Tottenham ​ជិត​ចុះ​​កិច្ច​ព្រមព្រៀង​ជួល Wembley ហើយ​

Tottenham Hotspur កាន់​តែ​ខិត​ជិត​ក្នុង​កិច្ច​ព្រមព្រៀង​សុំ​ជួល​កីឡដ្ឋាន Wembley ដើម្បី​ប្រើ​សម្រាប់​ការ ប្រកួត​ក្នុង​ទឹកដី នៅ​រដូវ​កាល ២០១៧-១៨។ នេះ​បើ​តាម​សំដី​របស់​លោក​ Greg Dyke ប្រធាន សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ហៅ​កាត់ FA។

 Tottenham ​ជិត​ចុះ​​កិច្ច​ព្រមព្រៀង​ជួល Wembley ហើយ​កីឡដ្ឋាន Wembley

 

Spurs ដែល​កំពុង​ដំណើរ​ការ​សាងសង់​កីឡដ្ឋាន​ថ្មី​ ក្បែរ White Hart Lane មាន​តម្លៃ​៤០០​លាន​ផោន នឹង​ត្រូវ​ប្រើ​កីឡដ្ឋាន​ជាតិ Wembley ក្នុង​ការ​ប្រកួត Champions League រដូវកាល​ក្រោយ ហើយ​ពួកគេ​នឹង​វិល​ទៅ​កាន់ កីឡដ្ឋាន​ដែល​មាន​ចំណុះ ៦១០០០កៅអីវិញ ​នៅ​រដូវកាល ២០១៨-១៩។

 

គួរ​រម្លឹក​ថា​កាល​ពី​រដូវ​កាល ១៩៩៨-៩៩ និង​១៩៩៩-២០០០ Arsenal ដែល​ជា​គូ​ប្រជែង​នៅ​ទីក្រុង​ឡុងដ៍ របស់ Spurs ក៏ធ្លាប់​លេង​ Champions League ដោយ​​ប្រើ​កីឡដ្ឋាន Wembley (ចាស់) សម្រាប់​ប្រកួត​ក្នុង​ទឹក​ដី​ដែរ៕

 

Tottenham ​ជិត​ចុះ​​កិច្ច​ព្រមព្រៀង​ជួល Wembley ហើយ​

 

Tottenham ​ជិត​ចុះ​​កិច្ច​ព្រមព្រៀង​ជួល Wembley ហើយ​

 

Tottenham ​ជិត​ចុះ​​កិច្ច​ព្រមព្រៀង​ជួល Wembley ហើយ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ESPN