ប្រើ​របស់​ Brand បាន ព្រីម លីហ្សា ថា​ នាង​​មាន​​​ចំណូល​រាប់​ម៉ឺន​ដុល្លារ​ក្នុង​​មួយ​ខែៗ

ក្រោយ​មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា តើ​ ព្រីម​ លីហ្សា ក្នុង​មួយ​ខែ​នាង​អាច​រក​ចំណូល​បាន​ប៉ុន្មាន​ទើប​ហ៊ាន​ចំណាយ​លើ​​សំលៀក​បំពាក់ Brand Brand ដែល​មាន​តម្លៃ​ខ្លាំងបែប​នេះ​?​ ម្ចាស់​ពាន​ប្រជាប្រិយ​អាណា​ចក្រ​តារា ​ឆ្លើយ​ទាំង​មិន​លាក់​លៀម​ថា ​ក្នុង​មួយ​ខែ​នាង​អាច​រក​បាន​ខ្ទង់​ពី​ ៤​ ទៅ​៥​ម៉ឺន​ ដុល្លារ​។​

 

លីហ្សា ថ្លែង៖ “ចាស​អូន​…​ បើ​និយាយ​ពី​ចំណូល​វិញក្នុង​មួយ​ខែ​​ គឺ​បាន​ប្រមាណ​ជាង​៤​ទៅ​​៥​ម៉ឺន ពី​ការ​ងារ​ក្នុង ​និង​ក្រៅ​ស្រុក​។ ជា​ពិសេស​នោះ​គឺ​ការងារ​បង្ហាញ​ម៉ូដ​​ក្រៅ​ស្រុក ដោយ​សារ​បង​​មាន​ជំនួយ​ការ​ជា​ជន​បរទេស​ ចាំ​ជួយ​ទាក់​ទង​ការងារ​នៅ​ក្រៅ​​ឲ្យ​”។

 

ប្រើ​របស់​ Brand បាន ព្រីម លីហ្សា ថា​ នាង​​មាន​​​ចំណូល​រាប់​ម៉ឺន​ដុល្លារ​ក្នុង​​មួយ​ខែៗ

 

ដោយសារ​ចំណូល​បាន​ច្រើន​​​​ ជា​ពិសេស​​ការងារ​​​បង្ហាញ​ម៉ូដ​នានា​នៅ​​​ក្រៅ​​ប្រទេស​​ ដូច្នេះ​ លីហ្សា ប្រាប់​ថា​នាង​ត្រូវ​តែ​ហ៊ាន​ចំណាយ​លើ​សំលៀក​បំពាក់​ Brand Brand ទាំង​នោះ​ ដើម្បី​ជា​​ប្រយោជន៍​រួម​​ក្នុង​វិស័យ​សិល្បៈ​កម្ពុជា និង​ខ្លួន​នាង​ផ្ទាល់​។

 

ប្រើ​របស់​ Brand បាន ព្រីម លីហ្សា ថា​ នាង​​មាន​​​ចំណូល​រាប់​ម៉ឺន​ដុល្លារ​ក្នុង​​មួយ​ខែៗ

 

មួយ​ឈុត​ពី​​ ព្រីម លីហ្សា តម្លៃ​ជាង​១ម៉ឺន​ដុល្លារ

 

​តួ​ស្រី​ក្នុង​បទ​ “​ទឹក​លុយ​សម្លាប់​ទឹក​ចិត្ត​ខ្ញុំ​” បន្ថែម​៖ “​យើង​រក​បាន​ច្រើន​ យើង​ក៏​ហ៊ាន​ចំណាយ​ទៅ​តាម​​នោះ​វិញ​ដែរ​ ណាមួយ​រាល់​សំលៀក​បំពាក់​ទាំង​អស់​នោះ​​ សុទ្ធ​តែ​ជា​ជំហាន​ដែល​អាច​ឲ្យ​បងប្អូន​នៅ​​ក្រៅ​ស្រុក​នា​បាន​ឃើញ​ និង​ជា​ឈ្នាន់​មួយ​ដែល​អាច​ឲ្យ​ខ្ញុំ​មាន​ការងារ​នៅ​ក្រៅ​ស្រុក​ច្រើន​។ ហើយ​វា​ ក៏​ជា​មុខ​​មាត់​សង្គម​សិល្បៈ​ខ្មែរយើង​​ដែរ”។

 

យ៉ាង​​ណា​មិញ​​ តារា​ស្រី​ និយម​​ស្លៀក​សំលៀក​បំពាក់ Brand Brand រូប​នេះ ​បញ្ជាក់​ផង​ដែរ​ថា​ រាល់​ការ​ចំណាយ​​ក្នុង​មួយ​ខែ​អស់​តែ​ពាក់​កណ្ដាល​នៃ​ចំណូល​ដែល​រក​បាន​ប៉ុណ្ណោះ​៕

 

អត្ថបទ​៖ ថា ម៉ាលីដា​

​​