តំបន់​​ប្លែក​ៗ​៩​កន្លែង​​ដូច​ភព​ផ្សេង​​ ដែល​អ្នក​អាច​មិន​ជឿ​ថា​មាន​​លើ​​ផែន​ដី​​

នៅ​លើ​ភព​ផែន​ដី​ តំបន់​មួយ​ចំនួន​នៅ​តែ​ជា​​អាថ៌កំបាំង​ស្ថិត​ក្នុង​ចម្ងល់​អ្នក​វិទ្យាសាស្ត្រ​​សិក្សា​ស្រាវជ្រាវ​នៅ​ឡើយ។ តំបន់​ប្លែក​ៗ​មួយ​ចំនួន​ដែល​​​​មនុស្ស​ជា​ច្រើន​​សឹង​មិន​ជឿ​ថា​មាន​​​លើ​ភព​ផែន​ដី ថ្មី​ៗ​នេះ​ត្រូវ​បាន​សារព័ត៌មាន CNN បង្ហាញ​ដូច​ខាង​ក្រោម៖

តំបន់​​ប្លែក​ៗ​៩​កន្លែង​​ដូច​ភព​ផ្សេង​​ ដែល​អ្នក​អាច​មិន​ជឿ​ថា​មាន​​លើ​​ផែន​ដី​​

១. ផ្នូក​ខ្សាច់​ភូមិ​ Chamarel ​ម៉ូរីស​​

ទី​តាំង​ផ្នូក​ខ្សាច់​​​​ពណ៌​ឆើត​​ឆាយ​​មួយ​កន្លែង​ស្ថិត​នៅ​​ក្នុង​ភូមិ​ Chamarel នៃ​ប្រទេស​ម៉ូរីស (អាហ្វ្រិក​ខាង​កើត) នៅ​តែ​ស្ថិត​នៅ​​​អាថ៌កំបាំង​នៃ​ចម្ងល់​​អ្នក​វិទ្យាសាស្ត្រ​​ដែល​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​ឡើយ។ គេ​អាច​ដឹង​បាន​ខ្លះ​ថា ស្នាម​ចង្អូរ​ឆ្នូត​ៗ​​​​នៅ​លើ​ខ្សាច់​គឺ​កកើត​​​​​មក​ពី​ទម្រង់​​​​​ថ្ម​ភ្នំ​ភ្លើង។

តំបន់​​ប្លែក​ៗ​៩​កន្លែង​​ដូច​ភព​ផ្សេង​​ ដែល​អ្នក​អាច​មិន​ជឿ​ថា​មាន​​លើ​​ផែន​ដី​​

​​​២. កោះ Devon កាណាដា

សីតុណ្ហភាព​​​លើ​កោះ​ Devon គឺ​ត្រជាក់​​ខ្លាំង​ ​ដែល​រណ្ដៅ​មាត់​ភ្នំ​ភ្លើង​នៅ​ទី​នោះ​​មិន​ប្រែ​ប្រួល​​ក្នុង​រយៈ​ពេល​៣៩​លាន​ឆ្នាំ​​មក​ហើយ​ចាប់​​តាំង​ពី​វា​កកើត​ឡើង​។ នៅ​ទី​នោះ​មាន​រូបរាង​សណ្ឋាន​ដី​ដូច​ជា​ភព​ព្រះ​អង្គារ​​ដែល​​​ជា​ទី​តាំង​ល្អ​សម្រាប់​​ក្រុម​ផលិតករ​​ខ្សែ​ភាពយន្ត។

តំបន់​​ប្លែក​ៗ​៩​កន្លែង​​ដូច​ភព​ផ្សេង​​ ដែល​អ្នក​អាច​មិន​ជឿ​ថា​មាន​​លើ​​ផែន​ដី​​

៣. វាល​ខ្សាច់ Namib ណាមីប៊ី

ជា​វាល​ខ្សាច់​ដ៏​ធំ​​​​​ល្ហល្ហេវ​ស្ងួត​ហួត​ហែង​ពណ៌​​​​​ក្រហម-ទឹក​ក្រូច ​ស្ថិត​ក្នុង​ប្រទេស​ ណាមីប៊ី (អាហ្វ្រិក​ខាង​​ត្បូង) ។ នៅ​ទី​នោះ​ក៏​ធ្លាប់​​ជា​ទី​តាំង​ថត​ខ្សែ​ភាពយន្ត​​​​ផង​ដែរ។

តំបន់​​ប្លែក​ៗ​៩​កន្លែង​​ដូច​ភព​ផ្សេង​​ ដែល​អ្នក​អាច​មិន​ជឿ​ថា​មាន​​លើ​​ផែន​ដី​​

៤. វាល​ខ្សាច់​ Atacama ឈីលី

ជា​​ទី​កន្លែង​ស្ងួត​ជាង​គេ​មួយ​នៅ​លើ​ពិភព​លោក និង​ជា​ទី​​​ដី​ដូច​​ភព​ព្រះចន្ទ​​​មាន​កំអែ​ភ្នំ​ភ្លើង​​​ហូរ​កាត់​​និង​​មាន​ផ្ទៃ​​​​រាប​​​ជា​ផ្ទាំង​អំបិល​។ នៅ​ពេល​ប៉ះ​ទឹក​ម្ដង វាល​ខ្សាច់​ Atacama ក្លាយ​ជា​តំបន់​ចម្រុះ​ពណ៌​ទាក់​ទាញ​ទេសចរ​​ឲ្យ​គយ​គន់។

