ប៉ែន ចំរ៉ុង ទទួលបានដីកា​ ខណៈដែល​ ភិន សុដាលីស អត់ទាន់ដឹង​អីសោះ

ភ្នំពេញ៖ បើតាមប្រភពពី សាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា តារាសម្តែងនិងជាពិធីករលោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដាលីស នឹងត្រូវចូលទៅបំភ្លឺ នៅតុលាការនៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះ ដោយការកោះហៅនេះ ធ្វើឡើងតាមបណ្តឹង សុំលែងលះប្រពន្ធ របស់លោក ប៉ែន ចំរ៉ុង ដែលបានដាក់ ចូលដល់ដៃតុលាការ កាលពីពេលថ្មីៗនេះ ។

បើតាមមន្ត្រីតុលាការ បានប្រាប់ឲ្យដឹងថា លោក ពេជ្រ វិជ្ជាធរ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដាលីស ឲ្យចូលខ្លួនមកតុលាការ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ។ ហើយពាក្យពាក់ព័ន្ធការទទួលដីកា លោក ប៉ែន ចំរ៉ុង បានទទួលដីកាកោះរួច ចំណែកអ្នកនាង ភិន សុដាលីស ពុំទាន់បានទទួលនៅឡើយទេ ។

ចំណងស្នេហារវាងស្វាមីភរិយា ដែលមានត្រឹមអេតាស៊ីវិល តែអត់មានឥតខាន់ស្លា តារាសម្តែងប្រុស លោក ប៉ែន ចំរ៉ុង និងតារាស្រីនាង ភិន សុដាលីស ថ្មីៗនេះត្រូវបាន ប្រភពពីអ្នកជិតខ្លួន ក៏ដូចជាគ្រួសារខាងស្រី អះអាងថា ជីវិតស្វាមីភរិយារបស់ ពួកគេទាំងពីរនាក់ បានជួបភាពរង្គោះរង្គើរ រហូតឈានដល់ការ សម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅតុលាការជាផ្លូវការ បន្ទាប់ពីការរស់នៅជាមួយគ្នា រយៈពេលជាង១ឆ្នាំមកនេះ មិនចុះសម្រុងនិងមានការផ្ទុះ ជម្លោះក្នុងគ្រួសារស្ទើររាល់ថ្ងៃ។

បើទោះបីជាយ៉ាងណា គេហទំព័ររបស់យើង និងធ្វើការផ្សាយជាបន្តបន្ទាប់ទៀត ពាក់ព័ន្ធទៅនិងការវិវត្តន៍ បណ្តឹងសុំលែងលះ របស់ស្វាមីភរិយាមួយគូនេះ ផ្សាយជូនដល់ទស្សនិកជន៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា នៅរសៀលថ្ងៃទី០៥ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រី​តុលាការ​​បានថ្លែង​ឲ្យ Fresh News ដឹងថា​ លោក​ ពេជ្រ​ វិជ្ជា​ធរ​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​កោះ​ហៅ ​លោក​ ប៉ែន​ ចំរ៉ុង​ ជាពិធីករ​ និងជាតារាសម្ដេងល្បី​ឈ្មោះ​ និង​​អ្នកស្រី​ ភិន​ សុដាលីស​ ជាភរិយា ឲ្យ​ចូល​ខ្លួន​មក​តុលាការ​ នៅ​ថ្ងៃ​ទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ខាងមុខ​នេះ​ ។ ការ​កោះ​ហៅ​នេះ​ ធ្វើ​ឡើង​តាម​បណ្តឹង​សុំ​លែងលះ​ប្រពន្ធ​ របស់​លោក​ ប៉ែន​ ចំរ៉ុង​ ដែលបានដាក់ចូលដល់ដៃតុលាការ កាលពី​មុនពិធីបុណ្យចូលឆ្នាំថ្មី។

ប្រភព​ព័ត៌មាន​​បញ្ជាក់​ថា​ តារាសម្ដែងលោក ប៉ែន​ ចំរ៉ុង​ ដែលកំពុងតែហ៊ុព័ទ្ធដោយពាក្យរិះគន់ តិះដៀលពីសំណាក់មហាជន ថា ជាតារាសម្ដែងគ្មានភាពក្លាហាន និងទំនួលខុសត្រូវចំពោះអនាគតភរិយានោះ បាន​ទទួល​ដីកា​កោះពីចៅក្រម​រួច​ហើយ​​ ។ ចំណែក អ្នក​ស្រី​ ភិន​ សុដាលីស​ ពុំ​ទាន់​បាន​ទទួល​បានដីការនៅ​ឡើយទេ​។

