ចោរ​ថ្លើមធំ ហ៊ាន​គាស់​ដំបូល​ភូមិគ្រឹះ​លោក ឌី ឃ្លាំង ឪពុកមា​នាយករដ្ឋមន្ត្រី​

6 Videos


រាជធានីភ្នំពេញ : ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២ នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី ៣០ ខែមេសា បន្ទាប់ពីធ្វើសកម្មភាពឡើងគាស់ដំបូលផ្ទះចូលទៅលួចទ្រព្យសម្បត្តិនៅក្នុងភូមិគ្រឹះលេខ៤៣អឺ ផ្លូវលេខ ២៦៥ ភូមិ ១៣ សង្កាត់ទឹកល្អក់ទី ៣ បានប្រមាណ ៥ ម៉ោង ។

ជនសង្ស័យដែលត្រូវចាប់ខ្លួន ឈ្មោះឃុំ ថាវ ហៅពៅ ភេទប្រុស អាយុ ២៨ ឆ្នាំ ស្នាក់នៅពុំពិតប្រាកដ ។ នៅពេលឃាត់ខ្លួនដកហូតបានទូរស័ព្ទ៣គ្រឿង បណ្តោងរូបខ្លាដាំត្បូងត្រឡប់មកវិញ ។ ចំណែកម្ចាស់ភូមិគ្រឹះត្រូវបានសមត្ថកិច្ចឱ្យដឹងថា ឈ្មោះឌី ឃ្លាំង ដែលគេស្គាល់ថាជាឪពុកមាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។

ចោរ​ថ្លើមធំ ហ៊ាន​គាស់​ដំបូល​ភូមិគ្រឹះ​លោក ឌី ឃ្លាំង ឪពុកមា​នាយករដ្ឋមន្ត្រី​

តាមព័ត៌មានឱ្យដឹងថានៅវេលាម៉ោងប្រមាណ ១ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ ៣០ ខែមេសា ឆ្នាំ ២០១៦ ជនសង្ស័យមានគ្នា ២ នាក់ បានធ្វើសកម្មភាពដោយឡើងលើរបងសំយាបផ្ទះលេខ ៤៧ អឺ ហើយបានដើរឆ្លងចូលទៅផ្ទះរបស់លោកឌី ឃ្លាំង បើកល្បឿងចំនួន ៣ សន្លឹក លូនចូលក្នុងផ្ទះលួចយកទូរស័ព្ទសេរីទំនើបបានចំនួន៣គ្រឿងបណ្តោងរូបខ្លាដាំត្បូង ១ បានសម្រេចរួច ក៏បានចាកចេញតាមច្រកដដែលគេចខ្លួនបាត់ ។

តាមព័ត៌មានឱ្យដឹងទៀតថាលុះព្រឹកឡើង ទើបម្ចាស់តាមរកតាមរយះ GPS ដែលបានបំពាក់ជាប់ទូរស័ព្ទ ក៏បានឃាត់ខ្លួនបានជនសង្ស័យម្នាក់នោះនៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹក នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញបានតែម្តង ។ នៅពេលឃាត់ខ្លួនបានភ្លាម ប្រជាពលរដ្ឋក៏បាននាំគ្នាវាយមួយដៃមួយជើងម្នាក់ឡើងទ្រមខ្លួន និង បែកក្បាលផងដែរ ៕

                                                                                        TV5

ចោរ​ថ្លើមធំ ហ៊ាន​គាស់​ដំបូល​ភូមិគ្រឹះ​លោក ឌី ឃ្លាំង ឪពុកមា​នាយករដ្ឋមន្ត្រី​