ធី សុវណ្ណថា ​បង្កើតមូលនិធិទឹកសុទ្ឋ​​ដើម្បីជួយពលរដ្ឋអត់ទឹក

រាជធានីភ្នំពេញ ៖​ ប្រធានអង្គការយុវជនកិច្ចការសង្គម​ កញ្ញា ធី សុវណ្ណថា ​បានបង្កើតមូលនិធិ​ជាទឹកសុទ្ឋដើម្បីជួយសង្រ្គោះ​ប្រជាពលរដ្ឋ​​មួយចំនួន​ដែលពុំមានទឹកស្អាតប្រើប្រាស់ ។

នៅក្នុងសេចក្តីប្រកាស​ព័ត៌មានរបស់អង្គការយុវជន​កិច្ចការសង្គមដែលចុះហត្ថលេខាដោយកញ្ញា ធី សុវណ្ណថា​ កាលពីថ្ងៃទី០៥ ឧសភា ២០១៦ ​បានបញ្ជាក់ដែរថា​ ប្រសិនបើប្រជាពលរដ្ឋ ​អង្គការ ​សមាគមនិងគណបក្សនយោបាយ​ត្រូវការជំនួយមូលនិធិជា​ទឹក​សុទ្ឋនេះ ​សូមទំនាក់ទំនង​ទូរស័ព្ទលេខ ​០១០ ៧៩ ៨៩ ៩៩ ៕