រថយន្ត​ថៅកែ​គោ ​បុក​ជា​មួយ​រថយន្ត​អភិបាលរង​ខេត្ត លាន់​រំពង​ទាំង​កណ្ដាល​អធ្រាត្រ​

រថយន្ត​ថៅកែ​គោ ​បុក​ជា​មួយ​រថយន្ត​អភិបាលរង​ខេត្ត លាន់​រំពង​ទាំង​កណ្ដាល​អធ្រាត្រ​

ស្ទឹងត្រែង ​៖ ​រថយន្ត​ថៅកែ​កាប់​គោ​ផ្សារ​ស្ទឹងត្រែង​ បាន​ជិះ​បុក​រថយន្ត​អភិបាលរង​ខេត្ត​ចំ​ពាក់​កណ្តាល ​បណ្ដាល​ឲ្យ​ខូចខាត​ទាំងសងខាង​យ៉ាង​ដំណំ ​តែ​មិន​ធ្វើ​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ទេ។

ហេតុការណ៍​រថយន្ត​ទាំង​២​គ្រឿង​បុក​គ្នា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​០៧​ ខែ​ឧសភា​ ឆ្នាំ​២០១៦ ​ត្រង់​ចំណុច​ផ្លូវខ្វែង​ខាងក្រោយ​ដំណាក់​ស្តេច​ ស្ថិត​ក្នុង​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​ទាំ​២​គ្រឿង​ មាន​១​គ្រឿង​ជា​របស់​ឈ្មោះ ​អាត អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែ សង្កាត់​ព្រះបាត ក្រុង/ខេត្ត​ស្ទឹងត្រែង​ និង​មួយ​គ្រឿង​ទៀត​ជា​រថយន្ត​របស់​លោក​ ដួង​ ពៅ​ អភិបាលរង​ខេត្ត។

បើ​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា​ នៅមុន​កើតហេតុ​ គេ​បាន​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ីស​RX300​បាន​បើក​យ៉ាង​លឿន​ ខណៈ​រថយន្ត​លោក​អភិបាលរង​ខេត្ត​បើក​ឆ្លងកាត់​ចំណុច​ផ្លូវ​ខ្វែង​នោះ រថយន្ត​ឡិច​ស៊ីស​បាន​បុក​ពេញទំហឹង​ចំពាក់​កណ្ដាល ​ធ្វើ​ឲ្យ​ខ្ទាត​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ តែ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងគ្រោះ​ធ្ងន់ធ្ងរ​នោះ​ទេ​។​

នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៧​ឩសភា​នេះ ​រថយន្ត​ទាំង​២​គ្រឿង ​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ស្ទូច​ដឹក​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់​ការ​ទៅតាម​នីតិវិធី​ច្បាប់​៕