លោក​ ផាន់​ វណ្ណរ័ត្ន​ បាន​ជួយ​ឧបត្ថម្ភ​ ដល់​វត្ត​កណ្ដាល​ខ្ចាស់​ជិត​២០០០​ដុល្លារ​​

លោក​ ផាន់​ វណ្ណរ័ត្ន​ បាន​ជួយ​ឧបត្ថម្ភ​ ដល់​វត្ត​កណ្ដាល​ខ្ចាស់​ជិត​២០០០​ដុល្លារ​​

បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​៥​ ខែឧសភា ​ឆ្នាំ​២០១៦​ ​លោក​ ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​នៃ​អយ្យ​ការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ និង​ក្រុមការងារ​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​២០១៦-២០១៧ នៃ​ការសិក្សា​របស់​សមណ​សិស្សសាលា​ពុទ្ធិកបឋមសិក្សា​៣​ថ្នាក់​និង​ធម្ម​វិន័យ​ក្នុង​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់ ក្នុង​ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន​ជ័​យ​។​

លោក ​ផាន់ ​វណ្ណរ័ត្ន​ ចូលរួម​ក្នុង​ការ​បើក​បវេសនកាល​នោះ​បាន​មានប្រសាសន៍ថា ​លោក​សូម​ឲ្យ​ព្រះ​សង្ឃ​ទាំងអស់​កុំ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ខុសច្បាប់​ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ប្រឈម​ទៅ​នឹង​ផ្លូវច្បាប់​ ពីព្រោះ​ច្បាប់​ត្រូវ​បាន​អនុវត្ត​ស្មើភាព​គ្នា​ទៅលើ​គ្រប់​បុគ្គល​ទាំងអស់​ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ហើយ​ គេ​រក​ឃើញ​ថា ​ពិតជា​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នោះ​ពិតមែន​នឹង​រង​ការ​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ហើយ​។​

លោក ​ផាន់ ​វណ្ណរ័ត្ន ​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ព្រះសង្ឃ​ទាំងពីរ​សំណាក់​ លោក​ព្រះរាជ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បែបនេះ ​បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ឲ្យ​ដឹង​ថា មាន​ព្រះ​ស​ង្ឃ​មួយចំនួន​តូច​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​កន្លង​ទៅ​នេះ​បាន​រង​ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ ក្រោ​យ​ពី​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ​បទល្មើស​រំលោភ​សេពសន្ថវៈ និង​ការប្រើ​អំពើ​ហិង្សា​ដាក់គ្នា​ជាដើម​ ការប្រព្រឹត្ត​ខុសច្បាប់​បែប​នេះ ​វា​បង្ក​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ខ្លាំង​។​

លោក ផាន់ ​វណ្ណរ័ត្ន​ ក៏បាន​សំណូមពរ​ដល់​ព្រះសង្ឃ ​ដែល​ជា​សមណ​សិស្ស​ចំនួន​១០៥​អង្គ​ត្រូវតែ​ខិត​ខំ​រៀនសូត្រ​ព្រះធម៌​ឲ្យ​បាន​ចេះដឹង​ខ្ពង់ខ្ពស់​ក្នុង​ការ​ចូលរួម​បម្រើ និង​លើកស្ទួយ​លើ​វិស័យ​ព្រះ​ពុទ្ធ​សា​ស​នា​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។ ​លោក ​ផាន់ ​វណ្ណរ័ត្ន​ បាន​បញ្ជាក់​ទៀត​ថា ​វិស័យ​ព្រះ​ពុទ្ធ​សា​ស​នា​គឺ​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ជួយ​ដល់​សង្គម អប់រំ​ប្រៀនប្រដៅ​មនុស្ស​គ្រប់រូប​ ឲ្យ​ធ្វើ​តែ​អំពើ​ល្អ​ដោ​យ​ជៀស​ឲ្យ​ផុត​នៃ​ការ​ធ្វើអំពើ​បាប​ទាំងឡាយ​នោះ​ផង​ដែរ​។​

នៅ​ចុង​បញ្ចប់​កម្មវិធី ​លោក ​ផាន់​ វណ្ណរ័ត្ន​ ក៏បាន​ឧបត្ថម្ភ​គាំទ្រ​ និង​ប្រគេន​ថវិកា​ចំនួន​ជាង​១​ពាន់​ដុ​ល្លា​រ​ដល់​លោកគ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់ ដើម្បី​យក​ទៅ​ចាត់ចែង​ជួយ​ដល់​ការ​រៀន​សូត្រ​របស់​សម​ណ​សិស្ស​នោះ​ដែរ​៕​