ក្រុមចោរ​ភ្ជង់​ប្លន់​ស្ត្រី​ម្នាក់ យកលុយ​អស់​ជាង ១ ម៉ឺន​ដុល្លារ

តាកែវ:
ក្រុមចោរប្លន់​ម្នាក់ ក្នុងចំណោម​បក្ខពួក​ពីរ​នាក់ បាន​ចូល​ភ្ជង់​ស្ត្រី​ម្នាក់យក​កាបូប​លុយ អស់​ជាង ១ ម៉ឺន​ដុល្លារ នៅវេលា​ថ្ងៃត្រង់​ទី​៥ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ខាងមុខ​ទីស្នាក់ការ​ក្រុមហ៊ុន «​ខេ​លីង​» លក់​ឱសថ​បុរាណ​ធម្មជាតិ ក្នុងភូមិ​ប្រហួ​ត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។

​សមត្ថកិច្ច​ក្រុង​ដូន​កែវ បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ចោរ​ភ្ជង់​ក្បាលប្លន់​យក​កាបូប​លុយ ឈ្មោះ មាន វណ្ណៈ អាយុ​២៩​ឆ្នាំ បាន​យកប្រាក់​មក​បង់ឲ្យ​ក្រុមហ៊ុន​ជាមួយ​ប្ដី​។​
​ខណៈដែល​ប្ដីចូលប្រជុំ​នៅ​ខាងក្នុង​ក្រុមហ៊ុន ស្រាប់​តែមាន​បុរស​ពីរ​នាក់ ជិះ​ម៉ូតូ​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ម្នាក់​ចាំ នៅលើ​ម៉ូតូ និង​ម្នាក់ទៀតបាន​ចុះ​ពីលើ​ម៉ូតូ ដើរ​ចូលមក​ភ្ជង់ ក្បាល​ស្ត្រី​រងគ្រោះដែល​នៅខាងមុខ​ក្រុមហ៊ុន ហើយ​ឆក់យក​កាបូប​លុយ រួច​រត់ឡើង​ជិះ​ម៉ូតូគេចខ្លួន​សំដៅទៅផ្លូវជាតិ​លេខ​៣ ស្រុក​ត្រាំកក់ បាត់ស្រមោល​តែម្ដង​។

​លោក រ័ត្ន នាង ប្ដី​ស្ត្រីជន​រងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា លុយ​ក្នុង​កាបូបដែល​ក្រុមចោរប្លន់យកទៅ​នោះ មាន​ចំនួន ១១.០០៨ ដុល្លារ និង​ទូរស័ព្ទដៃ​មួយចំនួនទៀត​។ បន្ទាប់ពី​ក្រុមចោ​ប្លន់​រួច ក៏មាន​ការស្រែក​ឆោឡោឡើង ហើយ​ក៏មាន​មនុស្ស ជិះ​ដេញ តាម​ក្រុមចោរ​ដែរ ក៏ប៉ុន្តែ​អ្នក​ដែល​ដេញតាម​ចោរ ត្រូវ​សមត្ថកិច្ចស្ទាក់​ហៅ​សួរនាំ នៅក្នុង​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់​៕V/S

ក្រុមចោរ​ភ្ជង់​ប្លន់​ស្ត្រី​ម្នាក់ យកលុយ​អស់​ជាង ១ ម៉ឺន​ដុល្លារ

ក្រុមចោរ​ភ្ជង់​ប្លន់​ស្ត្រី​ម្នាក់ យកលុយ​អស់​ជាង ១ ម៉ឺន​ដុល្លារ