មូល​ហេតុ​ដែល​ Messi មិន​មើល​ប្រកួត​ Real & Man City ទោះ​ Aguero អញ្ជើញ

Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona អត់​បាន​ទស្សនា​ការ​​ប្រកួត​ UEFA Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​របស់​ក្រុម​ Real Madrid ​ដែល​​បាន​យក​ឈ្នះ​លើ​​ Manchester City ១-០ កាល​ពី​យប់​ថ្ងៃ​ពុធ​​ មុន​ឡើង​ប៉ះ​ Atletico Madrid ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​នា​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ខាង​មុខ​នោះ​ទេ ទោះ​មិត្ត​​សម្លាញ់​របស់​ខ្លួន​ Kun Aguero ​របស់​ក្រុម​មេឃ​ខៀវ​ ​អញ្ជើញ​ក៏​ដោយ។

 

មូល​ហេតុ​ដែល​ Messi មិន​មើល​ប្រកួត​ Real & Man City ទោះ​ Aguero អញ្ជើញ

 Messi

 

បើ​តាម​​សារព័ត៌មាន​អេស្ប៉ាញ Sport ​បាន​ឲ្យ​ដឹង​ថា Aguero បាន​អញ្ជើញ​មិត្ត​សម្លាញ់​​ Messi ទៅ​ទស្សនា​ផ្ទាល់​​នៅ​កីឡដ្ឋាន​ Bernabeu ​ប៉ុន្តែ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន មិន​បាន​ចាប់​អារម្មណ៍​ទៅ​​នឹង​ការ​ប្រកួត​នេះ​​ទេ ហើយ​សូម្បី​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ក៏​អត់​មើល​ដែរ ព្រោះ​កីឡាករ​វ័យ​​២៨​ឆ្នាំ ​គិត​ថា​ ក្រុម​គូ​ប្រជែង​របស់​ខ្លួន​ Real ​មាន​ប្រៀប​ជាង​ ហើយ​នឹង​​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ​ទើប​មិន​ចង់​ឲ្យ​រំខាន​ដល់​អារម្មណ៍។

 

មូល​ហេតុ​ដែល​ Messi មិន​មើល​ប្រកួត​ Real & Man City ទោះ​ Aguero អញ្ជើញ

 

មូល​ហេតុ​ដែល​ Messi មិន​មើល​ប្រកួត​ Real & Man City ទោះ​ Aguero អញ្ជើញ

 

ផ្ទុយ​ទៅ​វិញ អំឡុង​ការ​ប្រកួត​រវាង​ Real ទល់​នឹង​ Man City នៅ​ជើង​ទី​២​នោះ​ Messi ​បាន​ចំណាយ​ពេល​នៅ​ជាមួយ​គ្រួសារ។ ក្រោយ​ចប់​ការ​ប្រកួត​ ទើប​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​សាក​សួរ​លទ្ធផល​ពី​អ្នក​នៅ​ក្បែរៗ​ខ្លួន​​ថា​ មាន​អ្វី​កើត​ឡើង​នៅ​ប្រកួត​នោះ ហើយ​ជាក់​ស្ដែង​ ពិត​ជា​ដូច​ការ​ព្យាករណ៍​របស់​គេ​មែន​គឺ ក្រុម​ស្ដេច​ស ឡើង​ទៅ​ប៉ះ​ Atletico នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sport-English