សូមជម្រាបថា ចំណងស្នេហារស់នៅ ក្រោមដំបូលផ្ទះជាប្តី-ប្រពន្ធ ឥតខាន់ស្លាគ្រាន់តែ​ចុះ អ៊ីតាស៊ី​វិល ពេញផ្លូវច្បាប់រយៈពេលជាង១ឆ្នាំ រវាងតារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង និងតារាស្រីនាង ភិន សុដាលីស ថ្មីៗនេះមានតាមព័ត៌មាន ពីតុលាការក្រុងភ្នំពេញ បានទម្លាយឲ្យដឹងថា បច្ចុប្បន្នមានភាពរង្គោះរង្គើរ រហូតឈានដល់ការ​សម្រេច​ចិត្តដាក់ពាក្យបណ្តឹង ទៅតុលាការជាផ្លូវការ​ បន្ទាប់ពីការរស់នៅសាងសុភមង្គលស្នេហ៍ ពុំមានភាពចុះសម្រុងគ្នានោះ។ បច្ចុប្បន្ន​សំណុំរឿង​នេះ​ កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​លោក​ ពេជ្រ​ វិជ្ជា​ធរ​ សាលាដំបូងរាជធានីភ្នំពេញ។

មន្រ្តីតុលាការធ្លាប់បានបង្ហើបឲ្យដឹងថា លោក ប៉ែន ចំរ៉ុង បានដាច់ចិត្តដាក់ពាក្យប​ណ្ដឹងប្ដឹង លែងលះភរិយាធ្លាប់កម្សត់កម្រ ជាមួយគ្នាជាង១ឆ្នាំ ភិន សុដាលីស អស់រយៈពេលជាងកន្លះខែមកហើយ ពោលគឺតាំងពីពេលមុនចូលឆ្នាំខ្មែរមកម្លេះ ក្រោមមូលហេតុក្នុងពាក្យបណ្ដឹងលែងលះ ដ៏គួរឲ្យចម្លែកនេះបានត្រឹមតែលើកហេតុផលថា រស់នៅមិនចុះសម្រុងនឹងគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែបើផ្អែកតាមប្រភពព័ត៌មាន ពីចង្កោមរស់នៅក្នុងមជ្ឈដ្ឋានអ្នកសិល្បៈដូចគ្នាវិញ បានព្រលយឲ្យដឹងថា រវាងលោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានកើតមានជម្លោះផ្ទៃក្នុងគ្រួសារនេះ ជាយូ​រមកហើយ ពោលគឺតាំងពីនាង ភិន សុដាលីស ចុះចោលផ្ទះ ប្រមាណជិតមួយខែឯណោះ។

ដោយឡែក បើព័ត៌មានខ្លះទៀតបាននិយាយថា គេសង្កេតឃើញ ភិន សុដាលីស និង ប៉ែន ចំរ៉ុង ចាប់ផ្ដើមធ្វើឫកសោះអង្គើយ និងរករឿងគ្នា មិនចេះចប់មិនចេះហើយ ក្រោយពេលនាងមា​នទំងន់កូន៣ខែក្នុងផ្ទៃ រហូតដល់ថ្នាក់ពេលខ្លះលោ​​ក ប៉ែន ចំរ៉ុង ខូចចិត្តដើរផឹកស៊ីស្រវឹង ស្ទើររាល់យប់ និងលែងចូលដេកផ្ទះ ដូចមុនទៀតក៏មានដែរ។ ចំណុចទាំងនេះ ក៏បានធ្វើឲ្យ សុដាលីស កាន់តែមានលេស​ដើម្បីងាយស្រួល ក្នុងកា​រ​ចោទប្រកាន់ថាស្វាមី ប៉ែន ចំរ៉ុង កំពុងមានស្នេហា​ថ្មី ជាមួយ​នារីផ្សេង ក្លាយជាជម្លោះក្នុងគ្រួសារ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload