គ្រោះធម្មជាតិ អគ្គិភ័យ គ្រោះថ្នាក់​ចរាចរណ៍ គឺជា​វិញ្ញាសា​ប្រឈម​ដ៏​ស្មុគស្មាញ

គ្រោះធម្មជាតិ អគ្គិភ័យ គ្រោះថ្នាក់​ចរាចរណ៍ គឺជា​វិញ្ញាសា​ប្រឈម​ដ៏​ស្មុគស្មាញ



សៀមរាប ៖ ជាមួយនឹង​ប្រធានបទ​ (កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា) នៃ​ខួប​ទី​១៥៣ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម បាន​រំលេច​ឲ្យ​ឃើញថា ការប្រែប្រួល​អាកាសធាតុ បណ្ដាល​ឲ្យ​មាន​គ្រោះ​រាំងស្ងួត ខ្យល់ព្យុះ រលក​កម្តៅ ទឹកជំនន់ និង​បញ្ហា​អគ្គិភ័យ គ្រោះ​ថ្នាក់​ចរាចរណ៍ គឺជា​វិញ្ញាសា​ក៏​លំបាក ​និង​ស្មុគស្មាញ ដែល​ត្រូវ​មាន​ការ​ប្រឈម​មុខ​ដោះស្រាយ ជួយ​សង្គ្រោះ​ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ។​

លោក ទៀ បាញ់ ​មានប្រសាសន៍ នៅក្នុង​អង្គ​មិទ្ទិញ​អបអរ ខួប​ទី​១៥៣ ទិវា​ពិភពលោក កាក​បាទ​ក្រ​ហ​ម អឌ្ឍចន្ទ​ក្រហម ( ០៨ ឧសភា ) ដែល​បាន​ធ្វើឡើង​នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៦​ថា ព្រោះ​ទាំង​អស់​នោះ វា​បាន​បំផ្លាញ​សុភមង្គល​សង្គមជាតិ វា​បាន​បំផ្លាញ​ជីវភាព​រស់នៅ​-​ទ្រព្យសម្បត្តិ​របស់​ប្រជាជន វា​ធ្វើ​ឲ្យ​មានការ​បាត់បង់​ធនធានមនុស្ស ធនធានធម្មជាតិ​ត្រូវ​រិចរិល ខូច​ខាត​ទាំង​បរិស្ថាន​ផង​ដែរ។

លោក​បន្ត​ថា ប្រឈមមុខ​នឹង​បញ្ហា​នេះ កាកបាទក្រហមកម្ពុជា ដែល​មាន​សាខា​នៅ​គ្រប់​បណ្ដា​ខេត្ត​-​រាជធានី ​និង​មាន​អនុសាខា នៅ​គ្រប់​បណ្ដា​ស្រុក ក្រុង ខណ្ឌ ទូទាំង​ប្រទេស ជា​បណ្ដាញ​នៅ​គ្រប់​ទិ​ស​ទី តែង​​ឆ្លើយតប​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​កាត់បន្ថយ​ការ​លំបាក​នៃ​ជនរងគ្រោះ ដោយមាន​កិច្ច​ស​ហការ​ផង​ដែរ​ពី​សំណាក់​អង្គការ​ដៃគូ​មនុស្សធម៌ និង​សប្បុរសជន។ បើ​ទោះ​ជា​យ៉ាងណា លោក ទៀ បាញ់ បាន​សង្កត់ធ្ងន់​ថា សាខា​កាកបាទក្រហមកម្ពុជា​នៅ​តាម​បណ្ដា​ខេត្ត​-​រាជធានី​បាន​ដើរ​តួនាទី​ជា​ស្នូល ក្នុង​សេវាកម្ម​មនុស្សធម៌ តាមរយៈ​នៃ​ការ​ផ្តល់​អំណោយ​សង្គ្រោះ​បន្ទាន់ ដែល​ជា​តម្រូវ​ការ​ចាំ​បា​ច់​មុនគេ​បង្អស់ ក្នុង​ការ​ជួយ​ជនរងគ្រោះ​ទាំងឡាយ មុន​ដល់​ដំណាក់កាល​នៃ​ការ​រួម​ចំណែក​ស្ដារ​ជីវ​ភាព​ជនរងគ្រោះ ឡើងវិញ។​

ដោយសារតែ​ការ​ប្រារព្ធ​ពិធី​នេះ ស្ថិត​ក្នុង​ស្ថានភាព​ដែល​ប្រជាពលរដ្ឋ​មួយ​ភាគ​នៃ​តំបន់​មួយចំនួន ត្រូ​វ​បាន​ជួបប្រទះ​នូវ​កង្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ លោក ទៀ បាញ់ បាន​រំលឹក​ឡើងវិញ សេចក្តី​អំពាវ​នាវ​នៃ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សូម​ឲ្យ​កង​កម្លាំង​ប្រដាប់​អា​វុធ មន្ត្រីរាជការ វិស័យ​ឯកជន និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ រួមគ្នា​ស្ម័គ្រចិត្ត ផ្តល់​អំណោយ​មនុស្សធម៌​បន្ទាន់ ក្នុង​ន័យ​កាត់បន្ថយ​ការ​លំបាក​ចំពោះមុខ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ ដោយ​យើង​ត្រូវ​ផ្តល់​ទឹក​ស្អាត​ជូន​ពួកគាត់​បាន​ប្រើប្រាស់ រហូតដល់​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ ដូច​ក្នុង​ស្ថាន​ភាព​ដើម​ជា​ប្រក្រតី​ឡើងវិញ។​

នៅក្នុង​ពិធី​អបអរ​ខួប​ទី​១៥៣ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍ​ច័ន្ទ​ក្រហម ដែល​រៀបចំឡើង​ដោយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប មាន​សប្បុរសជន​ជាច្រើន​នាក់ បាន​ចូល​រួម​បរិច្ចា​គ​ថវិកា ក្នុង​បុព្វហេតុ​មនុស្សធម៌ ហើយ​ការ​ប្រមូល​ថវិកា​ទាំងនោះ បាន​ប្រហែលជា ជិត ៦០​ម៉ឺន​ដុល្លា​រ​អាមេរិក៕

គ្រោះធម្មជាតិ អគ្គិភ័យ គ្រោះថ្នាក់​ចរាចរណ៍ គឺជា​វិញ្ញាសា​ប្រឈម​ដ៏​ស្មុគស្មាញ

គ្រោះធម្មជាតិ អគ្គិភ័យ គ្រោះថ្នាក់​ចរាចរណ៍ គឺជា​វិញ្ញាសា​ប្រឈម​ដ៏​ស្មុគស្មាញ

គ្រោះធម្មជាតិ អគ្គិភ័យ គ្រោះថ្នាក់​ចរាចរណ៍ គឺជា​វិញ្ញាសា​ប្រឈម​ដ៏​ស្មុគស្មាញ

គ្រោះធម្មជាតិ អគ្គិភ័យ គ្រោះថ្នាក់​ចរាចរណ៍ គឺជា​វិញ្ញាសា​ប្រឈម​ដ៏​ស្មុគស្មាញ