​ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ប៉ើង​ដំបូល​កីឡដ្ឋានខេត្តស្វាយរៀង​

ស្វាយរៀង:
បន្ទាប់ពី​ខេត្តស្វាយរៀងជួប​គ្រោះរាំងស្ងួត អូសបន្លាយ អស់​រយៈពេល​ច្រើន​ខែ​មក​នោះ នៅវេលា​ម៉ោង ៤:១០​នាទី ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់យ៉ាងខ្លាំងៗ បណ្តាល​ឲ្យ​ប៉ើង​ដំបូល​កីឡដ្ឋានខេត្តស្វាយរៀង ជាង​៥០​ម៉ែត្រ និង​នៅតាម​ដងផ្លូវក្នុង​ក្រុង​ស្វាយរៀង ដើមឈើ​តូចធំ បាក់​រលំ​។ ផ្លាក​ប៉ាណូ ក៏ត្រូវ​កម្លាំង​ខ្យល់ក​ន្ក្រា​ក់ បោកបក់​ឲ្យ​រលំ​ផងដែរ​។​
 
​នៅតាម​បណ្តា​ស្រុក​មួយចំនួន ក្នុង​ខេត្តស្វាយរៀង ក៏​ទទួលរង​នូវ​ផលប៉ះពាល់ ដោយសារ​គ្រោះធម្មជាតិ​នេះដែរ​។

​នេះ​ជា​លើក​ទី​១​ហើយ ដែលមាន​ភ្លៀង​កក់ខែសម្រាប់​ក្រុង​ស្វាយរៀង​។ ក្រោយពី​ហេតុការណ៍​ដ៏​អាក្រក់​នេះបានកើត​ឡើង អភិបាលខេត្ត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត អគ្គិសនី​ខេត្ត និង​អាជ្ញាធរ ដែល​ពាក់ព័ន្ធ កំពុង​អន្តរាគមន៍ រៀបចំ​កាត់ ជញ្ជូន​ដំបូល ដែល​កំពុង​កកស្ទះ នៅលើ​ផ្លូវ​ចេញ និង​ត​ភ្ជាប់​ប្រព័ន្ធ​ភ្លើង ដែល​បាន​កាត់ផ្តាច់ឲ្យ​ដំណើរការ​ឡើងវិញ​៕V/S