ដេញ​ថ្លៃ​បាយ​ថ្ងៃ​ត្រង់​ជា​មួយ​មេ​ Apple បាន​បញ្ចប់ ​ទទួល​បាន​តម្លៃ​ដ៏​ខ្ពស់​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple លោក​ Tim Cook បាន​ដាក់​ដេញ​ថ្លៃ​បាយ​​ថ្ងៃ​ត្រង់​មួយ​ពេល​កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​ ហើយ​នា​ពេល​នេះ​ការ​ដេញ​ថ្លៃ​បាន​បញ្ចប់​ក្នុង​តម្លៃ​មួយ​ដ៏​ខ្ពស់។

 

ដេញ​ថ្លៃ​បាយ​ថ្ងៃ​ត្រង់​ជា​មួយ​មេ​ Apple បាន​បញ្ចប់ ​ទទួល​បាន​តម្លៃ​ដ៏​ខ្ពស់​

 

​បាយ​ថ្ងៃ​ត្រង់​នេះ​បាន​ទាក់​ទាញ​ការ​ដេញ​ថ្លៃ​ចំនួន​ ៤០​ លើក​ ដោយ​​នៅ​ម៉ោង​ចុង​បញ្ចប់​នៃ​ការ​ដេញ​ថ្លៃ​ ទំហំ​ទឹក​ប្រាក់​បាន​កើន​ឡើង​​ពី​ ២៧៥ ០០០​ដុល្លារ​ ដល់​ ៥១៥ ៥០០​ដុល្លារ​ ជា​តម្លៃ​បញ្ចប់។ អ្នក​ដែល​ដេញ​ថ្លៃ​អាហារ​ថ្ងៃ​ត្រង់​នេះ​បាន​សម្រេច​ នឹង​មាន​ឱកាស​ជួប​ផ្ទាល់​ជា​មួយ​លោក​ Tim Cook ដើម្បី​ទទួល​ទាន​បាយ​ថ្ងៃ​ត្រង់​នៅ​ស្នាក់​ការ​កណ្ដាល​របស់​ Apple ដែល​មាន​រយៈ​ពេល​ប្រហែល​មួយ​ម៉ោង។

 

ដេញ​ថ្លៃ​បាយ​ថ្ងៃ​ត្រង់​ជា​មួយ​មេ​ Apple បាន​បញ្ចប់ ​ទទួល​បាន​តម្លៃ​ដ៏​ខ្ពស់​

 

គួរ​បញ្ជាក់​ថា​ទឹក​ប្រាក់​បាន​ពី​ការ​ដេញ​ថ្លៃ​ខាង​លើ​ នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​មនុស្សធម៌​ CharityBuzz ដែល​ក្រុមហ៊ុន​នេះ​តែង​បង្កើត​កម្មវិធី​សប្បុរសធម៌​ជា​រៀង​រាល់​ឆ្នាំ៕

 

ចុច​អាន៖  មេ​ Apple៖ មនុស្ស​គ្រប់គ្នា​មិន​អាច​​រស់​​​ដោយ​គ្មាន​ iPhone ជំនាន់​ថ្មី​បាន​ឡើយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumors​​