(Video Highlight) ខ្សែប្រយុទ្ធ Daniel Sturridge នាំឲ្យក្រុម Liverpool ទៅវគ្គផ្តាច់ព្រ័ត្រនៃ Europa League

ខ្សែប្រយុទ្ធ Daniel Sturridge បានចូលរួមបង្កើតឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីទាំងបីគ្រាប់ ខណៈដែលក្រុម Liverpool បានផ្តួលក្រុម Villarreal យ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Anfield កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League ជាមួយនឹងក្រុមម្ចាស់ការពារតំណែងជើងឯក Sevilla។
sturridge
ជាមួយនឹងការដេញតាមពីក្រោយ ១-០ ពីការប្រកួតជើងទីមួយ ក្រុម Liverpool បានតាមស្មើគ្រាប់បាល់នោះ នៅពេលដែល Bruno Soriano បានធ្វើឲ្យបាល់ចូលទីខ្លួនឯងក្រោមសម្ពាធរបស់ Sturridge ដែលបានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ទី២នៅនាទី ទី៦៣ នៅមុនពេលជួយឲ្យខ្សែបម្រើ Adam Lallana រកគ្រាប់បាល់មួយគ្រាប់ទៀតនៅជិតបញ្ចប់ការប្រកួតដើម្បីបំពេញជ័យជម្នះទាំងពីរជើង ៣-១។

ជ័យជម្នះបានធ្វើឲ្យក្រុម Liverpool ឈានទៅប្រកួតក្របខ័ណ្ឌប្រចាំទ្វីបវគ្គផ្តាច់ព្រ័ត្រជាលើកទីមួយ បើគិតចាប់តាំងពីឈានទៅប្រកួតវគ្គផ្តាច់ព្រ័តនៃក្របខ័ណ្ឌ Champions League ឆ្នាំ២០០៦-២០០៧ ដើម្បីរក្សាក្តីសង្ឃឹមរបស់លោក Jurgen Klopp នៃការបញ្ចប់រដូវកាលទី១របស់លោកក្នុងនាមជាអ្នកចាត់ការទូទៅទាំងការឈ្នះពានមួយ និងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុបនារដូវកាលក្រោយ។ លោក Klopp បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «គ្រប់គ្នាបានលើកឡើងជាច្រើនអំពីក្រុមនេះនៅមុនពេលខ្ញុំបានដល់ទីនេះ។ វាអាស្រ័យទៅលើគុណភាព និងមិនអាស្រ័យទៅលើការដោះដូរកីឡាករដ៏ល្អឡើយ។ ខ្ញុំបានមកទីនេះ ពីព្រោះខ្ញុំបានគិតថា ពួកគេជាក្រុមដ៏ល្អមួយ ប៉ុន្តែ នៅពេលនេះយើងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Basel។ រដូវកាលដ៏យូរអង្វែងមួយ»៕

ប្រភពព័ត៌មាន៖ Channel News Asia