Mahrez ចង់បន្តនៅជាមួយនឹងក្លិប Leicester

លោក Aiyawatt Srivaddhanaprabha អនុប្រធានក្លិប Leicester បានអះអាងថា ខ្សែបម្រើប្រយុទ្ធដ៏ឆ្នើម Riyad Mahrez បានប្រាប់រូបលោកថា រូបគេចង់បន្តនៅជាមួយនឹងក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះ។ អនាគតរបស់ Mahrez បានស្ថិតក្នុងភាពស្រពេចស្រពិល នៅពេលដែលភ្នាក់ងាររបស់ខ្សែបម្រើអន្តរជាតិអាល់ហ្សេរីរូបនេះ បានបញ្ជាក់ថា វាមានកម្រិតនៃការជឿជាក់ ៥០-៥០ ដែលកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA រូបនេះ នឹងបន្តនៅកីឡដ្ឋាន King Power នារដូវកាលក្រោយ។
mahrez
Mahrez បានចុះហត្ថលេខារយៈពេល៤ឆ្នាំកាលពីឆ្នាំ២០១៥ ប៉ុន្តែ ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្លិប Barcelona ក្រោយពីបានស៊ុតបាល់បញ្ចូលទី១៨គ្រាប់ដើម្បីជួយឲ្យក្រុម Leicester ឈ្នះពានអង់គ្លេសដ៏មិននឹកស្មានដល់។ ប៉ុន្តែ ខណៈដែល Leicester នឹងត្រូវទទួលពាន Premier League ក្រោយពីការប្រកួតលើកចុងក្រោយក្នុងផ្ទះខ្លួនឯងនៃរដូវកាលនេះជាមួយនឹងក្រុម Everton លោក Aiyawatt បានបញ្ជាក់យ៉ាងច្បាស់ថា រូបលោករំពឹងទុកថា នឹងអាចរក្សាទុក Mahrez សម្រាប់ការប្រជែងក្នុងក្របខ័ណ្ឌ Champions League របស់ក្លិបនេះនារដូវកាលក្រោយទៀត។ លោកត្រូវបានដកស្រង់សម្តីខណៈនិយាយដោយកាសែតរបស់ចក្រភពអង់គ្លេសជាច្រើនថា៖ «ពិតណាស់ ខ្ញុំគិតថ ខ្ញុំចង់ឲ្យកីឡាករទាំងអស់រីករាយនៅពេលនេះ និងមិនខ្វល់ពីកុងត្រាផ្សេងៗ»៕

ប្រភពព័ត៌មាន៖ Channel News Asia