គ្រោះថ្នាក់ ៥យ៉ាង ពេលអ្នករួមភេទក្រោមលំហូរទឹកផ្កាឈូក

មនុស្សគ្រប់គ្នាដឹងថា ការរួមភេទក្នុងពេលងូតទឹកផ្កាឈូកជារឿងមួយពិបាកបន្តិច វាអាចបណ្តាលឲ្យដួល រអិល និងពិបាកឱបខ្លួនប្រាណដែលសើម ឬមានម្នាក់ប្រាកដជារងារខ្លាំង ហើយអ្នកពិបាកក្នុងការដកដង្ហើម។ ការទុកសាប៊ូត្រង់កន្លែងណាមួយ ដែលអ្នកមិនបានដឹងអាចបង្កការគ្រោះថ្នាក់ដល់អាអូនតូច មានរឿងគួរឲ្យភ័យខ្លាចជាច្រើនទៀត អាចនឹងកើតឡើងក្នុងពេលរួមភេទ ពេលងូតទឹកផ្កាឈូកច្រើនជាងអ្វីដែលអ្នកធ្លាប់បានដឹង។ ខាងក្រោមនេះ នឹងបង្ហាញពីការពិតទាក់ទងនឹងការរួមភេទពេលងូតទឹកផ្កាឈូក វាជារឿងតែម្យ៉ាងដែលអ្នកត្រូវព្រួយបារម្ភ៖

 

គ្រោះថ្នាក់ ៥យ៉ាង ពេលអ្នករួមភេទក្រោមលំហូរទឹកផ្កាឈូក
១. អ្នកអាចមានផ្ទៃពោះ ពីការរួមភេទពេលងូតទឹកផ្កាឈូក
ស្របពេលដែលមនុស្សជាច្រើនគិតថា អ្នកមិនអាចមានផ្ទៃពោះបានទេ ព្រោះទឹកនឹងលាងសម្អាតអ្វីៗគ្រប់យ៉ាង គ្មានការរួមភេទណាអាចការពារពីការមានផ្ទៃពោះ ដូចជាការរួមភេទពេលងូតទឹកផ្កាឈូកឡើយ។

ការប្រើសាប៊ូដុសខ្លួន និងទឹកលាងសម្អាតទឹកកាមនៅពេលអ្នកបានបង្កាត់ភ្លើងស្នេហ៍រួច មិនអាចការពារពីការមានផ្ទៃពោះបានឡើយ។ មេជីវិតបុរសអាចធន់ និងអាចមានជីវិត ព្រមទាំងអាចហែលបានរយៈពេលជាច្រើនថ្ងៃនៅក្នុងប្រព័ន្ធបង្កកំណើតស្ត្រី។

២. ទឹកមិនមែនជាទឹករំអិល ហើយអ្វីដែលអ្នកប្រើ អាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង
ទឹកមិនផ្តល់ផលប៉ះពាល់អាក្រក់ក្នុងពេលរួមភេទទេ តែវាមិនមែនជាទឹករំអិល និងវាតែងតែកម្ចាត់ទឹករំអិល និងជាតិអន្ធិលពីធម្មជាតិរបស់មនុស្ស។ ជាលទ្ធផល មនុស្សមួយចំនួននឹងប្រើសាប៊ូដុសខ្លួន ឬសាប៊ូកក់សក់ជំនួសទឹករំអិលធម្មតា ប៉ុន្តែរបស់ទាំងនេះ អាចបណ្តាលឲ្យរលាកបរបូ និងទ្វារមាស ក៏ដូចជាធ្វើឲ្យស្បែកអាអូនតូចស្ងួត។ ទ្វារមាសអាចនឹងដាច់រហែកពេលសម្រុកចូល ដោយគ្មានទឹករំអិល ដែលអាចចម្លងរោគសញ្ញានៃជម្ងឺឆ្លងមេរោគក្នុងតម្រងនោម បណ្តាលឲ្យរលាកស្បូន និងបម្រែបម្រួល pH ធ្វើឲ្យស្បែកទ្វារមាសទាញយកមីក្រុបតូចៗមកនៅក្បែររន្ធគូថ ដើម្បីធ្វើដំណើរទៅកាន់បង្ហួរនោមស្ត្រី បណ្តាលឲ្យឆ្លងមេរោគក្នុងតម្រងនោមធ្ងន់ធ្ងរ។

៣. ការដួលមិនត្រឹមតែធ្វើឲ្យអ្នកឈឺប៉ុណ្ណោះទេ
ការប្រើក្បាច់ចម្លែកៗបង្ខំដើម្បីសម្រុកចូលនៅពេលរួមភេទ ក្នុងពេលងូតទឹកផ្កាឈូក គូស្នេហ៍ទាំងពីរតែងតែរអិល។ បុរសអាចជួបនឹងគ្រោះថ្នាក់នៃការបាក់អាអូនតូច ប្រសិនបើអាអូនតូចបត់ ឬខ្ទាស់ ក្នុងពេលប្រើក្បាច់ស៊ិចចម្លែកមួយនេះ លទ្ធផលអាចបណ្តាលឲ្យអាអូនតូចហើម និងជាំខ្លាំង ហើយត្រូវការទៅបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីរួចផុតពីការខូចអាអូនតូច។

៤. អ្នកអាចឆ្លងជម្ងឺកាមរោគ
ការរួមភេទពេលងូតទឹកផ្កាឈូក មិនអាចការពារអ្នកពីការឆ្លងជំងឺប្រមេះ ស្វាយ មេរោគអេដស៍ ឬជំងឺផ្សេងៗទៀតបានឡើយ។ ជាការពិតណាស់ បញ្ហារលាកទ្វារមាស ឬអាអូនតូចអាចកើតឡើងក្នុងការរួមភេទពេលងូតទឹកផ្កាឈូក វាអាចធ្វើឲ្យស្បែកកាន់តែខូចខ្លាំងឡើង ដែលអាចងាយនឹងឆ្លងជំងឺផ្សេងៗ។

៥. ស្រោមអនាម័យនឹងលែងមានប្រសិទ្ធិភាព
ការពាក់ស្រោមអនាម័យមួយប្រសើរជាងមិនពាក់ការពារសោះ ប៉ុន្តែអ្នកមិនគួរពឹងពាក់លើវា នៅពេលចង់ពន្យាកំណើតដោយរួមភេទក្រោមទឹកផ្កាឈូក  ហើយដោយគ្មានវា អ្នកក៏មិនអាចការពារពីការឆ្លងមេរោគបានដែរ។

យោងតាមវេបសាយស្រោមអនាម័យ Lifestylesបានឲ្យដឹងថា ការប្រើស្រោមអនាម័យក្នុងទឹកពិតជាមានសុវត្ថិភាព ឲ្យតែស្រោមអនាម័យឋិតនៅលើអាអូនតូចជានិច្ច។ សំណាងមិនល្អ ស្រោមអនាម័យអាចរអិលរបូតចេញនៅពេលសើម ហើយស្រោមអនាម័យនឹងលែងមានប្រសិទ្ធិភាពទៀត នៅពេលឋិតនៅឆ្ងាយពីអាអូនតូច។ អ្នកជំនាញបានណែនាំឲ្យពាក់ស្រោមអនាម័យជាមុនសិន មុននឹងចូលទៅក្រោមទឹកផ្កាឈូក និងត្រូវចាំថា ប្រសិនបើទឹកមានផ្ទុកនូវសារធាតុគីមីដូចជា ក្លរីន ឬសារធាតុបន្ថែមដូចជា ប្រេង ឬពពុះសាប៊ូ វាអាចប៉ះពាល់ដល់ជាតិកៅស៊ូរបស់ស្រោមអនាម័យ៕

ដោយ៖ ដារ៉ា
ប្រភព៖ Cosmopolitan

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!