រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

នៅ​ទី​ធ្លាមុខផ្ទះ ។ ម៉ា​ប់​ជិះឡាន​ដឹក​ជី​មក​ឈប់​នៅ​មុខ​ផ្ទះ​។ សា​ម៉​ន​និង​ផៃ​ចុះ​ពីលើ​ឡាន​ដើរ​ឡើង​មក​លើ​ផ្ទះ​និយាយ​គ្នា​បណ្តើរ
សា​ម៉​ន​៖ អ៊ឺ ខ្ញុំ​ដូច​ជា​ឆ្ងល់​ដែរ​ម៉ែ​វា ! ប៉ូ​លី​ស​សួរ​ចុះ​សួរ​ឡើង​អស់ចិត្ត​គ្រប់​គ្នា ពួក​អា​ចោរប្លន់​អស់នោះ វា​ចង់បាន​ស្អី ? ម៉េច​ក៏​វា​មិន​យក​លុយកាក់ ខ្សែ​ក នាឡិកា​ដែល​ជាប់​ខ្លួន​ខ្ញុំ​អ​ញ្ចឹ​ង ? ក្រែង​វា​ប្លន់​ចង់បាន​លុយ​ហ្អី ? ម៉េច​បានជា​វា​មិន​យក​លុយ​ទៅ​វិញ ?
ផៃ​៖ ត្រង់​ហ្នឹងហើយ​ដែល​ខ្ញុំ​មិន​អស់ចិត្ត​នោះ​ពុក​វា ! ត្រង់នេះ​ដូច​ជា​ចម្លែក​ៗ​យ៉ាងម៉េច​មិនដឹង​ទេ !

សា​ម៉​ន​និង​ផៃ​ចូល​ដល់​ក្នុងផ្ទះ អង្គុយ​នៅ​កៅអី​សា​ឡុ​ង​។ សា​ម៉​ន​គ្រវីក្បាល​មុខ​ហួសចិត្ត
សា​ម៉​ន​៖ អ៊ឺ បើ​វា​មិន​ចង់បាន​ស្អី វា​នឹកឃើញ​យ៉ាងម៉េច បាន​មក​ចាប់ចង​ឯង​លេង​ឲ្យ​អត់បាយ​ក្រហាយ​ទឹក​មួយ​ថ្ងៃ ទើស​យប់​អ​ញ្ចឹ​ង​ទៅ ! អា​ពួក​អស់នេះ​រោគ​ចិត្ត​ទេ​ដឹង​ហ្អី ?

កែវ​និង​ម្លិះ​ដើរ​ចូល​មក ។ ម្លិះ​ដើរ​ចូល​ទៅ​អង្គុយ​ក្បែរ​ផៃ
ម្លិះ​៖ យ៉ាងម៉េច​ទៅ​ហើយ​ម៉ែ ? ដាក់​ពាក្យបណ្តឹង​រួចរាល់​អស់ហើយ​ហ្អី ?
ផៃ​៖ រួចរាល់​អស់ហើយ​កូន ! ប៉ុន្តែ​ឥលូវ​ពុក​ឯង ហើយ​និង​ចោរ​នោះ​មាន​ជំងឺ​ដូច​គ្នា​មួយ​កើត​ជំងឺ​អផ្សុក មួយ​កើត​ជំងឺ​ឆ្ងល់ ! ពុក​ឯង​មិនដឹង​ថា​ប្តឹង​ពី​អី​ទេ បើ​ចោរ​នោះ​វា​អត់​យក​របស់ទ្រព្យ​អី​ផង !
កែវ ៖ មិនមែន​តែ​លោក​អ៊ំ​ទេ​ដែល​កើត​ជំងឺ​ឆ្ងល់​នោះ ខ្ញុំ​ក៏​កើត​ជំងឺ​ឆ្ងល់​ដូច​គ្នា​! មិនដឹង​    ​ថា​ពួក​វា​នោះ ធ្វើ​បែប​នេះ​ដើម្បី​ស្អី​ទៅ​ហ្ន៎ ?

