ជំពាក់​ប្រាក់​៦​ម៉ឺន​ដុល្លា គេចខ្លួន​ជាង​១​ឆ្នាំ​ ម្ចាស់បំណុល​ប្រទះ​ឃើញ​​ ឃាត់ខ្លួន​នាំ​ឲ្យ​សមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជំពាក់​លុយ​គេ​ចំនួន​៦​ម៉ឺន​ដុល្លា​គេចខ្លួន​ជាង​១​ឆ្នាំ មក​សម្ងំ​លក់​ភេសជ្ជៈ​នៅ​តាម​ផ្លូវ ត្រូវ​បាន​ម្ចាស់បំណុល​ប្រទះ​ឃើញ ក៏​ឃាត់ខ្លួន​ជូន​សមត្ថកិច្ច​តែ​ម្ដង​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវ​២៥៧​កែង​ផ្លូវ​១៦០ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។

ជន​ជំពាក់​លុយ​គេ​មានឈ្មោះ ឃី សុភាព ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៧ ផ្លូវលំ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​លក់​កាហ្វេ និង​ភេសជ្ជៈ​តាម​រទេះ​។

​ចំណែក​ម្ចាស់បំណុល​មានឈ្មោះ តាំង គី​ម​ពៀរ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់​នៅផ្ទះ​១១​អា ផ្លូវ​១១៨ សង្កាត់​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​លក់ដូរ​។

តាម​ម្ចាស់បំណុល​បាន​ឲ្យ​ដឹង​ថា​ជន​នោះ​បាន​ជំពាក់​ប្រាក់​របស់​គាត់​ចំនួន​៦​ម៉ឺន​ដុល្លា​ប្រមាណ​ជាង​១​ឆ្នាំ​ដោយ​រកស៊ី​និង​លេង​តុងទីន​ជាមួយ​គ្នា រួច​គេចខ្លួន​រហូត​ហើយ​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ក្រសួងមហាផ្ទៃ​។

លុះ​នៅ​វេលា​ថ្ងៃ​ត្រង់នេះ​ក៏​ប្រទះ​ឃើញ​លក់​កាហ្វេ និង​ភេសជ្ជៈ​នៅ​តាម​ផ្លូវ ក៏​ដេញ​តាម​តាំងពី​ផ្លូវ​ទេព​ផ​ន​រហូត​ទៅ​ដល់​ចំណុច​ផ្លូវ​លេខ​២៥៧​កែង​ផ្លូវ​១៦០ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ទើប​ចាប់​បាន​ប្រគល់​ជូន​សមត្ថកិច្ច​យក​មក​ប៉ុស្តិ៍​នរ​គ​បាល​ទឹកល្អក់​២​។ លុះ​ក្រោយមក​ម្ចាស់បំណុល និង​ក្រុម​គ្រួសារ​ត្រូវ​បាន​បញ្ជូន​ទៅ​ដោះស្រាយ​នៅ​ក្រសួងមហាផ្ទៃ​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា ស្ត្រី​មេម៉ាយ​ម្នាក់ត្រូវ​ជន​ដៃដល់​​បាន​ធ្វើ​សកម្មភាព​ប្រើ​ដែកគាស់​​ចាក់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ស្លាប់​ភ្លាម​ៗនៅ​លើ​ប៉ៅ​អ៊ី​ដេកក្រោមផ្ទះ ​កាលពី​វេលា​​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ វិច្ឆិកា នៅ​ក្នុងភូ​មិច​ង្ហ​ប ឃុំ​ក្បាលដំរី ស្រុក​សំបូរ​ ដោយសារ​តែ​រឿង​គំនុំជំពាក់​លុយ​ចងការ​រវាង​ស្ត្រី​ជា​អ្នក​ជួលឃាត​ករ និង​ស្ត្រី​រង​គ្រោះ​។

សាកសព​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ ហិន ភាព អាយុ​៦១​ឆ្នាំ ​រស់​នៅ​ភូមិ​-ឃុំ​ខាងលើ។

