​កើត​អ៊ុត​ស្វាយ គួរ​គ្រប់គ្រង​ដំបៅ​ដូចម្តេច ទើប​ឆាប់​ជា​វិញ​?

​កើត​អ៊ុត​ស្វាយ គួរ​គ្រប់គ្រង​ដំបៅ​ដូចម្តេច ទើប​ឆាប់​ជា​វិញ​?

​ជំងឺ​អ៊ុត​ស្វាយ គឺជា​ការបង្ក​រោគ​ដោយ​វីរុស​មួយ​ប្រភេទ ដែល​នាំឲ្យ​មាន​កន្ទួលរ​មា់​សតូច និង​ពងទឹក​លើ​ស្បែក​។ ជំងឺ​នេះ​មាន​ការឆ្លង​ខ្ពស់ ជាពិសេស អ្នក​ដែល​មិនទាន់ កើត​ជំងឺ​នេះ​នៅឡើយ ឬ​ចាក់​វ៉ាក់សាំង​រួច​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកជំងឺ​អ៊ុត​ស្វាយ​ភាគច្រើន គឺ​កើតឡើង​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​។ ដូច្នេះ តើ​អ្នក​គួរ​គ្រប់គ្រង​ជំងឺ​នេះ​ដូច​ម្តេចទៅ ដើម្បី​ឆាប់​ជា​វិញ​?

កុំ​អេះ​
ការ​អេះ​កន្ទួល​រមាស់ អាច​បង្ក​ជា​ការ​ស្នាម បន្ថយ​ការ​ជា​របស់​វា ហើយ​ប្រឈម​កាន់តែខ្លាំង នឹង​ការបង្ក​រោគ​លើ​ស្បែក​ទៀត​។ បើសិន​ជា​កូន​អ្នក មិន​អាច​ឈប់​អេះ​ទេនោះ ៖

  • ​ចូរ​ពាក់​ស្រោមដៃ​ឲ្យ​ពួកគេ​ទៅ ជាពិសេស នៅពេល​យប់​
  • ​កាត់​ក្រចក​គេ​ឲ្យ​ខ្លី​បំផុត​។​

​វិធី​បំបាត់​ការ​រមាស់ និង​អា​ការៈផ្សេងៗ​ទៀត​
​ជំងឺ​អ៊ុត​ស្វាយ អាច​នឹងរ​មាស់​ខ្លាំង ហើយ​អាច​នឹង​មាន​ពងបែក​ទៀ​ត​។ អាការៈ​អស់ទាំងនេះ  បូករួម​នឹង​ក្តៅខ្លួន ឈឺក្បាល និង​អស់កម្លាំង​ទៀត​នោះ ពិតជា​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​អ្នកជំងឺ គួរឲ្យ​អាណិត​ខ្លាំងណាស់​។ ដូច្នេះ អ្នក​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ ដើម្បី​បំបាត់​អា​ការៈមិន​ស្រួល​ខាងលើ ៖

  • ងូតទឹក​ត្រជាក់​ជាមួយ​ម្សៅ​ដុត​នំ​
  • ​ញ៉ាំ​អាហារ​ទន់ៗ នៅពេល​មាន​ដំបៅ​ក្នុង​មាត់​
  • ​ប្រើ​ថ្នាំ​ប្រឆាំង​អា​លែ​ក​ស៊ី លាប​នៅពេល​មាន​អា​ការៈរមាស់​។ យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​សិន មុន​នឹង​ប្រើ​ថ្នាំ​គ្រប់​ប្រភេទ​។
  • ​ថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា ប៉ា​រ៉ា​សេ​តា​ម៉ុល នៅពេល​មាន​អាការៈ​ក្តៅ​ខ្លួន​តិចតួច​។

​ចូរ​ចាំ​ថា មិន​ត្រូវ​ឲ្យ​អ្នកជំងឺ​ប្រើ​ថ្នាំ​អាស្ពីរីន​ឡើយ ព្រោះ​វា​អាច​នឹង​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ទៀត​ឈ្មោះថា Reye’s Syndrome​។ ហើយ​អ្នក​ក៏​មិន​ត្រូវ​បន្ត​ព្យាបាល អ្នកជំងឺ​នៅពេល​គេ​ក្តៅខ្លួន​ខ្លាំង​ដែរ​៕

ប្រែសម្រួល​៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។