អេ​នី​ហ្សា​ម សុំ​ពេល​សិក្សា​ស្នេហ៍​មន្ត្រី​យោធា​

6 Videos

ថ្មីៗនេះមានព័ត៌មានថា តារាចម្រៀងកញ្ញា អេនីហ្សាម ត្រូវបានមន្រី្តយោធាថ្នាក់ខ្ពស់ម្នាក់ បានតាមយកចិត្តនាង អស់រយៈពេលជាងបីខែមកហើយ ។ពាក់ព័ន្ធនឹងរឿងនេះ កញ្ញា អេនីហ្សាម បានបញ្ជាក់ប្រាប់ ពីរឿងរ៉ាវមន្ត្រីយោធាសុំស្នេហ៍នេះថា នាងមិនបដិសេធក្តីស្រឡញ់ពីបុរសខាងលើនេះទេ គឺនាងមានតែអរគុណ ចំពោះការស្រឡាញ់ពេញចិត្តមិនថា រឿងស្នេហា ឬការស្រឡាញ់បែបគាំទ្រនោះទេ គឺនាងសប្បាយចិត្តទាំងអស់។

អេ​នី​ហ្សា​ម សុំ​ពេល​សិក្សា​ស្នេហ៍​មន្ត្រី​យោធា​

ក៏ប៉ុន្តែសម្រាប់ការស្រឡាញ់បែបស្នេហា ឬជាគូអនាគត នាងត្រូវប្រើពេលវេលា សម្រាប់ឈ្វេងយល់គ្នាឱ្យបានច្បាស់ ទើបអាចសម្រេចចិត្តតាមក្រោយ ព្រោះរឿងនេះ នាងជឿងថា មិនមែននាងម្នាក់ទេ គឺនារីគ្រប់រូបតែងតែគិត និងខ្វល់ខ្វាយណាស់ ខ្លាចជ្រើសរើសគូអនាគតខុស ព្រោះពេលរៀបការរួចគ្មានអ្នកណាចង់មានឈ្មោះជាស្ត្រីមេម៉ាយនោះទេ។

អេនីហ្សាម បានបន្តថា ជាក់ស្តែងដូចជាការសុំស្រឡាញ់ ពីបុរសមន្ត្រីយោធានេះ នាងមិនទាន់អាចឆ្លើយតបក្នុងពេលនេះបានទេ ព្រោះនាងក៏ទើបស្គាល់បុរសម្នាក់នេះ បានរយៈពេលខ្លីដែរ ដូច្នេះនៅមិនទាន់មើលចិត្តគ្នាបានច្រើននៅឡើយ ហើយគាត់ជាមនុស្សយ៉ាងម៉េច នាងក៏មិនទាន់ដឹងដែរ។

អេ​នី​ហ្សា​ម សុំ​ពេល​សិក្សា​ស្នេហ៍​មន្ត្រី​យោធា​

ការឆ្លើយខាងលើនេះ ថ្វីត្បិតតែ អេនីហ្សាម មិនទាន់ផ្តល់ក្តីសង្ឃឹមដល់មន្ត្រីយោធារូបនោះក្តី ប៉ុន្តែ អេនីហ្សាម ក៏បានប្រាប់ថា ការស្រឡាញ់របស់បុរសម្នាក់ ដែលចង់បាននាងមកធ្វើជាប្រពន្ធ គឺហ៊ានលះបង់គ្រប់យ៉ាងទាំងពេលវេលា និងទឹកចិត្ត តែបើការស្រឡាញ់នោះជាស្នេហារាយប៉ាយ គឺងាយនឹងបញ្ចេញធាតុពិតមកណាស់៕ តាន់ ចន្ថា