Sevilla ផ្តួល Shakhtar ដើម្បីឈានទៅប្រកួត Europa League វគ្គផ្តាច់ព្រ័ត្រ

ក្រុម Sevilla នៅតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពានក្របខ័ណ្ឌ Europa League ជាលើកទី៣ជាប់ៗគ្នា ខណៈដែលខ្សែប្រយុទ្ធ Kevin Gameiro បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ដើម្បីផ្តួលក្រុម Shakhtar Donetsk ក្នុងលទ្ធផល ៣-១ និងដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Liverpool តាមរយៈការទទួលជ័យជម្នះទាំងពីរជើងក្នុងលទ្ធផល ៥-៣។
sevilla
ក្រុម Sevilla បានឈ្នះពានក្នុងយុទ្ធនាការនេះចំនួន៤លើកក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ហើយអាចនឹងឈ្នះកៅអីរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ជាមួយនឹងជ័យជម្នះលើក្រុម Liverpool របស់លោក Jurgen Klopp ក្នុងទីក្រុង Basel នាថ្ងៃទី១៨ ខែឧសភា។ ក្រោយពីបានមានប្រៀបរួចជាស្រេចដោយសារតែគ្រាប់បាល់ក្រៅដីពីរគ្រាប់ពីការប្រកួតជើងទីមួយកាលពីសប្តាហ៍មុន Gameiro បានជួយឲ្យក្រម Sevilla មានការចាប់ផ្តើមយ៉ាងល្អនៅពេលដែលរូបគេបានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីនៅនាទី ទី៩។

Eduardo អតីតខ្សែប្រយុទ្ធរបស់ក្រុម Arsenal បានជួយឲ្យក្រុមរបស់អ៊ុយក្រែនមានក្តីសង្ឃឹមវិញភ្លាមៗ នៅពេលដែលរូបគេបានរកគ្រាប់បាល់តាមស្មើនៅរាត្រីនោះជាមួយនឹងគ្រាប់បាល់យ៉ាងល្អនៅរយៈពេល១នាទីចុងក្រោយនៃតង់ទីមួយ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុម Sevilla បានដណ្តើមយកការគ្រប់គ្រងវិញក្នុងការប្រកួតនោះជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អ១គ្រាប់ទៀតពី Gameiro ក្រោយពីលេងបានរយៈពេល២នាទីក្នុងតង់ទី២ មុននឹងក្រុមម្ចាស់ផ្ទះបំពេញការទទួលជ័យជម្នះយ៉ាងកក់ក្តៅ៕

ប្រភពព័ត៌មាន៖ Channel News Asia

  • Sevilla ផ្តួល Shakhtar ដើម្បីឈានទៅប្រកួត Europa League វគ្គផ្តាច់ព្រ័ត្រ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កីឡា