មីង​រឿង​កំពុង​ប្រមូល​ចំបើង​ដាក់​គរ​ទុក​ឲ្យ​គោ​ស៊ី កែវ​ជិះ​ម៉ូតូ​ចូល​មក​ឈប់​នៅ​មុខ​ផ្ទះ​មាន​ថង់​បង្អែម​ភ្ជួរ​នៅ​ដៃ​ម៉ូតូ កែវ​ចុះ​ពីលើ​ម៉ូតូ​ជួរ​ថង់​បង្អែម​ដើរ​ចូល​មក
កែវ​៖ អ៊ុំ​ស្រី ! កំពុង​ធ្វើ​អីហ្នឹង !

មីង​រឿង​ភ្ញាក់​ងាក​មក​រក​កែវ
រឿង​៖ អ៊ូ​! ក្មួយ​កែវ​ទេ​ហ្ហី មីង​កំពុង​តែ​ប្រមូល​ចំបើង​ទុក​ឲ្យ​គោ​នឹង​ណា ! វា​រាត់រាយ​ពេញ​ដី​អស់ហើយ មាន់​វា​កាយ​ឲ្យ​រាយ​ប៉ាយ​ពេញ​ហ្នឹង​។

កែវ​អើត​មើលទៅ​ក្នុងផ្ទះ
កែវ​៖ ចុះ​បង​រុណ​ទៅ​ណា​ហើយ​អ៊ុំ ? ខ្ញុំ​យក​បង្អែម​មក​ផ្ញើ​ឲ្យ​គាត់ ! ហូប​អី​ដែល​ផ្អែម​ៗ​ទៅ​ទើប​ឆាប់​មាន​កម្លាំង !

រឿង​ទទួលយក​ថង់​បង្អែម​ញញឹម ទាញ​ដៃកែវ​ទៅ​អង្គុយ​នៅ​លើ​គ្រែ​យ៉​មុខ​ផ្ទះ
រឿង​៖ ឲ្យ​ឆាប់​មានកំ​លាំង​ស្អី ! អា​រុណ​វា​ចេញ​ទៅ​ស្រែ​បាត់​ហើយ កូន​ហ្នឹង​វា​មិន​ចេះ​នៅ​ដេក​ស្ងៀម​ទេ ! វា​ថា​គ្រាន់តែ​មុខ​បន្លា​ប៉ុណ្ណឹង​ហ្នឹង​គ្មាន​ស្អី​ធ្ងន់ធ្ងរ​ទេ​! អ៊ុំ​ឃាត់​វា​ដែរ តែ​វា​មិន​ស្តាប់ នៅ​តែ​ថា​មិន​អី​ៗ​រហូត​ហ្នឹង !

កែវ​ធ្វើ​មុខ​អេះ​អុញ
កែវ​៖ មិន​អី​ទេ ! មិន​បាន​ជួប​គាត់​ក៏​ហី​ទៅ​ចុះ អ៊ុំ​ពិសា​បង្អែម​ចុះ​ទាន់​នៅ​ក្តៅ​ៗ ។ ខ្ញុំ​ដាក់​មក​ច្រើន​ណាស់ ញុំ​ា​ពីរ​បី​នាក់​ក៏​មិន​អស់​ដែរ !
រឿង​៖ អរគុណ​ហើយ​ណា​ក្មួយ​កែវ​! ថ្ងៃ
ក្រោយ​មិនបាច់​យក​ស្អី​មក​ឲ្យ​អ៊ុំ​ទេ ខ្លាច​លោក​មេ​ភូមិ​គាត់​ស្តីបន្ទោស​ក្មួយ​នាំ​តែ​ពិបាក​ដល់​ក្មួយ​កែវ !

កែវ​ញញឹម
កែវ​៖ មិន​អី​ទេ​អ៊ុំ​! អ៊ុំ​ប្រុស អ៊ុំ​ស្រី​គាត់​ទៅ​ទារ​លុយ​ផ្លែ​ឈើ​គេ​បាត់​ហើយ ទើប​ខ្ញុំ​ឆ្លៀត​យក​បង្អែម​មក​ឲ្យ​បង​រុណ ! ហើយ​នេះ​ថ្នាំ ! អ៊ុំ​ទុក​ឲ្យ​គាត់​លេប​ផង​ទៅ គឺ​ថ្នាំលេប​បំបាត់​ការ​ឈឺចាប់ ! ខ្ញុំ​លា​ទៅ​វិញ​សិន​ហើយ​អ៊ុំ !

