សំណាងមិនមែន​ចេះតែមានទេនារីសិចស៊ីអើយ!

រាជធានី​ភ្នំពេញ ៖ នារី​សិច​ស៊ី​ម្នាក់​ សង្ស័យ​ជា​បុគ្គលិក​ខារ៉ាអូខេ​​ក្នុង​ស្ថានភាព​ស្រវឹងជោកជាំ​ដើរទៅ​មុខ​លែង ត្រូវសន្តិសុខ​គ្រាហ៍​ឲ្យ​ដេក​ក្នុង​រថយន្ត​មួយ​យប់ កាលពី​វេលា​ម៉ោង១២ ​និង​៣០រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​០៦ ​ឧសភា ២០១៦ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ​វត្ត​អង្គ​តា​មិ​ញ​កែង​ផ្លូវ​2004 ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​​បាន​និយាយ​ថា មុន​ដំបូង​ គាត់​ឃើញ​នារី​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ​ ស្លៀកពាក់​សិច​ស៊ី​ សង្ស័យ​ថា ​ជា​បុគ្គលិក​ខារ៉ាអូខេ បាន​ដើរ​ចេញពី​ម្តុំ​ខារ៉ាអូខេ​តាម​ផ្លូវ​2004 ក្នុង​ស្ថានភាព​ស្រវឹង​ទ្រេតទ្រោត​ដើរ​រេ​ពេញ​ផ្លូវ ឃើញ​បែប​នេះ​ គាត់​បាន​សួរនាំ​ទៅ​នារី​រូប​នោះ​និយាយ​បណ្តើរ​ ក្អួត​បណ្តើ​រ ទាំង​រវើរវាយ ឃើញ​បែប​នេះ ត្រូវ​សន្តិសុខ​បាន​នាំ​នាង​ចូល​ទៅ​សម្រាក​នៅ​ក្នុង​រថយន្ត​​។

បន្ទាប់​មក ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​មិនដឹង​ជា​យក​ទៅ​នាង បាន​សុំ​ផ្ញើឲ្យ​ដេក​នៅ​ទី​នេះ​មួយ​យប់​សិន​ចុះ ចាំ​នាង​ដឹងខ្លួន​វិញ​ ឲ្យ​នាង​ត្រឡប់​ទៅ​ផ្ទះវិញ ៕