មុខងារ​ ៤​ ​លើ​រថយន្ត​បាន​ក្លាយ​ជា​មុខងារ​ហួស​សម័យ​

បច្ចេកទេស​ផលិត​រថយន្ត​តែង​មាន​ការ​វិវត្តន៍​ខ្លាំង​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ដែល​ធ្វើ​ឲ្យ​មុខងារ​​មួយ​ចំនួន​លើ​រថយន្ត​ ក្លាយ​ជា​មុខងារ​មួយ​ហួស​សម័យ។ មុខងារ​ទាំង​នោះ​មាន​ដូច​ខាង​ក្រោម៖

 

១.​រន្ធ​សម្រាប់​អុច​បារី​៖

 

មុខងារ​ ៤​ ​លើ​រថយន្ត​បាន​ក្លាយ​ជា​មុខងារ​ហួស​សម័យ​

 

មុខងារ​នេះ​បាន​​ចាប់​ផ្ដើម​បាត់​វត្តមាន​បន្តិច​ម្ដងៗ​ ដោយ​បច្ចុប្បន្ន​គេ​ជំនួស​វា​ដោយ​រន្ធ​សម្រាប់​សាក​ថ្ម​ទូរសព្ទ​វិញ។

 

២. កៅអី​អង្គុយ​ជាប់​គ្នា​ផ្នែក​ខាង​​មុខ៖

 

មុខងារ​ ៤​ ​លើ​រថយន្ត​បាន​ក្លាយ​ជា​មុខងារ​ហួស​សម័យ​

 

ធ្លាប់​ជា​​សញ្ញា​សម្គាល់​មួយ​របស់​រថយន្ត​អាមេរិក​ ដែល​កៅអី​នេះ​​អាច​អង្គុយ​បាន​ដល់​ទៅ​បី​នាក់​ឯ​ណោះ។ ដោយ​សារ​តែ​កត្តា​សុវត្ថិភាព​ក្រុមហ៊ុន​រថយន្ត​ក៏​ចាប់​ផ្ដើម​លុប​បំបាត់​ចោល​បន្តិច​ម្ដងៗ។ យ៉ាង​ណា​ក្ដី​​គេ​ធ្លាប់​ឃើញ​​កៅអី​នេះ​លើ​រថយន្ត​សម័យ​ថ្មី​ដូច​ជា​ Cadillac DTS, Buick LaCrosse, និង​ Lincoln Town Car ជា​ដើម។

 

៣. អង់តែន​លាន​ចេញ​ក្រៅ៖

 

មុខងារ​ ៤​ ​លើ​រថយន្ត​បាន​ក្លាយ​ជា​មុខងារ​ហួស​សម័យ​

 

អង់តែន​លើ​រថយន្ត​ស៊េរី​ចាស់​មាន​ប្រវែង​វែង​ ដែល​ធ្វើ​ឲ្យ​វាយ​បាក់​ ហើយ​អ្វី​ដែល​​ម្ចាស់​យានយន្ត​ខ្លាច​បំផុត​គឺ​ពេល​លាង​សម្អាត​រថយន្ត។ បច្ចុប្បន្ន​នេះ​វិស្វករ​បាន​ឌីហ្សាញ​អង់តែន​ស៊េរី​ថ្មី​ដែល​អាច​បង្កប់​ខ្លួន​បាន។

 

៤. ម៉ាស៊ីន​ចាក់​កាសែត​៖

 

មុខងារ​ ៤​ ​លើ​រថយន្ត​បាន​ក្លាយ​ជា​មុខងារ​ហួស​សម័យ​

 

ពី​មុន​មិន​ថា​រថយន្ត​ណា​សុទ្ធ​តែ​មាន​កាសែត​ចម្រៀង​យ៉ាង​ហោច​ណាស់​មួយ​ដុំ​ ដើម្បី​ចាក់​ស្ដាប់​ពេល​បើក​បរ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គេ​បានប្រើ​ CD ​ឬ​ភ្ជាប់​ទូរសព្ទ​ទៅ​នឹង​ឡាន​តាម​រយៈ​ Bluetooth ដើម្បី​ចាក់​ចម្រៀង​ស្ដាប់​ជំនួស​ឲ្យ​ ដុំ​កាសែត៕​​​
​​

ចុច​អាន៖ ច្នៃ​រថយន្ត​​លេង​​ម៉ូត​ដូច​​តួ​ ​Super hero​ ឃើញ​ហើយ​ចង់​លង់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarBuzz​​​​