ឈប់​បោះចោល​សាច់​សំបក​ឪឡឹក​ទៀត​ទៅ​, ប្រែក្លាយ​វា​ជា​ដំណាប់​ជំនួយ​សុខភាព​វិញ​!

    ​មនុស្ស​ភាគច្រើន​បាន​បោះចោល​សាច់​សំបក​ឪឡឹក ប៉ុន្តែ​ចាប់ពី​ឥឡូវ​ទៅ​លោកអ្នក​អាច​បញ្ឈប់​ការបោះ​ចោល​សាច់​សំបក​ឪឡឹក ព្រោះ​គេ​បាន​រកឃើញថា​សាច់​សំបក​ឪឡឹក​ជា​ផ្នែក​ដែលមាន​សុខភាព​ជាងគេ​ក្នុង​ផ្លែ​ឪឡឹក​។ សាច់​ស​របស់​សំបក​ឪឡឹក​គឺជា​អាមីណូអាស៊ីត និង​ពពួក​វីតាមីន​។ សាច់​សំបក​ឪឡឹក​ផ្ទុក​វីតាមីន B, C និង​អាមីណូអាស៊ីត ដែល​ជំរុញ​សុខភាព​បេះដូង និង​ជួយ​ចរន្តឈាម​ហូរ​។ 

ឈប់​បោះចោល​សាច់​សំបក​ឪឡឹក​ទៀត​ទៅ​, ប្រែក្លាយ​វា​ជា​ដំណាប់​ជំនួយ​សុខភាព​វិញ​!​    ​ប្រសិនបើ​លោកអ្នក​មិន​ចង់​ពិសា​សាច់​សំបក​ឪឡឹក​ស្រស់​ទេ លោកអ្នក​អាចយ​កវា​ធ្វើជា​ដំណាប់​បាន​។ ឬ​បើ​មិន​អ៊ីចឹង​លោកអ្នក​អាចយ​កសាច់​សំបក​ឪឡឹក​ក្រឡុក​ជាមួយ​ផ្លែឈើ​ដទៃទៀត​សម្រាប់​ធ្វើជា​ទឹកក្រឡុក​ផ្លែឈើ​ក៏បាន​។ 

​    ​* រូបមន្ត​ធ្វើ​ដំណាប់​ឪឡឹក​៖
​    ​- សំបក​ក្រូចឆ្មា ៤ ទៅ ៥ បន្ទះ​
​    ​- សាច់​សំបក​ឪឡឹក ៣ កែវ (​កែវ​ចំណុះ ២៥០ មិ​ល្លី​លីត្រ​)
​    ​- ទឹកក្រូច​ឆ្មា ១/៤ នៃ​កែវ​
​    ​- ស្ករស​ឬ ស្ករត្នោត ១ ភាគ នៃ​សាច់​សំបក​ឪឡឹក ២ ភាគ​

​    ​* របៀប​ធ្វើ​
​    ​កាត់​សំបក​ឪឡឹក​ជា​ដុំ​តូចៗ​រួច​ដាក់ចូល​ខ្ទះ និង​ដាក់​ស្ករ​ចូល រួច​កូរ​ឱ្យ​សព្វ​។ ទុកចោល​មួយ​យប់​នៅ​សីតុណ្ហភាព​ល្មម​មិន​ក្តៅ​ពេក​មិន​ត្រជាក់​ពេក​។ ព្រឹកស្អែក យ​កវាម​កដា​ក់លើ​ភ្លើង​រ៉ុយៗ ហើយ​កូរ​ឱ្យ​សព្វ​ដើម្បីឱ្យ​ស្ករ​រលាយ​។ បន្ទាប់ពី​ស្ករ​រលាយ ដាក់​គ្រឿងផ្សំ​ដទៃទៀត​ចូល​ហើយ​កូរ​ឱ្យ​សព្វ​។ ទុកចោល​លើ​ភ្លើង​រ៉ុយ​រយៈពេល ២ ម៉ោង​ដោយ​គ្រប​គម្រប​ឱ្យ​ជិត​។ ដក​គម្រប​ចេញ​នៅ ១៥ នាទីចុងក្រោយ​ដើម្បីឱ្យ​ដំណើរ​ការធ្វើ​ដំណាប់​មាន​ភាពស្អិតល្មួត​ខ្លាំង​។ ត្រូវដាក់​វា​ចូល​កែវ​ទាំង​កំពុង​នៅ​ក្តៅៗ​ហើយ​គ្រប​ទុកឱ្យ​ជិត សឹម​ត្រជាក់​អាច​ពិសា​បាន​ហើយ​។​

​    ​* ចំណាំ​៖ អ្នក​លើស​ជាតិ​ស្ករ ឬ​កើត​ជំងឺ​ទឹកនោមផ្អែម​ហាម​ពិសា​៕

ឈប់​បោះចោល​សាច់​សំបក​ឪឡឹក​ទៀត​ទៅ​, ប្រែក្លាយ​វា​ជា​ដំណាប់​ជំនួយ​សុខភាព​វិញ​!

  • ឈប់​បោះចោល​សាច់​សំបក​ឪឡឹក​ទៀត​ទៅ​, ប្រែក្លាយ​វា​ជា​ដំណាប់​ជំនួយ​សុខភាព​វិញ​!已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:សុខភាព