ត្រចៀកកាំ​ខ្ទាត​ចេញ​ពី​តារាង​អ្នក​មាន​បំផុត​ទាំង​៥០០​​នាក់​នៅ​ចិន

ប្ដី​ប្រពន្ធ​តារា​សម្ដែង​ល្បី​ឈ្មោះ Zhao Wei និង Huang You Long បាន​រង​ការ​ខាត​បង់​យ៉ាង​ធ្ងន់ធ្ងរ​ក្រោយ​ពេល​ទីផ្សារ​ភាគហ៊ុន​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លាំង​កាល​ពី​ចុង​ឆ្នាំ​ទៅ។

 

ត្រចៀកកាំ​ខ្ទាត​ចេញ​ពី​តារាង​អ្នក​មាន​បំផុត​ទាំង​៥០០​​នាក់​នៅ​ចិន

 

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Sina ទើប​តែ​ប្រកាស​តារាង​ឈ្មោះ​អ្នក​មាន​បំផុត ៥០០​នាក់​នៅ​ប្រទេស​ចិន​ឆ្នាំ ២០១៦។ តាម​នោះ​ដែរ មហាសេដ្ឋី​ល្បី​ឈ្មោះ​ស៊ីចាយ​ខ្ជះខ្ជាយ Wang Sicong និង​ឪពុក​របស់​ខ្លួន​ជាប់​ចំណាត់​លេខ​១​ជាមួយ​នឹង​ទ្រព្យសម្បត្តិ​សរុប ១៩១​ពាន់​លាន​យាន់ (២៩៣​លាន​ដុល្លារ)។ ជាមួយ​គ្នា​នេះ​ដែរ តារា​សម្ដែង​មាន​ឈ្មោះ​បោះ​សំឡេង Zhao Wei បើ​ទោះ​បី​ជា​ល្បី​ឈ្មោះ​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​យ៉ាងណាក៏ដោយ ​បាន​បាត់​មុខ​ឲ្យ​ឈឹង​ពី​ក្នុង​តារាង​ឆ្នាំ​នេះ។

 

គេ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ចុង​ឆ្នាំ​២០១៤ ប្ដី​ប្រពន្ធ​របស់​តួ​រឿង “ព្រះនាងយេយេ” បាន​បោះ​ទុន​លុយ​ចំនួន ៣,១​ពាន់​លាន​ដុល្លារ​ហុងកុង (៤០​លាន​ដុល្លារ​អាមេរិក) ចូល​ទៅ​ក្នុង​ផលិតកម្ម​ភាពយន្ត Alibaba Pictures និង​បាន​​ក្លាយ​ជា​អ្នក​កាន់​ភាគហ៊ុន​ធំ​ទី​២​របស់​ក្រុមហ៊ុន​នេះ។ ក្រោយ​ពេល​មហាសេដ្ឋី​ Jack Maប្រកាស​ថា​នឹង​ទិញ​ក្រុមហ៊ុន​ដដែល​នេះ ភាគហ៊ុន​របស់​វា​បាន​មាន​តម្លៃ​ខ្ពស់​ជាង​មុន​៥​ដង ធ្វើ​ឲ្យ​ត្រចៀកកាំ​ក្លាយ​ជា​សិល្បករ​ទី​១​មាន​មុខ​ក្នុង​តារាង​អ្នក​មាន​ទាំង​៥០០​នៅ​ចិន។

 

យ៉ាងណាក៏ដោយ ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​ភាគហ៊ុន​កាល​ពី​ចុង​ឆ្នាំ ២០១៥ បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ទាំង​ឡាយ​​ស្លន់ស្លោ។ តម្លៃ​ភាគហ៊ុន​របស់ Alibaba Pictures នៅ​ពេល​នេះ​បាន​ធ្លាក់​ថ្លៃ ២,៣​ដង​បើ​ធៀប​នឹង​ឆ្នាំ​ទៅ ធ្វើ​ឲ្យ Zhao Wei បាត់​មុខ​ពី​តារាង​អ្នក​មាន​ទាំង​៥០០។ ក្រៅ​ពី Zhao Wei តារា​ដែល​រង​ការ​ខូច​ខាត​​នេះ​ក៏​មាន​ដូច​ជា Fan Bingbing និង Huang Xiaoming ជា​ដើម៕

 

ចុចអាន៖Fan Bingbing និងត្រចៀកកាំ​ត្រូវ Angelababy ស៊ីដាច់​ខាង​តម្លៃ​ខ្លួន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14