ព្រឹក​នេះ ឃើញ​សុទ្ធ​រូប​ថ្មី​របស់ កូកា-កូឡា ព្រោងព្រាត​ពេញ​ភ្នំពេញ​

ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (កូកា-កូឡា) បាន​បង្ហាញ​យុទ្ធសាស្ត្រ​ទីផ្សារ​សកល​ថ្មី​របស់​ខ្លួន “និមិត្ត​សញ្ញា​តែ​មួយ​” និង​យុទ្ធនាការ “រសជាតិ​នៃ​អា​រម្មណ៍​ស្រស់​ស្រាយ” នៅ​តាម​ទូរទស្សន៍ វិទ្យុ និង​កន្លែង​ផ្សព្វផ្សាយ​ផ្សេងៗ​ជាច្រើន​។

ព្រឹក​នេះ ឃើញ​សុទ្ធ​រូប​ថ្មី​របស់ កូកា-កូឡា ព្រោងព្រាត​ពេញ​ភ្នំពេញ​

បទ​ចម្រៀង “Anthem” ដែល​ជា​ស្ពត​ពាណិជ្ជកម្ម​ដំបូង​ក្នុង​ចំណោម​ស្ពតពាណិជ្ជកម្ម​ដទៃ​ទៀ​ត នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​នៅ​កម្ពុជា​។ ស្តត​ពាណិជ្ជកម្ម​រយៈ​ពេល ៣០ វិនាទី​នេះ បង្ហាញ​ពី​ពេល​វេលា​ជីវិត​សាមញ្ញៗ​ជាច្រើន ដូចជា ការ​លេង​ជិះ​ស្គី​ទឹកកក​ជាមួយ​មិត្តភ័ក្ដិ ការ​ណាត់​ជួប​ដំបូង ស្នាម​ថើប​ដំបូង និង​ស្នេហា​គ្រា​ដំបូង ដែល​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភេសជ្ជៈ កូកា-កូឡា។

យុទ្ធសាស្ត្រ​សកល “និមិត្ត​សញ្ញា​តែ​មួយ – One Brand” ដែល​រួម​បញ្ចូល​គ្នា​ក្រុម​គ្រួសារ កូកា-កូឡា ឲ្យ​ស្ថិត​ក្រោម​ពាណិជ្ជ​សញ្ញា​តែ​មួយ​នៃ​ភេសជ្ជៈ​ចំណាត់​ថ្នាក់​លេខ​១​របស់​ពិភពលោក ហើយ​បាន​ប្រើ​ប្រាស់​រឿងរ៉ាវ​ជុំវិញ​ពិភពលោក និង​ទិដ្ឋភាព​ជីវិត​ប្រចាំ​ថ្ងៃ ដើម្បី​ផ្សារ​ភ្ជាប់​ជាមួយ​អតិថិជន​នៅ​ទូទាំង​ពិភព​លោក តាម​រយៈ​យុទ្ធនាការ​ដ៏​ច្នៃប្រឌិត “​រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ​”​។

ព្រឹក​នេះ ឃើញ​សុទ្ធ​រូប​ថ្មី​របស់ កូកា-កូឡា ព្រោងព្រាត​ពេញ​ភ្នំពេញ​

យុទ្ធនាការ​នេះ ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​សាមញ្ញ​នៃ​ការ​ញ៉ាំ កូកា-កូឡា ត្រជាក់​មួយ​ដប អាច​ធ្វើ​ឲ្យ​បរិយាកាស​ធម្មតា​មួយ​ក្លាយ​ជា​ពិសេស​ថែម​ទៀត​។ កូកា-កូឡា បាន​បំផុស​គំនិត​នៃ​ពេលវេលា និង​រឿងរ៉ាវ​ជីវិត​ជុំវិញ​ពិភព​លោក​នៅ​ក្នុង​យុទ្ធនាការ តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ ផ្ទាំង​ប៉ាណូ​ធំៗ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ផ្សេងៗ ព្រម​ទាំង​បទ​ភ្លេង និង​ចម្រៀង​អម​រូបភាព​ទាំង​នោះ ដើម្បី​បង្កើត​ទំនាក់ទំនង​ជាមួយ​អតិថិជន​នៅ​ទូទាំង​ពិភពលោក​។

អម​ជាមួយ​នឹង​ស្ពត​ពាណិជ្ជកម្ម​នេះ បទ​ចម្រៀង​ថ្មី​នៃ​យុទ្ធនាការ “​រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ​” នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​វិទ្យុ​ជា​លើក​ដំបូង​ផង​ដែរ​។ ទំនុក​ច្រៀង​ដែល​ស្ដាប់​ទៅ​ពីរោះ និង​ជក់​ចិត្ត​ត្រូវ​បាន​និពន្ធ​ផលិត​ដោយ​លោក Avicii ជា DJ និង​ជា​ផលិតករ​ស៊ុយអែត និង​ច្រៀង​ដោយ Conrad Sewell ជា​អ្នកចម្រៀង និង​អ្នកនិពន្ធ​ទំនុក​ច្រៀង​នៅ​រដ្ឋ Los Angeles មាន​ដើមកំណើត​នៅ​អង់គ្លេស។

ព្រឹក​នេះ ឃើញ​សុទ្ធ​រូប​ថ្មី​របស់ កូកា-កូឡា ព្រោងព្រាត​ពេញ​ភ្នំពេញ​

​កូកា-កូឡា ​បាន​បង្ហាញរូប​ភាព​រៀបរាប់​ពី​ជីវិត​ជាក់ស្តែង​នៅ​លើ​ផ្ទាំង​ប៉ាណូ​ដែល​ផ្សព្វផ្សាយ​នៅ​ទូទាំង​កម្ពុជា​។ រូបភាព​ទាំង​នោះ ផ្ដិត​យក​ទិដ្ឋភាព​ពិតៗ ​ក្នុង​បរិបទ​សម័យ​ទំនើប ដែល​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​សាមញ្ញៗ តែ​មាន​លក្ខណៈ​ពិសេស ដោយ​ផលិតផល​គឺ​ជា​តួ​អង្គ​សំខាន់​។

រូបភាព​ទាំង​នោះ ត្រូវ​គេ​ប្រើ​តិចនិក​ផ្ដិត​យក​ទិដ្ឋភាព​ពិតៗ គ្មាន​ការ​រៀបចំ​ជាមុន បែប​ទំនើប ដោយ​មាន​ដប​កូកា-កូឡា ជា​និមិត្ត​រូប​នៅ​ក្នុង​រូបភាព​នី​មួយៗ​។​

“រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ​” ឆ្លុះបញ្ចាំង​ពី​បទ​ពិសោធន៍​ជីវិត​ដែល​បង្ហាញ​ថា ការ​ញ៉ាំ​ភេសជ្ជៈ​កូកា-កូឡា ណាមួយ នឹង​ធ្វើ​ឲ្យ​រសជីវិត​កាន់​តែ​ពិសេស​ថែម​ទៀត​។​

យុទ្ធនាការ​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​រីករាយ​ជាមួយ​នឹង​ភេសជ្ជៈ​ កូកា-កូឡា​។ ចាំ​អី​ទៀត​! តោះ ញ៉ាំ​កូកា-កូឡា ត្រជាក់​ជាប់​ចិត្ត​ទាំង​អស់​គ្នា​ណា៎!

ដោយ៖ សុផាត