តំបន់​​ប្លែក​ៗ​៩​កន្លែង​​ដូច​ភព​ផ្សេង​​ ដែល​អ្នក​អាច​មិន​ជឿ​ថា​មាន​​លើ​​ផែន​ដី​​

៥. ឧទ្យាន​ជាតិ​ Canaima វេណេហ្ស៊ុយអេឡា

រយៈ​ពេល​ជា​ច្រើន​សតវត្ស​​ប្រជាជន​​វេណេហ្ស៊ុយអេឡា​រស់​នៅ​​​លើ​កំពូល​​ជួរ​ភ្នំ​​​នៃ​ក្នុង​ឧទ្យាន​ជាតិ Canaima។ អំឡុង​ពេល​នោះ ពួក​គេ​តែង​ជួប​​សត្វ​ចម្លែក​ៗ​​ពុំ​ធ្លាប់​​ស្គាល់​ពី​មុន​មក។

តំបន់​​ប្លែក​ៗ​៩​កន្លែង​​ដូច​ភព​ផ្សេង​​ ដែល​អ្នក​អាច​មិន​ជឿ​ថា​មាន​​លើ​​ផែន​ដី​​

៦. បឹង​ Baikal រុស្ស៊ី​

ជា​បឹង​កក​​​យ៉ាង​តិច​ណាស់​៤​ខែ​ក្នុង​មួយ​ឆ្នាំ។ ទឹក​ក្នុង​បឹង​​ Baikal ស្អាត​ថ្លា​​​ដែល​អាច​កក​ជា​ដុំ​ទឹកកក​​ភ្លឺ​ច្បាស់​ដូច​គ្រាប់​ពេជ្រ​ច្នៃ​។

តំបន់​​ប្លែក​ៗ​៩​កន្លែង​​ដូច​ភព​ផ្សេង​​ ដែល​អ្នក​អាច​មិន​ជឿ​ថា​មាន​​លើ​​ផែន​ដី​​

៧. កោះ​​ Fogo កាប់វែរ

ស្ថិត​ក្នុង​​ប្រទេស​​កាប់វែរ (អាហ្វ្រិក) Fogo ជា​កោះ​ភ្នំ​ភ្លើង​​សកម្ម​។ ទោះ​ជា​យ៉ាង​ណា​ ប្រជាជន​​កាប់វែរ​ប្រមាណ​៤​ម៉ឺន​រស់​នៅ​​ក្បែរ​ទី​នោះ​ និង​ដាំ​ដំណាំ​​ទំពាំងបាយជូរ​ផង​ដែរ។

តំបន់​​ប្លែក​ៗ​៩​កន្លែង​​ដូច​ភព​ផ្សេង​​ ដែល​អ្នក​អាច​មិន​ជឿ​ថា​មាន​​លើ​​ផែន​ដី​​

៨. បឹង​ Retba សេណេហ្គាល់

បឹង​​Retba មាន​ទី​តាំង​ក្នុង​ប្រទេស​សេណេហ្គាល់ (អាហ្វ្រិក​ខាង​លិច) ជា​បឹង​ទឹក​ប្រៃ​​ដែល​មាន​​ពណ៌​​ដូច​ទឹក​​ផ្លែ​ស្រ្តបេរី ទាក់​ទាញ​អ្នក​ទេសចរ​ចង់​ទៅ​ទស្សនា។

តំបន់​​ប្លែក​ៗ​៩​កន្លែង​​ដូច​ភព​ផ្សេង​​ ដែល​អ្នក​អាច​មិន​ជឿ​ថា​មាន​​លើ​​ផែន​ដី​​

៩. តំបន់​ស្រទាប់​ដី​ថ្ម​​កំបោរ Hell កោះ​ Grand Cayman

​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​តំបន់​សណ្ឋាន​ដី​​​​ថ្ម​​កំបោរ​ក្រហេង​ក្រហូង​​នៃ​​ដែន​កោះ​ Grand Cayman (កាន់​កាប់​ដោយ​អង់គ្លេស) ។ ដោយ​សារ​ទី​នោះ​មាន​សណ្ឋាន​ដី​​គួរ​ឲ្យ​ខ្លាច ទើប​​គេ​បាន​ដាក់​ឈ្មោះ​វា​ថា Hell (ឋាននរក​) ៕

តំបន់​​ប្លែក​ៗ​៩​កន្លែង​​ដូច​ភព​ផ្សេង​​ ដែល​អ្នក​អាច​មិន​ជឿ​ថា​មាន​​លើ​​ផែន​ដី​​

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • តំបន់​​ប្លែក​ៗ​៩​កន្លែង​​ដូច​ភព​ផ្សេង​​ ដែល​អ្នក​អាច​មិន​ជឿ​ថា​មាន​​លើ​​ផែន​ដី​​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កំសាន្ត
Tags: