FA ​ពិន័យ​ Fellaini និង​ Robert Huth ​ម្នាក់​ៗ​បី​ប្រកួត​ពីបទប្រើកែងនិងបោចសក់

ខ្សែបម្រើ  Marouane Fellaini របស់ Man Utd និង ខ្សែការពារ Robert Huth  របស់ក្លឹប  Leicester City  ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេសពិន័យមិនឲ្យចូលលេងអស់បីប្រកួត ពីបទទាក់ទងការប្រើអំពើហិង្សាក្នុងការប្រកួត។
កីឡាករទាំងពីនាក់ បានបញ្ចេញកាយវិការមិនសមរម្យដាក់គ្នា កាលក្រុមរបស់ពួកគេទាំពីជួបគ្នានៅ Old Trafford គឺFellaini បានប្រើកែងវាយទៅលើ Huth ហើយខ្សែការពារកណ្ដាលសញ្ជាតិអាល្លឺម៉ង់ ក៏បានទាញសក់ដ៏សំពោងរបស់ខ្សែបម្រើជម្រើសជាតិបែលហ្សិកទៅវិញទៅមក។ ឧប្បត្តិហេតុនេះ មិនបានត្រូវគេចាប់អារម្មណ៍ក្នុងការប្រកួតផ្លូវការទេ ប៉ុន្តែគេឃើញក្នុងវីដេអូការប្រកួតទើប FA បានលើកយកមកវិនិច្ឆ័យហើយធ្វើការសម្រេចតែម្ដង។
បីប្រកួតនេះធ្វើឲ្យ Huth  ខកខានជួយក្លឹបពីរប្រកួតចុងក្រោយ របស់ក្រុមចចកដែលត្រូវជួប  Everton និង Chelsea និង មួយប្រកួតដំបូងក្នុងរដូវកាលក្រោយ។ រូបគេអាចនឹងខកខានប្រកួតពានបើករដូវកាល Community Shield ទៀតផង។
ចំណែកក្រុមរបស់លោក Louis van Gaal  នឹងត្រូវលេងដោយគ្មាន Fellaini  ពេលធ្វើដំណើរទៅលេងនៅទឹកដី  Norwich City , West Ham និងការប្រកួតចុងក្រោយជាមួយ Bournemouth  នៅក្នុងទឹកដីខ្លួនឯង ប៉ុន្តែរូបគេនឹងមានវត្តមានក្នុងការប្រកួត  FA Cup  វគ្គផ្ដាច់ព្រ័ត្រជាមួយ Crystal Palace នៅថ្ងៃទី២១ខែឧសភានេះវិញ។
FA ​ពិន័យ​ Fellaini និង​ Robert Huth ​ម្នាក់​ៗ​បី​ប្រកួត​ពីបទប្រើកែងនិងបោចសក់ FA ​ពិន័យ​ Fellaini និង​ Robert Huth ​ម្នាក់​ៗ​បី​ប្រកួត​ពីបទប្រើកែងនិងបោចសក់
ផ្តល់សិទ្ធិដោយ៖ KQube

មតិយោបល់របស់ប្រិយមិត្ត

  • FA ​ពិន័យ​ Fellaini និង​ Robert Huth ​ម្នាក់​ៗ​បី​ប្រកួត​ពីបទប្រើកែងនិងបោចសក់已关闭评论
  • 25 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:កីឡា  ព័ត៌មាន
Tags: