារ នឹងធ្វើ​ឱ្យ​នាយ​ស្រលាញ់​អ្នក​កាន់តែខ្លាំង។ នេះ​គឺជា​ការយល់​ខុស​ដ៏​ធំ​មួយ ពិសេស​ឆាក​ស្នេហា​គ្រា​ដំបូង​ដ៏​ឆាប់រហ័ស។ អ្នកនឹង​ពិបាក​បំពេញចិត្ត​របស់​នាយ​ជា​រៀងរហូត។ ម្យ៉ាងវិញទៀត​ប្រសិនបើ​អ្នកបំរើ​គាត់ បន្ទាប់​គាត់​នឹង​គ្មាន​អារម្មណ៍​ចង់​ផ្លាស់ប្តូរ ឬ​ធ្វើ​អ្វីមួយ​ឱ្យ​អ្នកដទៃ​ស្រឡាញ់​ចូលចិត្ត​នោះទេ។

8. មិនត្រូវ​ឱ្យ​នាយ​ទាយ​ដឹង​នូវ​អ្វីដែល​អ្នក​គិត :

អ្នក​គួរតែ​ទប់​អារ​ម្ម​ណ៏ និង​ការ​គិតពី​អា​ថ៏​កំបាំង​អ្វីមួយ ធ្វើ​ដូច្នេះ នាយ​នឹង​ព្យា​យម​ស្វែងយល់ និង​ត្រូវ​រៀនសូត្រ​អ្វីដែល​ថ្មី ដើម្បី​យល់​ពី​អ្នក នោះ នាយ​នឹង​ចាប់អារម្មណ៍​មកលើ​រួប​អ្នក​កាន់តែខ្លាំង។

9. មិនត្រូវ​នឹក​នាយ​ពេក​នោះទេ :

មិនត្រូវ​បង្ហាញ​ឱ្យ​គាត់​ដឹងថា​អ្នក​នឹក​គាត់​ឡើយ។ ប្រសិន​បុរស​នោះ​អ្នក​ទើបតែ​បាន​ជួប និង​ស្គាល់គ្នា​ក្នុង​រយៈពេល​ទើបតែ​មួយខែ​នោះ ពុំ​ដូច្នេះ នាយ​នឹង​ថា​ខ្លួនគេ​មាន​តំណែង​ដ៏​សំខាន់​នៅក្នុង​បេះដូង​របស់​អ្នក។

10 មិនត្រូវ​និយាយ​ពី​អ​នា​គត់​រហ័ស​ពេល​ឡើយ :

ប្រសិនបើ​អ្នកមាន​ស្នេហា​ស៊ី​ជំរៅ ប្រាកដប្រជា និង​ស្មោះត្រង់ នោះ​ជៀស​មិន​ផុតពី​ត្រូវ​និយាយ​ពី​បញ្ហា​ឡើយ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទើប​មាន​ទំនាក់ទំនងថ្មីៗ ហើយ​នាយ​តែងតែ​ស្ទាបស្ទង់​ពី​ស្ថានភាព​ទំនាក់ទំនង អ្នក​គួរ​ជៀសវាង​និយាយ​ពី​អនាគត​ឡើយ។ ជាងនេះទៅទៀត​មិនត្រូវ​និយាយ​សួរដេញដោល​ពី​អតីតកាល និង​សង្សារ​ចាស់​របស់​នាយ​ឡើយ។

11. មិនត្រូវ​ប្តូរ Status លើ​facebookឡើយ :

មនុស្ស​ស្រី​មួយចំនួន​តែងតែ​ចង់​ពិភពលោក​ទាំងមូល​ដឹងថា​គេ​កំពុងមាន​ស្នេហា មាន​សេចក្តីសុខ….គួរតែ​ផ្លាស់ប្តូរ status ផ្ទាល់ខ្លួន លើ Facebook ទោះបី​មាន​ស្នេហា​រយៈពេល​ខ្លី​ក៏ដោយ។ ចង់ចាំ​ថា​អ្នក​មិនមែនជា​ក្មេងស្រី​ឡើយ ពីព្រោះថា​អ្នកត្រូវការ​ពេលវេលា ដើម្បី​កំណត់​ពី​សណ្ឋាន និង​ភាព​ឋិតថេរ​នៃ​ទំនាក់ទំនង​របស់​អ្នក ។

12. មិនត្រូវ​ចែករំលែក​ពី​ជីវិត​របស់​អ្នក​ច្រើន​ពេល​ឡើយ :

ព័ត៌មាន និង​ការយល់​ដូចគ្នា​គឺជា​កត្តា​សំខាន់​ដែលនាំឱ្យ​ជោគជ័យ​ក្នុង​សម្ព័ន្ធភាព​ស្នេហា។ ប៉ុន​តែ​មិន​មានន័យថា​អ្នក​ត្រូវ បង្ហាញ​អាថ៌កំបាំង​នៃ​ជីវិត​របស់​អ្នក ខណៈពេល​នៃ​ការជួបគ្នា​លើកដំបូង​នោះទេ។ ប្រសិនបើ​មានការ​ខុសឆ្គង​អ្នក និង​នាយ​នឹងមាន​ការធុញទ្រាន់ ហើយ​រឿង​ស្នេហា​រវាង​អ្នក​ទាំងពីរ​នឹង​មិនមាន​ទៀតឡើយ។

13. រក្សា​ពី​តម្លៃ​របស់​អ្នក :

អ្នក​ចង់​ធ្វើឱ្យ​បុរស​ដែល​អ្នក​បាន​ជួប​រំភើប តែ​អ្នក​ក៏ត្រូវ​រក្សា​ពី​តម្លៃ​របស់​អ្នក ដូច្នេះ អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​ត្រូវគោរព​ខ្លូន​ឯង និង​មិនឱ្យ​នាយ​មើលងាយ​អ្នក ដូចជា ចាកចេញ​ដោយ​មិន​និយាយស្តី ឬ​បដិសេធ​ទៅ​ដើរលេង​ជាមួយ​នាយ តែ​បែរ​ជាមួយនឹង​មិត្តភក្តិ​របស់​នាយ​ទៅវិញ។

14. ធ្វើខ្លួន​ឱ្យ​រវល់​បន្តិច :

ជំនួស​ដោយ​ពាក្យ​និយាយថា “ខ្ញុំ​នៅផ្ទះ​អផ្សុក មិនដឹង​ធ្វើ​អ្វី ” គួរ​កុំ​ធ្វើឱ្យ​នាយ​ដឹងថា អ្នក​រវល់​ខ្លះ មិន​ងាយ​នឹង​ជួប​ពេក បើទោះជា​អ្នក​ទំនេរ​ក្តី៕

ប្រភព៖ khmerstation

អ្នកនឹងចូលចិត្ត

  • 14 ​ចំណុច ជួយ​ឱ្យមិ​ត្តនា​រីជោគជ័យលើ​វិថីស្នេ​ហ៍​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ចំនេះដឹង
Tags: