អាថ៌កំបាំង​នាំ​ឲ្យ​អ្នក​ជំងឺ​ស្លាប់ អាច​បណ្តាលមកពី កំហុស​ព្យាបាល​របស់​គ្រូពេទ្យ​?

អាថ៌កំបាំង​នាំ​ឲ្យ​អ្នក​ជំងឺ​ស្លាប់ អាច​បណ្តាលមកពី កំហុស​ព្យាបាល​របស់​គ្រូពេទ្យ​?

​ការសិក្សា​ថ្មី​បានបង្ហាញ​ថា កំហុស​នៃ​ការព្យាបាល​ជំងឺ ប្រហែល​ជា​មូលហេតុ​ទី​បី​ហើយ ដែល​នាំ​ឲ្យ​អ្នកជំងឺ ស្លាប់​ច្រើន​ជាង​គេ នៅ​សហរដ្ឋអាមេរិក​។

​អ្នកស្រាវជ្រាវ នៅឯ​សាកលវិទ្យាល័យ Johns Hopkins University បាន​ធ្វើ​ការវិភាគ រយៈពេល ៨ ឆ្នាំ ទៅលើ​ទិន្នន័យ​នៅ​សហរដ្ឋអាមេរិក និង​បាន​ចេញ​សេចក្តីសន្និដ្ឋាន​ថា មាន​មនុស្ស​ប្រមាណ​ច្រើនជាង ២៥០,០០០ នាក់ បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារ​តែ​កំហុស​នៃ​ការព្យាបាល​ជំងឺ​។

ថ្មីៗ​នេះ ជំងឺ​ផ្លូវដង្ហើម ដែល​សម្លាប់​មនុស្ស​ប្រមាណ ១៥០,០០០ នាក់​ក្នុង​មួយ​ឆ្នាំ​នោះ ត្រូវ​បាន​ចាត់​ចូលទៅក្នុង តារាង​សម្លាប់​មនុស្ស​ច្រើនជាងគេ នៅ​សហរដ្ឋអាមេរិក ចំណាត់ថ្នាក់​ទី​បី​ក្នុង​បញ្ជី​របស់ CDC អាមេរិក​។ យ៉ាងណាមិញ វិធីសាស្ត្រ​ក្នុង​ការប្រមូល​ទិន្នន័យ​របស់ CDC មិនបាន​ធ្វើ​ចំណាត់ថ្នាក់ ទៅលើ​កំហុស​បច្ចេកទេស នៃ​ការព្យាបាល​ដែល​នាំ​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ​។

អ្នកស្រាវជ្រាវ Hopkins បាន​ធ្វើ​ការពិនិត្យ ទៅ​លើ​ការសិក្សា​បួន​ប្រភេទ ចែកដាច់​ពី​គ្នា ដែល​វិភាគ​ទៅលើ អត្រា​នៃ​ការស្លាប់ ដោយសារ​ជំងឺ​ចាប់ពី​ឆ្នាំ ២០០០ ដល់ ២០០៨​។ បន្ទាប់មក ក៏​ពិនិត្យ​ទៅលើ​អត្រា នៃ​ការចុះឈ្មោះ​សម្រាក​ពេទ្យ​ចាប់ពី ២០,១៣៣ ទៅ ឃើញថា មាន​អ្នកជំងឺ​ចូល​សម្រាក​មន្ទីរពេទ្យ​ច្រើនជាង ៣៥ លាន​នាក់​ឯណោះ ហើយក៏​មាន​អ្នកស្លាប់​ច្រើនជាង ២,៥១០,០០០ ដោយសារតែ​កំហុស​បច្ចេកទេស​ព្យាបាល​ជំងឺ ដែល​ស្មើនឹង ៩,៥ ភាគរយ នៃ​អ្នកស្លាប់​ទាំងអស់​ជា​រៀងរាល់ឆ្នាំ ក្នុង​សហរដ្ឋអាមេរិក​។

ប៉ុន្តែ បែរជា CDC បង្ហាញ​អំពី​លទ្ធផល​ផ្ទុយគ្នា​ទៅវិញ​។ ការបង្ហាញ​នោះ​មានដូចជា កាលពី​ឆ្នាំ ២០១៣ មាន​មនុស្ស​អាមេរិក​ប្រមាណ​ច្រើនជាង ៦១,០០០ នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ៥៨៥,០០០ នាក់​ស្លាប់​ដោយសារ​មហារីក និង​ប្រហែល ១៥០,០០០ ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ​ទៅវិញ​។ ហើយ​បញ្ហា​កំហុស​នៃ​ការព្យាបាល​ជំងឺ ដែល​នាំ​ឲ្យ​អ្នក​ជំងឺ​ស្លាប់ បែរជា​មិន​បាន​បង្ហាញ​ទៅវិញ​៕

ប្រែសម្រួល​៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។