រឿងដែលបុរសៗគួរដឹង! ប្រព័ន្ធ WiFi ធ្វើឱ្យមេជីវិតចុះខ្សោយ

ប្រព័ន្ធ WiFi ហុច​ផលប៉ះពាល់​ដល់​សក្តានុពល ​របស់​ទឹក​មេជី​វិត​របស់​បុរស ដែល​ច្រើនតែ​ដាក់​កុំព្យូទ័រ​លែ​ប​ថប់ ​លេង​នៅលើ​ភ្លៅ នឹង​អាច​នឹង​ធ្វើឱ្យ​ពិបាក​ក្នុងការ​មានកូន។

កាលពី​ចុងខែ​កន្លងទៅនេះ ទីស្នាក់ការ​ព័ត៌​មាន​រ៉​យ​ទ័​របា​នរាយ​ការ​ថា អ្នកវិទ្យាសាស្ត្រ​ជាតិ​អាមេរិក និង​អា​ហ្ស​ង់​ទីន​បា​នប​ងើប​ឱ្យដឹងថា មនុស្ស​ប្រុស​ដែល​ចូលចិត្ត​ដា​ក់លែប​ថប់​ នៅលើ​ភ្លៅ​ខណៈពេល​ភ្ជាប់​ប្រព័ន្ធ WiFi នោះ អាច​ប្រថុយប្រថាន​នឹង​សភាវ​ពិបាក​មានកូន ក្រោយពី​ស្រាវជ្រាវ​រកឃើញថា ប្រព័​ន្ធ WiFi ហុច​ផលប៉ះពាល់ ​ដល់​សក្តានុពល​របស់​ទឹក​មេជី​វិត។

ដោយ​អ្នកវិទ្យាសាស្ត្រ​ពី ​ស្ថាប័ន​វេជ្ជសាស្ត្រ​ការបន្ត​ពូជ នេស​សេន​ធី​ស នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន រួមជាមួយ​ស្ថាប័ន​វេជ្ជសាស្ត្រ វើ​ជី​នៀ សហរដ្ឋអាមេរិក បាន​រួមគ្នា​ធ្វើការ​ស្រាវជ្រាវ​ពាក់ព័ន្ធ ​នឹង​ផលប៉ះពាល់​របស់ WiFi ចំពោះ​សភាវ​ការបន្ត​ពូជ​របស់​មនុស្សប្រុស ដោយ​នាំយក​ទឹក​មេជី​វិត​ពី​មនុស្ស​ប្រុស ​ដែលមាន​សុខភាព​ល្អ​ក្នុងអំឡុង​អាយុ​ពី 26-45ឆ្នាំ​ ចំនួន 29នាក់ មក​ដាក់​​ជិត និង​ឆ្ងាយ​ពី​លែ​ប​ថប់ ​ដែល​បាន​ភ្ជាប់​ប្រព័ន្ធ WiFi រយៈពេល 4ម៉ោង។

រឿងដែលបុរសៗគួរដឹង! ប្រព័ន្ធ WiFi ធ្វើឱ្យមេជីវិតចុះខ្សោយ

លទ្ធផល​នៃ​ការសាកល្បង​បាន​បង្ហាញថា បន្ទាប់ពី 4ម៉ោង​កន្លងផុតទៅ ទឹក​មេជី​វិត​ដែល​ដាក់​នៅ​ជិត​លែ​ប​ថប់​នោះ​បញ្ឈប់​ការធ្វើ​ចលនាដល់​ទៅ 25% ចំណែក 9%​ទៀត រកឃើញថា DNA ត្រូវបាន​បំផ្លាញ ចំែ​ណ​ក​ទឹក​មេជី​វិត​ដែល​ដាក់​នៅ​ឆ្ងាយ​ពី​លែ​ប​ថប់​វិញ បញ្ឈប់​ការធ្វើ​ចលនា​ត្រឹមតែ 14% និង​មាន​ត្រឹមតែ 3%​ប៉ុណ្ណោះ​ដែល​ DNA ​ត្រូវបាន​បំផ្លាញ។

តាមរយៈ​ការ​ស្រា​ជ្រាវ​នេះ​ បានបង្ហាញ​ឱ្យឃើញថា ប្រសិនបើ​មនុស្ស​ប្រុស​ប្រើកុំព្យូទ័រលែ​ប​ថប់ និង​ត​ភ្ជាប់​ប្រព័ន្ធ WiFi អុ​ី​ន​ធើ​ណេ​ត ហើយ​ដាក់​នៅលើ​ភ្លៅ​នោះ នឹង​ហុច​ផល​ធ្វើឱ្យ​ពិបាក​ក្នុងការ​មានកូន តែ​គួរ​សង្កេត​ដែរ​ថា ការងារ​ស្រាវជ្រាវ​មួយ​នេះ មិនបាន​និយាយ​ពីកម្តៅ​ ដែល​ចេញពី​លែ​ប​ថប់​នោះឡើយ ទាំង​កម្តៅ​ក៏​ជា​បច្ច័យ​មួយ​ ដែល​បំផ្លាញដល់​សក្តានុពល​របស់​ទឹក​មេជី​វិត​​ដែរនោះ។

យ៉ាងណាក៏ដោយ ខាង​លោក​វេជ្ជ​ប​ណ្ដិ​ត រ៉ូ​ប៊ើ​ត អូ​អា​តេស ដែលជា​អ្នកឯកទេស​ខាង​ប្រព័ន្ធ​បន្ត​ពូជ និង​ប្រព័ន្ធ​បញ្ចេញ​ទឹកមូត្រ​បានផ្តល់​ទស្សនៈ​ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ គ្រាន់តែ​ជា​ចំណាប់អារម្មណ៍​មួយ​ ក្នុងន័យ​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ តែ​សម្រាប់​គាត់​វិញ ​វា​គ្មាន​ភាព​ពាក់ព័ន្ធ​អី​ខាង​ជីវវិទ្យា​របស់​មនុស្ស​ឡើយ៕

រឿងដែលបុរសៗគួរដឹង! ប្រព័ន្ធ WiFi ធ្វើឱ្យមេជីវិតចុះខ្សោយ

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • រឿងដែលបុរសៗគួរដឹង! ប្រព័ន្ធ WiFi ធ្វើឱ្យមេជីវិតចុះខ្សោយ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:សុខភាព
Tags: