ពិត​ជា​មិន​ធម្មតា​មែន​ជើង​ឯក​ចាស់​ Europa League ២​ឆ្នាំ​ជាប់​គ្នា​ឆ្លង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទៀត​ហើយ​

ជើងឯកចាស់ Europa League ២ឆ្នាំជាប់គ្នា២០១៤និង២០១៥គឺក្លឹប Sevilla បានឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់នេះទៀតហើយ ក្រោយបានយកឈ្នះដោយលទ្ធផល៣ទល់នឹង១លើក្លឹប Shaktar Donetsk យប់មិញ ។ ខណៈកាលពីជើងទី១ក្លឹបទាំង២ស្មើគ្នាដោយលទ្ធផល២ទល់នឹង២ ។

យ៉ាងណាក្នុងការប្រកួតនេះក្លឹប Sevilla បានបើកការនាំមុននៅនាទី៩ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Kevin Gameiro តែយ៉ាងជិតចប់តង់ទី១ទៅហើយគឺនៅនាទី៤៤កីឡាករ Eduardo Silva អាចរកគ្រាប់បាល់តាមស្មើឲ្យ Shaktar Donetsk មកវិញ ។

ចូលដល់តង់ទី២បើកឆាកបានត្រឹម២នាទីកីឡាករ Kevin Gameiro រកបានគ្រាប់ទី២ជួយក្រុម Sevilla នាំមុខសារជាថ្មី ខណៈនៅនាទី៥៩កីឡាករ Mariano Ferreira Filho បន្ថែមបានមួយគ្រាប់ទៀតឲ្យ Sevilla ។

សូមបញ្ជាក់ថាក្លឹប Sevilla នឹងត្រូវប៉ះជាមួយក្លឹបមកពីប្រទេសអង់គ្លេសគឺ Liverpool ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Europa League នៅឆ្នាំ២០១៦នេះ ។ ខណៈការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី១៩ខែឧសភាខាងមុខនេះ ។

ចាំមើលតើ Sevilla អាចគ្រងតំណែងជាម្ចាស់ជើងឯក៣ឆ្នាំជាប់គ្នាឬក៏ត្រូវប្រគល់ឲ្យ Liverpool វិញម្ដង ?

អត្ថបទ ៖ វិចទ័រ


  • ពិត​ជា​មិន​ធម្មតា​មែន​ជើង​ឯក​ចាស់​ Europa League ២​ឆ្នាំ​ជាប់​គ្នា​ឆ្លង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទៀត​ហើយ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:វីដេអូ
Tags: