ចិននិងរុស្ស៊ីគ្រោងធ្វើ​សមយុទ្ធ​រួមគ្នា​ប្រឆាំង​ការវាយប្រហារ​ដោយមីស៊ីល

មហាអំណាចចិននិងរុស្ស៊ីបានព្រមព្រៀងគ្នាជាលើកដំបូងក្នុងការរៀបចំធ្វើសមយុទ្ធតាមកម្មវិធីរបស់កុំព្យូទ័រក្នុងការប្រឆាំងពីការវាយប្រហារដោយមីស៊ីលដែលអាចធ្វើឡើងនៅក្នុងខែនេះ។

គម្រោងធ្វើសមយុទ្ធរបស់ចិននិងរុស្ស៊ីគឺធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកំពុងពិភាក្សាពីវិធីសាស្ត្រការពារកូរ៉េខាងត្បូងពីការគំរាមកំហែងដោយគ្រាប់មីស៊ីលពីកូរ៉េខាងជើង។

កូរ៉េខាងជើងនិងខាងត្បូងនៅតែមានសង្គ្រាមកខាងបច្ចេកវិទ្យា បើទោះជាសង្គ្រាមរបស់ពួកគេពីឆ្នាំ១៩៥០ដល់១៩៥៣បានបញ្ចប់ហើយក៏ដោយ។ ជាញឹកញាប់កូរ៉េខាងជើងតែងតែគំរាមបាញ់កំទេចកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។

ចិននិងរុស្ស៊ី កាលពីសប្តាហ៍មុនបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូលទម្លាក់ចោលនូវសំណើបំពាក់ប្រព័ន្ធឧបករណ៍កម្រិតខ្ពស់នៅក្នុងតំបន់ ដើម្បីតាមដានការសាកល្បងអាវុធនុយក្លេអ៊ែលើកទី៤កាលពីថ្ងៃទី៦ខែមករាឆ្នាំ២០១៦។

តាមគម្រោងចិននិងរុស្ស៊ីធ្វើសមយុទ្ធរួមគ្នានៅក្នុងខែនេះនៅមជ្ឈមណ្ឌលស្រាវជ្រាវរបស់យោធានរុស្ស៊ី៕

ចិននិងរុស្ស៊ីគ្រោងធ្វើ​សមយុទ្ធ​រួមគ្នា​ប្រឆាំង​ការវាយប្រហារ​ដោយមីស៊ីល

ប្រភពៈ VOD