រឿង​ទទួល​ថង់​ថ្នាំ​ពី​ដៃកែវ
រឿង​៖ អរគុណ​ហើយ​កែវ ! មិនដឹង​ជា​ខំ​យក​មក​ធ្វើ​អី​ច្រើន​ម្ល៉េះ ថ្នាំ​យក​មក​ថ្ងៃមុន​នៅ​មាន​ប្រើ​តើ​!
កែវ​៖ ថ្នាំ​ពី​ម្សិលមិញ​នោះ​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ទេ ! ចំណែក​ថ្នាំ​នេះ​ជា​ថ្នាំ​ផ្សះ ! វា​ផ្សេង​គ្នា​ទេ​អ៊ុំ ! កុំ​ភ្លេច​ឲ្យ​បង​រុណ​លេប​ណា​អ៊ុំ !
រឿង​៖ អឺ ! មិន​អី​ទេ ចាំ​វា​មក​ពី​ស្រែ​វិញ​អ៊ុំ​ប្រាប់​ឲ្យ​វា​លេប ។

កែវ​ញញឹម​សំពះលា​រួច​ដើរ​ចេញ​ទៅ ឡើង​ជិះ​ម៉ូតូ ។ រឿង​តាម​មើល​កែវ​គិត​ក្នុង​ចិត្ត
រឿង​៖ (​បើ​អា​រុណ​វា​សម្លឹង​មើល​ត្រឹមតែ​ក្មួយ​កែវ​នោះ ប្រហែលជា​មិន​ខូចចិត្ត​ទៅ​ថ្ងៃក្រោយ​ទេ​! )
ផៃ កែវ ម្លិះ ម៉ា​ប់ សា​ម៉​ន កំពុង​អង្គុយ​ហូប​បាយ​ជុំ​គ្នា​។ សា​ម៉​ន​ឈ្លក់ទឹក​ដែល​កំពុង​ប្រឹង​រឹត​ទ្រូង​បណ្តើរ ទម្លាក់​កែវ​ចុះ ផៃ​ស្ទុះ​មក​រឹត​ខ្នង​សា​ម៉​ន​មុខ​បារម្ភ
ផៃ​៖ យ៉ាងម៉េច​ទៅ​ហើយ​ពុក​វា !

ម្លិះ​ស្ទុះ​មក​ជួយ​រឹត​ខ្នង​សា​ម៉​ន​ដែរ
ម្លិះ​៖ ពុក​ៗ !

សា​ម៉​ន​បើកភ្នែក​ធំ​ៗ​ខំប្រឹង​ដកដង្ហើម​ឲ្យ​បាន​ស្រួល
សា​ម៉​ន​៖ ថា​ម៉េច​ហ្នឹង ! កូន​ម្លិះ​ចង់​ឲ្យ​ពុក​បរិ​ច្ចាក​ដីស្រែ​យើង​ខ្លះ​ឲ្យ​គេ​ជីក​ប្រឡាយ​មែន​ទេ0x017d7 ពុក​ធ្លាប់​លឺ​តែ​គេ​បរិច្ចាគ​ឈាម មិន​ដែល​លឺ​គេ​ថា​បរិ​ច្ចាក​ដី​ដូច​កូន​ឯង​ទេ !
ម្លិះ​៖ ពុក​! ពុក​ជា​មេ​ភូមិ​ណ៎ ា ! ពុក​ជា​បង្គោល ជា​បង្អែក ជា​ក្តី​សង្ឃឹម​របស់​អ្នកស្រុក​អ្នក​ភូមិ​! ពួក​គេ​ខំ​នាំ​គ្នា​បោះ​ឆ្នោត​ឲ្យ​ពុក ! បើ​គ្រាន់តែ​ដី​សម្រាប់​ប្រឡាយ​ប៉ុណ្ណឹង ពុក​មិន​ហ៊ាន​លះបង់ តើ​ពុក​ឲ្យ​ពួក​គេ​សង្ឃឹម​ពុក​យ៉ាងម៉េច​បាន ?

ផៃ​បើកភ្នែក​ធំ​ៗ
ផៃ​៖ នែ៎កូន ! ដី​ក្បាល​តែ​ប្រាំ​ម៉ែ​ត​មែន តែ​វា​វែង​ណាស់ណា​កូន ! ឯង​គិត​ចង់​ឲ្យ​ពុក និង​ម៉ែ​បរិ​ច្ចាក​ហ្វ្រី​ៗ​អ​ញ្ចឹ​ង​ហ្ហី ?

(​នៅ​មាន​ត​)