សំណាង មិនមែន​ចេះតែមានទេ នារីសិចស៊ីអើយ!

រាជធានី​ភ្នំពេញ ៖ នារី​សិច​ស៊ី​ម្នាក់​ សង្ស័យ​ជា​បុគ្គលិក​ខារ៉ាអូខេ​​ក្នុង​ស្ថានភាព​ស្រវឹងជោកជាំ​ដើរទៅ​មុខ​លែងរួច ត្រូវសន្តិសុខ​គ្រា ​ឲ្យ​ដេក​ក្នុង​រថយន្ត​មួយ​យប់ កាលពី​វេលា​ម៉ោង១២ ​និង​៣០រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​០៦ ​ឧសភា ២០១៦ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ​វត្ត​អង្គ​តា​មិ​ញ​កែង​ផ្លូវ​2004 ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​​បាន​និយាយ​ថា មុន​ដំបូង​ គាត់​ឃើញ​នារី​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ​ ស្លៀកពាក់​សិច​ស៊ី​ សង្ស័យ​ថា ​ជា​បុគ្គលិក​ខារ៉ាអូខេ បាន​ដើរ​ចេញពី​ម្តុំ​ខារ៉ាអូខេ​តាម​ផ្លូវ​2004 ក្នុង​ស្ថានភាព​ស្រវឹង​ទ្រេតទ្រោត​ដើរ​រេ​ពេញ​ផ្លូវ ឃើញ​បែប​នេះ​ គាត់​បាន​សួរនាំ​ទៅ​នារី​រូប​នោះ​និយាយ​បណ្តើរ​ ក្អួត​បណ្តើ​រ ទាំង​រវើរវាយ ឃើញ​បែប​នេះ ត្រូវ​សន្តិសុខ​បាន​នាំ​នាង​ចូល​ទៅ​សម្រាក​នៅ​ក្នុង​រថយន្ត​​។

បន្ទាប់​មក ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​មិនដឹង​ជា​យក​នាងទៅណា បាន​សុំ​ផ្ញើឲ្យ​ដេក​នៅ​ទី​នេះ​មួយ​យប់​សិន​ចុះ ចាំ​នាង​ដឹងខ្លួន​វិញ​ ឲ្យ​នាង​ត្រឡប់​ទៅ​ផ្ទះវិញ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីម៉ោង៧យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតលើកំណាត់ ផ្លូវជាតិលេខ១ ក្នុងភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ឆ្លងកាត់ចោមរោម មើលយ៉ាងច្រើន ព្រមទាំងរាយការណ៍ ដល់សមត្ថកិច្ចនគរបាល មូលដ្ឋានខណៈដែលឃើញ បុរសម្នាក់ដេកលើ ម៉ូតូរបស់ខ្លួន ដោយអាការៈមិនហ៊ានបើកបរ សង្ស័យខ្លាចសមត្ថកិច្ច ផាកពិន័យ និងត្រួតពិនិត្យជាតិស្រវឹង។

បើតាមអ្នកភូមិ បានឲ្យដឹងថា កាលម៉ោង៧យប់ មានបុរសម្នាក់មិន ស្គាល់អត្តសញ្ញាណ មានអាយុប្រមាណជាង៣០ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ដោយធ្វើដំណើរពី កើតមកលិច ក្នុងល្បឿនលឿន ស្របពេលនោះ ស្រាប់តែបុរសខាងលើ ក៏បានឈប់ម៉ូតូ ដោយអាការៈស្រវឹងស្រា ជោគជាំរួចក៏ដេក លង់លក់បង្កឲ្យមាន ការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពីទទួល សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋថា មានបុរសម្នាក់មិនដឹង មកពីស្រុកណាបាន ឈប់ម៉ូតូដឹកលង់លក់ ទាំងយប់សមត្ថកិច្ច ក៏បានមកដល់ និងសាកសួរ ដោយបុរសខាងលើនេះ បាននិយាយថា រូបគាត់មកពីកម្មវិធី មួយកន្លែងហើយក៏ បានផឹកស្រវឹងរួចក៏ ត្រលប់មកផ្ទះវិញប៉ុន្តែ បើកមកដល់ពាក់កណ្ដាលផ្លូវ ណាមួយស្រវឹងស្រា ខ្លាចគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងខ្លាចសមត្ថកិច្ច ផាកពិន័យជាតិស្រវឹង ទើបគាត់ឈប់ម៉ូតូ ដេកតែម្ដងទៅ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សំណាង មិនមែន​ចេះតែមានទេ នារីសិចស៊ីអើយ!
រូបភាព៖ នារីសិចស៊ី ស្រវឹងស្រាជោកជាំ

សំណាង មិនមែន​ចេះតែមានទេ នារីសិចស៊ីអើយ!
រូបភាព៖ នារីសិចស៊ី ស្រវឹងស្រាជោកជាំ

សំណាង មិនមែន​ចេះតែមានទេ នារីសិចស៊ីអើយ!
រូបភាព៖ បុរសម្នាក់ដេកលើ ម៉ូតូរបស់ខ្លួន ដោយអាការៈស្រវឹងស្រាជោគ