ភ្លើង​ឆេះ​ព្រៃ​ទ្រង់​ទ្រាយ​យក្ស​នៅ​Canada ​មនុស្ស​រាប់​ម៉ឹន​នាក់​ជម្លៀស​

គឺ​ជា​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​កម្រ​កើត​មាន​នៅ​ក្នុង​ប្រវត្តិ​មនុស្ស ​ទី​ក្រុង​ Alberta​របស់​កាណាដា ​បាន​ទទួល​រង​ខ្ទេច​ខ្ទាំ​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោរ​សន្ធៅ ​ដែល​ឆេះ​លាត​ត្រដាង​ស្ទើ​រ​ផ្ទៃ​ទី​ក្រុង​ទាំង​មូល​ ដែល​តម្រូវ​ឱ្យ​ប្រជាជន​រាប់​ម៉ឹន​នាក់​ត្រូវ​ជម្លៀស​ចេញ​ពី​តំបន់​នោះ​ជា​បន្ទាន់​ដើម្បី​ធានា​សុវត្ថិភាព​ ។

 ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​ ទី​០១ ​រហូត​មក​ដល់​ថ្ងៃ​នេះ ​ភ្លើង​នៅ​តែ​បន្ត​ឆេះ​ព្រៃ​នៅ​លើ​ទំហំ​ផ្ទៃ​ដី ​៨៥,០០០ហិចតា​ ស្មើ​នឹង​៨៥០ ​គីឡូ​ម៉ែត្រ​ក្រឡា​ ដែល​មាន​ទំហំ​ធំ​ជាង​ទី​ក្រុង​Calgary មួយ​របស់​កាណាដា​ទៅ​ទៀត​ ។ ប្រជាជន​ប្រមាណ​ ៨៨,០០០នាក់ ​ត្រូវ​បាន​ជម្លៀស​ទាំង​បង្ខំ​ដោយ​មិន​ដាច់​អាល័យ​ពី​ផ្ទះ​សម្បែង​ ទ្រព្យ​សម្បត្តិ ​និង​អនុស្សាវរីយ៍​ផ្សេងៗ​របស់​ពួក​គេ​ឆ្ពោះ​ទៅ​កាន់​ភាគ​ខាង​ត្បូង​នៃ​ទី​ក្រុង ​Alberta ​។ 
បើ​តាម​សម្ដី​របស់​មន្រ្តី​នៃ​ទី​ភ្នាក់​ងារ​គ្រប់​គ្រងគ្រោះ​អាសន្ន​នៃ​ទី​ក្រុង​ Alberta​ បានបញ្ជាក់​​ថា​៖ គ្មាន​ចំនួន​មនុស្ស​ណា​ម្នាក់​បាន​ស្លាប់​នៅ​​ក្នុង​ហេតុ​ការណ៍​នេះ​ទេ ​។ តាម​សម្ដី​របស់​មន្រ្តី​ដដែល​ក៏​បាន​ឱ្យ​ដឹង​ថែម​ទៀត​ថា៖​ មូល​ហេតុ​ដែល​នាំ​ឱ្យ​កើត​ភ្លើង​ឆេះព្រៃ​នេះ​តាំង​ពី​ថ្ងៃ​អាទិត្យ​មក ​ព្រោះ​នៅ​ក្បែរ​តំបន់​ព្រៃ​នោះ​ គឺ​វា​ជា​តំបន់​ខ្សាច់​ប្រេង​ ដែល​ធ្លាប់​បាន​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ​ ដើម្បី​ចម្រាញ់​យក​ប្រេង​ ប៉ុន្តែ​ក្រោយ​មក​វា​ត្រូវ​បាន​ក្លាយ​ជា​ក​ន្លែង​ទុក​ចោល​ជា​មួយ​នឹង​វាល​ខ្សាច់​ដែល​មាន​ប្រេង ​និង​មាន​ប្រេង​ឆៅ​មិន​ទាន់​ចម្រាញ់​ចំនួន​ប្រមាណ​៦៤,០០០​ធុង​ទៀត​នៅ​ទី​នោះ​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ភ្លើង​ឆេះ​ព្រៃ​ទ្រង់​ទ្រាយ​ដ៏​ធំ​មហិមា​នេះ ​មនុស្ស​ពិត​ជា​មិន​អាច​ពន្លត់​បាន​ឡើយ​ មាន​តែ​សម្រប​តាម​ស្ថាន​ការណ៍​ ៕
ភ្លើង​ឆេះ​ព្រៃ​ទ្រង់​ទ្រាយ​យក្ស​នៅ​Canada ​មនុស្ស​រាប់​ម៉ឹន​នាក់​ជម្លៀស​ភ្លើង​ឆេះ​ព្រៃ​ទ្រង់​ទ្រាយ​យក្ស​នៅ​Canada ​មនុស្ស​រាប់​ម៉ឹន​នាក់​ជម្លៀស​ភ្លើង​ឆេះ​ព្រៃ​ទ្រង់​ទ្រាយ​យក្ស​នៅ​Canada ​មនុស្ស​រាប់​ម៉ឹន​នាក់​ជម្លៀស​

ដោយ៖ ឈូក ស
ប្រភព៖ BBC