Liverpool ស៊ុត​ Villarreal ៣​គ្រាប់​យប់​មិញ​ឡើង​ផ្តាច់​ព្រ័ត្រ​ UEL ប៉ះ Sevilla

ក្រុម​ហង្ស​ក្រហម​ Liverpool បាន​លត់​​ក្រុម​អេស្ប៉ាញ​ Villarreal រហូត​ដល់​៣​គ្រាប់​ក្នុង​ផ្ទះ​របស់​ខ្លួន​ដើម្បី​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន UEFA Europa League ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​យប់មិញ​ក្នុង​ដី​របស់​ខ្លួន​ដោយ​សរុុប​គ្រាប់​បាល់ទាំង​ពីរ​ជើង​ក្រុម​អង់គ្លេស​នេះ​ឈ្នះ​៣-១ ឡើង​ទៅ​ប៉ះ​ Sevilla នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

Liverpool ស៊ុត​ Villarreal ៣​គ្រាប់​យប់​មិញ​ឡើង​ផ្តាច់​ព្រ័ត្រ​ UEL ប៉ះ Sevilla

បន្ទាប់​ពី​រង​បរាជ័យ​១-០ កាល​ពី​ជើង​ទី​មួយ​ក្នុង​ដី​របស់​ប្រទេស​អេស្ប៉ាញ យប់​មិញ​នេះ​ម្ចាស់​​ផ្ទះ​ Liverpool ពិត​ជា​ធ្វើ​បាន​ល្អ​មែន​ដោយ​បាន​វាយ​សម្រុក​ និង​មាន​កម្លាំង​ចិត្ត​ភ្លាម​​នៅ​ដើម​តង់​ទី​មួយ។ នៅ​នាទី​ទី​៧ Bruno Soriano បាន​ភ្លាត​ចូល​ទី​ខ្លួន​​​ឯង​ដើម្បី​ឲ្យLiverpool នាំ​មុខ​១-០ ដែល​លទ្ធផល​នេះ​រក្សា​រហូត​ចប់​តង់​ទី​មួយ។ ចូល​តង់​ទី​២ Liverpool បាន​បំប៉ោង​សំណាញ់​ទី​២​គ្រាប់​ទៀត​ដោយ​ Sturridge នៅ​នាទី​ទី​៦២ និង Lallana នៅ​នាទី​ទី​៨១។ ចប់​ការ​ប្រកួត​ហង្សក្រហម Liverpool ឈ្នះ Villareal ៣-០។ សរុប​ទាំង​ពីរ​ជើង​Liverpool ឈ្នះ ៣-១។

Liverpool ស៊ុត​ Villarreal ៣​គ្រាប់​យប់​មិញ​ឡើង​ផ្តាច់​ព្រ័ត្រ​ UEL ប៉ះ Sevilla

ចំពោះ​ក្រុម​​ម្ចាស់​ជើង​ឯក​ចាស់ Sevilla បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ទៀត​ហើយ​តាម​រយៈ​ការ​លត់ Shakhtar Donetsk ដោយ​លទ្ធផល ៣-១ ដែល​សរុប​ទាំង​ពីរ​ជើង​ឈ្នះ ៥-៣។ ការ​ប្រកួត​ជើង​ទី​ពីរ​យប់​មិញ នៅ​នាទីទី​៩ Kavin Gameiro ស៊ុត​ឲ្យ​ Sevilla នាំ​មុខ​១-០ ប៉ុន្តែ​ដល់​នាទី​ទី​៣០ Shakhtar តាម​ស្មើ​ដោយ​កីឡាករ Eduardo។ ក្នុង​តង់​ទី​ពីរ Sevilla ​បន្ថែម​២​គ្រាប់​ទៀត​ដោយ Gameiro នាទី​ទី​​៤៧ និង Mariano នាទី​ទី​៥៩៕

Liverpool ស៊ុត​ Villarreal ៣​គ្រាប់​យប់​មិញ​ឡើង​ផ្តាច់​ព្រ័ត្រ​ UEL ប៉ះ Sevilla

Liverpool ស៊ុត​ Villarreal ៣​គ្រាប់​យប់​មិញ​ឡើង​ផ្តាច់​ព្រ័ត្រ​ UEL ប៉ះ Sevilla

Liverpool ស៊ុត​ Villarreal ៣​គ្រាប់​យប់​មិញ​ឡើង​ផ្តាច់​ព្រ័ត្រ​ UEL ប៉ះ Sevilla

Liverpool ស៊ុត​ Villarreal ៣​គ្រាប់​យប់​មិញ​ឡើង​ផ្តាច់​ព្រ័ត្រ​ UEL ប៉ះ Sevilla

Liverpool ស៊ុត​ Villarreal ៣​គ្រាប់​យប់​មិញ​ឡើង​ផ្តាច់​ព្រ័ត្រ​ UEL ប៉ះ Sevilla

Liverpool ស៊ុត​ Villarreal ៣​គ្រាប់​យប់​មិញ​ឡើង​ផ្តាច់​ព្រ័ត្រ​ UEL ប៉ះ Sevilla

Liverpool ស៊ុត​ Villarreal ៣​គ្រាប់​យប់​មិញ​ឡើង​ផ្តាច់​ព្រ័ត្រ​ UEL ប៉ះ Sevilla

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • Liverpool ស៊ុត​ Villarreal ៣​គ្រាប់​យប់​មិញ​ឡើង​ផ្តាច់​ព្រ័ត្រ​ UEL ប៉ះ Sevilla已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កំសាន្ត
Tags: