ម្សៅ​មេនំ​ប៉័ង​និង​ក្រូច​ភ្លា សង្គ្រោះ​ជីវិត​មនុស្ស ១.០០០ នាក់​ក្នុង​មួយឆ្នាំ​

​    ​លោកអ្នក​ប្រហែលជា​ធ្លាប់​បានដឹង​អំពី​អត្ថប្រយោជន៍​នៃ​ក្រូច​ភ្លា និង​ម្សៅ​មេនំ​ប៉័ង​ហើយ (Baking Soda)​។ គ្រឿងផ្សំ​ធម្មតា​ទាំងពីរ​នេះ​ត្រូវបាន​គេ​បំបែក​ទៅជា​រូបមន្ត​ជាច្រើន​ដើម្បី​សុខភាព​អស្ចារ្យ​សម្រាប់​មនុស្ស​។ 

​    ​ទឹកក្រូច​ភ្លា​បូក​ជាមួយ​ម្សៅ​មេនំ​ប៉័ង​មាន​ប្រសិទ្ធភាព​ព្យាបាល​ដ៏​ខ្លាំងក្លា ខណៈ​ជីវិត​មនុស្ស ១.០០០ នាក់​ត្រូវបាន​ជួយសង្គ្រោះ​រៀងរាល់ឆ្នាំ​។ មកទល់ពេលនេះ​មានការ​ពិសោធន៍​ជាង ២០ រួចមកហើយ​ដែល​រៀបចំឡើង​តាំងពី​ឆ្នាំ ១៩៧០ ដែល​បង្ហាញថា ទឹកក្រូច​ភ្លា​មាន​សមត្ថភាព​បំផ្លាញ​កោសិកា​មហារីក​ក្នុង​ជំងឺមហារីក ១២ ប្រភេទ​។ 

​    ​ទោះបី​ក្រូច​ភ្លា​មាន​ជាតិ​អាស៊ីត​ប៉ុន្តែ​វា​ជា​អាស៊ីត​ដែល​បង្កើត​សារធាតុ​អាល់កាលី​ន​នៅក្នុង​ខ្លួន​មនុស្ស​។ វា​ជួយ​លោកអ្នក​ក្នុង​បញ្ហា​ប្រដាប់​រំលាយ​អាហារ រួមទាំង​ការរំលាយ​អាហារ លើស​ជាតិ​អាស៊ីត ទល់លាមក ហើមពោះ​និង​ក្អួតចង្អោ​។ ជាងនេះទៅទៀត វា​អាចជួយ​ជាមួយ​គ្រួស​ក្នុង​តម្រងនោម ហើយ​វា​ផ្ទុក​ទៅដោយ​វីតាមីន C និង B​។ 

​    ​បន្សំ​រវាង​ទឹកក្រូច​ភ្លា និង​ម្សៅ​មេនំ​ប៉័ង​មានគុណ​សម្បត្តិ​បន្សាប​ជាតិ​អាស៊ីត​មិនល្អ​យ៉ាង​ស័ក្តិ​សិទ្ធ​។ វា​ក៏​អាច​បំផ្លាញ​កោសិកា​មហារីក​ដោយ​ពុំ​បង្ក​ការខូចខាត​ចំពោះ​កោសិកា​ដែលមាន​សុខភាព​ល្អ​នោះដែរ​។ 

​    ​ដោយសារ​ក្រូច​ភ្លា​សម្បូរ​វីតាមីន C ដូច្នេះ​វា​ជា​ភ្នាក់ងារ​ប្រឆាំង​អតិសុខុមប្រាណ​បែប​ធម្មជាតិ​យ៉ាង​អស្ចារ្យ​។ ក្រូច​ភ្លា​អាច​យកមក​ព្យាបាល​ការឆ្លង​បាក់តេរី និង​ផ្សិត​ជាច្រើន​មុខ​។ 

​    ​* តើ​ផ្សំ​វា​យ៉ាងដូចម្តេច​?
​    ​- ទឹកក្រូច​ភ្លា ១ គ្រាប់​
​    ​- ម្សៅ​មេនំ​ប៉័ង ១ ស្លាបព្រា​កាហ្វេ​
​    ​- ទឹក​មួយ​កែវ (២៥០ មិ​ល្លីត្រ​)
​    ​
​    ​ច្របាច់​ក្រូចឆ្មា​ចូល​ទឹក រួច​ដាក់​ម្សៅ​មេនំ​ប៉័ង​ចូល​រហូត​ទាល់តែ​រលាយ បន្ទាប់មក​កូរ​ឱ្យ​សព្វ​។ ពិ​សាវា​រាល់​ព្រឹក​ពោះ​ទទេរ​ដើម្បី​ការពារ​សុខភាព​ពី​ជំងឺ​ទាំងពួង​រួមទាំង​ជំងឺមហារីក​ប្រហែល ១២ ប្រភេទ​៕