យ៉ាងណា​ក៏​ដោយ​ឈាម​ស្រែក​ស្បែក​ហៅ ​ឃាតករ​ស៊ីឈ្នួល​សម្លាប់មនុស្សក្នុង​តម្លៃ​ខ្លួន​ពីរ​លាន​រៀល ព្រមទាំង​ស្ត្រី​ម្នាក់​ទៀត​ដែល​ជា​អ្នក​ជួល ត្រូវ​បាន​វែកមុខចាប់​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២ វិ​ច្ឆិកា ក្រោយ​ពី​មានការ​ចុះ​​ស៊ើបអង្កេត​នៅ​នឹង​កន្លែងកើតហេតុពី​សំណាក់​កម្លាំង​នគ​របាល​ស្រុក​សំបូរ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​។

អំពើ​ឃាតកម្ម​ចាក់​សម្លាប់​នេះ​ត្រូវ​បាន​លោក​ឈិ​ន សំបូរ អធិការរងទទួល​បន្ទុក​​ព្រហ្មទណ្ឌ​ស្រុកសំបូរ​​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចុះ​ស៊ើបអង្កេតក្រោយ​ពី​កើតហេតុ​ និង​​ឈាន​ដល់កំណត់​បាន​​នូវ​មុខសញ្ញា និង​បាន​សន្និដ្ឋាន​ថា មូលហេតុ​ដែល​ឈាន​ឲ្យ​មាន​ករណី​ឃាតកម្មនេះ​ផ្តើម​ចេញពី​រឿង​គំនុំ​ជំពាក់​លុយ​ចងការ​។

នគរបាល​ស្រុក​សំបូរ បាន​បង្ហាញ​អត្តសញ្ញាណ​ថា ជន​ដៃដល់​ជា​ឃាតករ​ស៊ីឈ្នួលឈ្មោះ ឡឹ​ក ចាន់​វាសនា ហៅ​ក្លូ អាយុ​២៨​ឆ្នាំ ជា​មុខសញ្ញា​ធ្លាប់​ជាប់​ព​ន្ឋ​នាគារ និង​ក៏ជា​មុខសញ្ញាប្រើប្រាស់​គ្រឿងញៀន ចំណែកឯ​ស្ត្រី​ដែល​នៅ​ពីក្រោយ​ខ្នង និង​ជា​អ្នក​ជួលជន​ដៃដល់​ឲ្យ​សម្លាប់​ឈ្មោះ ស៊ុន វ៉ា​រី ហៅវិ​ន អាយុ​៤៧​ឆ្នាំ ។ ជនសង្ស័យ​ប្រុស​-​ស្រី ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​-​ឃុំ ជាមួយ​គ្នា ក្នុងភូមិ​ច​ង្ហ​ប ឃុំ​ក្បាលដំរី ស្រុក​សំបូរ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជំពាក់​ប្រាក់​៦​ម៉ឺន​ដុល្លា គេចខ្លួន​ជាង​១​ឆ្នាំ​ ម្ចាស់បំណុល​ប្រទះ​ឃើញ​​ ឃាត់ខ្លួន​នាំ​ឲ្យ​សមត្ថកិច្ច
រូបភាព៖ បុរសជំពាក់លុយគេ

ជំពាក់​ប្រាក់​៦​ម៉ឺន​ដុល្លា គេចខ្លួន​ជាង​១​ឆ្នាំ​ ម្ចាស់បំណុល​ប្រទះ​ឃើញ​​ ឃាត់ខ្លួន​នាំ​ឲ្យ​សមត្ថកិច្ច
រូបភាព៖ បុរសជំពាក់លុយគេ

ជំពាក់​ប្រាក់​៦​ម៉ឺន​ដុល្លា គេចខ្លួន​ជាង​១​ឆ្នាំ​ ម្ចាស់បំណុល​ប្រទះ​ឃើញ​​ ឃាត់ខ្លួន​នាំ​ឲ្យ​សមត្ថកិច្ច
រូបភាព៖ គំនុំ​ជំពាក់​លុយ​ចង​​ការ ជួល​ឃាតករ​ ២លាន​រៀល​ សម្លាប់​ស្ត្រី​មេម៉ាយ​