សួន​សម្ងាត់​អេ​ឌិន ​នៅ​ក្រុងព្រះសីហនុ

សួន​អេ​ឌិន​នៅ​ក្នុង​រឿង​ជាទី​កន្លែង​ដ៏​មនោ​រម្យ និង​មាន​ភាព​សង់​ទី​ម៉​ង់ ព្រមទាំង​ជា​កន្លែង​ធម្មជាតិ​តែមួយគត់​របស់​កំណើត​មនុស្សលោក​នៃ​គ្រិស្តសាសនា។ តែ​ឥឡូវនេះ សួន​សម្ងាត់ ​អេ​ឌិន​ បាន​ប្រែ​ក្លាយជា​ឈ្មោះ​ផ្ទះ​ស្នាក់​មួយ​ហៅថា «Eden’s Garden» នៅក្នុង​ក្រុងព្រះសីហនុ។

 
សួន​សម្ងាត់​អេ​ឌិន ​នៅ​ក្រុងព្រះសីហនុ

 

Eden’s Garden ជា​ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន ដែល​មាន​សភាព​ស្ងប់​ស្ងៀម មាន​ដើមឈើ​ដុះ​ពាសពេញ​ដោយ​ម្លប់​ត្រឈឹងត្រឈៃ និង ​អាង​ហែល​ទឹកធំ​ល្មម​ជម្រៅ ១,៥០ម៉ែត្រ។

 

ផ្ទះសំណាក់ Eden’s Garden មាន​ទីតាំងនៅ Victory Hill ជិត L’Ambassade ដែល​មិន​គ្រាន់តែ​ជា​កន្លែង​ស្នាក់​ជា​លក្ខណៈ​បន្ទប់​ប៉ុណ្ណោះ​ទេ វា​ជា​ផ្ទះ​វីឡា​ ដែល​មាន​ភាព​ធំ​ទូលាយ មាន​សួនច្បារ​ពណ៌​បៃតង និង​ ផ្កា​ផ្ញើ​ដុះ​ក្រអូប​សាយ ហាក់​ដូចជា​រស់​នៅ​ក្នុង​វិមាន ដែល​ល្អ​បំផុត​សម្រាប់​គូស្នេហ៍  និង​អ្នក​ដែល​ត្រូវការ​ភាព​ឯកជន។

 
សួន​សម្ងាត់​អេ​ឌិន ​នៅ​ក្រុងព្រះសីហនុ

 

Eden’s Garden មាន​ត្រឹមតែ ៣បន្ទប់ ដែល​មាន​តម្លៃ​ពីរ​ប្រភេទ​ផ្សេងគ្នា គឺ ៦០ដុល្លារ ក្នុង​មួយ​យប់ សម្រាប់​ផ្ទះ​បឹង​កា​ឡូ​ខាងក្រោម​ដែល​មាន​គ្រែ​មួយ នៅ​ជិត​អាង​ហែល​ទឹក និង​សួនច្បារ រីឯ​បន្ទប់​ខាងលើ​ដែល​មាន​គ្រែ​ពីរ និង​មាន​សំ​យ៉ាប់​អាច​មើល​ទេសភាព​ពី​ជ្រលង​ភ្នំ​វិញ តម្លៃ ៨០ដុល្លារ ក្នុង​មួយ​យប់។

 

ក្រៅពី​ផ្ទះសំណាក់ សួន​អេ​ឌិន ក៏​មាន​ភោជនីយដ្ឋាន​ ដែល​ចម្អិន​ដោយ​ចុងភៅ​ជនជាតិ​បារាំង ដែល​ជា​ម្ចាស់​ផ្ទះ​ណាក់​ផ្ទាល់ និង​ជា​អតីត​ចុងភៅ​ក្នុង​ភោជនីយដ្ឋាន​របស់​ប្រទេស​បារាំង​ផងដែរ។ នៅ​ទីនោះ លោកអ្នក​នឹង​អាច​ទទួល​បាន​នូវ​ម្ហូប​បារាំង និង​ម្ហូប​អន្តរជាតិ​មួយ​ចំនួន​ដែល​មាន​រសជាតិ ប្រកបដោយ​បរិយាកាស​ដ៏​រ៉ូ​មែន​ទិ​កនៅ​ជិត​អាងទឹក ដែលមាន​ខ្យល់​ត្រជាក់​រំភើយ។

 
សួន​សម្ងាត់​អេ​ឌិន ​នៅ​ក្រុងព្រះសីហនុ

 

សួន​សម្ងាត់​អេ​ឌិន ​នៅ​ក្រុងព្រះសីហនុ

 

សម្រាប់​ព័ត៌មាន​លំអិត​អំពី​ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន Eden’s Garden សូម​ទាក់ទង​មកកាន់096 981 3842 ៕

 
សួន​សម្ងាត់​អេ​ឌិន ​នៅ​ក្រុងព្រះសីហនុ

 

សួន​សម្ងាត់​អេ​ឌិន ​នៅ​ក្រុងព្រះសីហនុ

 

អត្ថបទ៖ កើត ចន្ទ្រា