មិត្ត​ពិតប្រាកដ​​បាត់បង់ នៅ​​ពេល​​មិត្ត​ហ្វេ​ស​ប៊ុ​ក​​កើន​ឡើង?

មនុស្ស​យើង​ឥឡូវ​មាន​មិត្ត​ច្រើន​ណាស់​តាម​ហ្វេ​ស​ប៊ុ​ក​។ ម្នាក់​ៗ​អាច​មាន​មិត្ត​ពី​រាប់រយ​ដល់​រាប់​ពាន់​ ។ អ្នកខ្លះ​ទៀត​ បង្កើត​អាក់​ខោ​ន (account) រហូត​ដល់​ពីរ​ បី​ ដើម្បី​ពង្រីក​បណ្តាញ​មិត្ត​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឱ្យ​​រឹតតែ​ច្រើន​ទៀត​។

ហ្វេ​ស​ប៊ុ​កបាន​ក្លាយជា​បណ្តាញ​មួយ​ សម្រាប់​ការ​ថែរក្សា​មិត្ត​ និង​ការ​បង្កើត​មិត្ត​ថ្មី​ ។ អ្នកខ្លះ​បាន​ក្លាយជា​មិត្ត​គ្នា​ តាម​ហ្វេ​សប៊ុ​ក ដោយ​​មិន​ទាន់​ទាំង​ស្គាល់​មុខ​គ្នា​ពិតប្រាកដ​ផង​ក៏​​មាន​។ ប៉ុន្តែ​ក៏​មាន​អ្នកមាន​សំណាង​ខ្លះ​ បាន​ក្លាយជា​ប្តី​ប្រ​ព​ន្ធ​​នឹង​គ្នា​តាម​រយ​:​ការ​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​នេះ​ដែរ​ ។

ដូច្នេះ​ ហ្វេ​ស​ប៊ុ​ក ​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រ​សិ​ទ្ធ​​ភាព​មួយ ​ដើម្បី​បង្កើត​ និង​បង្កើន​មិត្ត​ឱ្យ​​មាន​ច្រើន​។

នៅ​ពេល​មនុស្ស​មាន​មិត្ត​តាម​ហ្វេ​ស​ប៊ុ​ក​កាន់តែ​ច្រើន គេ​ក៏​សង្កេត​ឃើញ​ថា​ មនុស្ស​នាំ​គ្នា​ងប់​ង​ល់​​នឹង​ហ្វេ​ស​ប៊ុ​ក​នេះ​គ្រប់​ៗ​គ្នា ​។ ចំណែក​ការ​ជួប​គ្នា​រវាង​មិត្ត ​និង​មិត្ត​ខ្លះ ​ក៏​លែង​សូវ​កើត​មាន​ដោយ​គេ​គិត​ថា ​គេ​អាច​មាន​ល​ទ្ធ​ភាព​ជួប​គ្នា​ ជជែក​គ្នា ​សឹងតែ​រាល់ថ្ងៃ​ហើយ​តាម​រយ​:​ហ្វេ​ស​ប៊ុ​ក​នេះ​ ។ មិត្តភាព​របស់​មនុស្ស​ ក៏​កាន់តែ​មិនសូវ​ស្និ​ទ្ធ​ស្នាល​ ។ ការ​ជួប​គ្នា​រវាង​មិត្ត ​និង​មិត្ត​ ក៏​ត្រូវ​បាន​កាត់​បន្ថយ​ ។ ចំណែក​ពេល​ជួប​គ្នា​ទៀត​​សោ​ធ ការ​​ជជែក​គ្នា​សប្បាយ​រវាង​មិត្ត​ និង​មិត្ត​ក៏​ត្រូវ​រំខាន​ដោយសារ​តែ​មិត្ត​ម្នាក់​ៗ ​រវល់​មើល
​ហ្វេ​ស​ប៊ុ​ក ដោយ​​មិន​ចេះ​ចប់ ​មិន​ចេះ​ហើយ​ ។

ចំណងមិត្តភាព​រវាង​មនុស្ស​ និង​មនុស្ស​ គួរតែ​ធ្វើ​ឡើង​តាម​រយ​:​ការ​ជួប​មុខ​គ្នា ឱ្យ​​បាន​ញឹកញាប់​ ។ ការ​ជួប​មុខ​គ្នា​ផ្ទាល់​អាច​ធ្វើ​ឱ្យ​​មនុស្ស​កាន់តែ​ជិត​ស្និ​ទ្ធ​នឹង​គ្នា កាន់តែ​យល់ចិត្ត​គ្នា និង​កាន់តែ​ស្រឡាញ់​រាប់​គ្នា ​។ ការ​រាប់អាន​គ្នា​តែ​តាម​ហ្វេ​ស​ប៊ុ​ក​នឹង​ធ្វើ​ឱ្យ​​ភាព
ស្និទ្ធ​​ស្នាល​របស់​មនុស្ស​នឹង​កាន់តែ​ឃ្លាតឆ្ងាយ​គ្នា​បន្តិច​ម្តង​ៗ ​ដោយ​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​មនោសញ្ចេតនា​រវាង​មិត្ត​ និង​មិត្ត​។

វា​នឹង​ជា​ការ​ល្អ ​បើសិនជា​យើង​អាច​រក្សា​បាន​ទាំង​ទំនាក់ទំនង​ផ្ទាល់​រវាង​មិត្ត​ និង​មិត្ត​តាម​ការ​ជួប​គ្នា ​និង​ការ​បង្កើត​មិត្ត​តាម​ហ្វេ​ស
​ប៊ុ​ក​៕

  • មិត្ត​ពិតប្រាកដ​​បាត់បង់ នៅ​​ពេល​​មិត្ត​ហ្វេ​ស​ប៊ុ​ក​​កើន​ឡើង?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ក្នុងស្រុក
Tags: