លោក​ សួន​ បវរ​ ចុះ​​​ចែក​ទឹក​ ជូន​ប្រជាពលរដ្ឋ ​ក្នុងស្រុក​មង្គល​បូរី​

លោក​ សួន​ បវរ​ ចុះ​​​ចែក​ទឹក​ ជូន​ប្រជាពលរដ្ឋ ​ក្នុងស្រុក​មង្គល​បូរី​

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​៥​ ខែឧសភា ​ឆ្នាំ​២០១៦​ ​លោក​ សួន​ បវរ ​អភិបាលខេត្ត​បន្ទាយ​មាន​ជ័យ​ លោក​ ឡុង​ ពុន​ អភិបាលស្រុក​មង្គល​បូរី លោក​វរសេនីយ៍ឯក ​វង្ស​ ធី​ មេបញ្ជាការ​ស្ដីទី​កង​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក ​សេង ​ធារិន​ មេបញ្ជាការ​រង​កងទ័ព​លេខ​៥១ ​និង​មន្ត្រី​អម​ដំ​ណើរ​ជាច្រើន​នាក់​ទៀត​បាន​ដឹកនាំ​ឡាន​ដឹក​ទឹក​រាប់​សិប​គ្រឿង​ឡាន​របស់​កងទ័ព​​ចែក​ជូន​ប្រ​ជា​ពល​រដ្ឋ​ ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅក្នុង​ឃុំ​រហាត់ទឹក​ និង​ឃុំ​ចំណោម​ស្ថិត​ក្នុង​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។

​ក្នុង​ពិធី​ចែក​ទឹក​នោះ​ លោក​ សួន ​បវរ ​បាន​មានប្រសាសន៍ថា ​ក្នុងនាម​លោក​ជា​អភិបាលខេត្ត​បន្ទាយ​មានជ័យ​ លោក​តែងតែ​ចូល​រួមសុខ​រួមទុក្ខ​អំពី​បញ្ហា​លំបាក​របស់​ប្រជាពលរដ្ឋ​មិន​ដែល​អាក់ខាន​មួយ​វេលា​ណា​ឡើយ​ ឲ្យ​តែ​ប្រជាពលរដ្ឋ​ណា​មានទុក្ខ​នោះ​ លោក​តែង​ជួយ​ទាំងអស់​មិន​ប្រកាន់​និន្នាការ​ន​យោបាយ​នោះ​ឡើយ​។​

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៥​ ខែឧសភា​ លោក​ សួន ​បវរ​ បាន​ដឹកនាំ​កម្លាំង​ចុះ​យក​ទឹក​ទៅ​ចែក​ជូន​ជន​ទី​ទ័លក្រ ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ និង​ទុរគត​ជន ​ដែល​គ្មាន​លទ្ធភាព​ទិញ​ទឹក​ប្រើប្រាស់​ប្រ​ចាំ​ថ្ងៃ​បានជា​ច្រើន​គ្រួសារ​ នៅ​ស្រុក​មង្គល​បូរី​។

​លោក​ សួន ​បវរ​ បាន​បញ្ជាក់​ទៀត​ថា​ បើ​ទោះ​បីជា​ខែឧសភា​នេះ​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ ​ក៏​នៅ​មិន​អា​ច​បំពេញ​តាម​សេចក្តី​ត្រូវការ​របស់​មនុស្ស​បាន​ឡើយ ​វា​បានតែ​ជោក​ដី​តែប៉ុណ្ណោះ​។​ លោក ​សួន ​បវរ​បាន​បញ្ជាក់​ទៀត​ថា ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ ក្រោយពី​ទទួល​បាន​ទឹក​ពី​កម្លាំង​ចម្រុះ​ហើយ ​ត្រូវ​ប្រើ​ឲ្យ​ចេះ​សន្សំសំចៃ​ទឹក​ ព្រោះ​យើង​កំពុង​ខ្វះខាត​ទឹក​ច្រើនណាស់​មិន​ត្រូវ​ប្រើ​ខ្ជីខ្ជា​ឡើយ​ កុំ​អាង​ថា​ទឹកបាន​ដោយ​ស្រួល​ប្រើ​មិន​ចេះ​សន្សំសំចៃ​នោះ​វា​មិនកើត​នោះ​ទេ​។ ​ហើយ​ លោក ​សួន ​បវរ​ បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​ការ​ចុះ​ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ ចាស់ជរា​គ្មាន​ទីពឹង ទុរគត​ជន ​និង​ប្រជាពលរដ្ឋ​គ្មាន​លទ្ធភាព​នោះ​ចែក​ទឹក​ឲ្យ​តែ​រហូត​ដូច​ភ្លៀងរលឹម​មិន​បញ្ចប់​ឡើង​ លុះត្រា​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​ទើប​ឈប់​ចែក​តែម្តង​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ សួន​ បវរ​ បាន​ចែក​សារុង ​ដល់​ប្រជាពលរដ្ឋ​ម្នាក់​១​ផង​ដែរ​៕​