ព្រឹក​នេះ​ស្រី ចំរើន លេច​មុខជា​ថ្មី​តាម​លង​លោក កឹ​ម សុខា ដល់​កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា លោក ស្រី ចំរើន ដែល​អះអាង​ថា​ខ្លួន​ជា​តំណាង​ក្រុម​យុវជន​និង​និស្សិត​មួយ​ក្រុម បាន​ដឹកនាំ​ក្រុម​យុវជន​ទៅ​កាន់​ភូមិ​-​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ទី​ដែល​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សុពលភាព​លោកស្រី កែ សុវណ្ណ​រ័​ត្ន ជា​ប្រធាន​គណបក្ស​ខេត្ត ដើម្បី​ទាមទារ​ឲ្យ​លោក កឹ​ម សុខា ទទួលស្គាល់​ការ​ពិត​ក្នុង​សំណុំរឿង​ស្នេហា​ជាមួយ​ស្រី​មុំ ។

យ៉ាងណា​ក៍ដោយ មក​ដល់​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ឧសភា ២០១៦​ដដែល​នេះ មិន​ទាន់​មាន​សេចក្តីរាយការណ៍​ពី​អំពើ​ហិង្សា​ណាមួយ​កើតឡើង​នោះ​ទេ ៕