មែន​អន់​ទេ​ណា​ ! Liverpool ឆ្លង​ទៅ​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Europa League បាន​ហើយ​

ក្នុងការប្រកួតជើង២វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Europa League កាលពីយប់មិញក្លឹបហង្សក្រហម Liverpool បានយកឈ្នះយ៉ាងចាស់ដៃដោយលទ្ធផល៣ទល់នឹង០លើក្លឹប Villarreal ។

ដោយក្នុងការប្រកួតនេះក្លឹប Liverpool ចាប់ផ្ដើមរកគ្រាប់ដំបូងបាននៅនាទី៧ដែលនោះជាការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករមួយរូបរបស់ Villareal ក្រោយមកកីឡាករ Daniel Sturridge បន្ថែមគ្រាប់ទី២សម្រាប់ Liverpool នៅនាទី៦៣ ខណៈនៅនាទី៨១កីឡាករ Adam Lallanaធ្វើសម្រេចគ្រាប់ទី៣ក្នុងការប្រកួតនេះឲ្យ Liverpool ។

សូមរំលឹកថាកាលពីជើងទីក្លឹប Livepool បានបរាជ័យដោយលទ្ធផល០ទល់នឹង១ក្រោមដៃ Villarreal ។ ដូចនេះសរុបលទ្ធផលទាំង២ជើង Liverpool ឈ្នះ៣ទល់នឹង១លើ Villareal នាំឲ្យក្លឹប Liverpool ជាក្លឹបដែលមានឱកាសឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Europa League ។

សូមទស្សនា Highlight នៃការប្រកួត ៖

អត្ថបទ ៖ វិចទ័រ


  • មែន​អន់​ទេ​ណា​ ! Liverpool ឆ្លង​ទៅ​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Europa League បាន​ហើយ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:វីដេអូ
Tags: