Yoona និង Song Joong Ki គឺ​ជា​តារា​កំពុង​ល្បី​បំផុត​នៅ​ចិន

តារា​ជួរ​មុខ​ទាំង​២​របស់​វិស័យ​សិល្បៈ​កូរ៉េ​រួមមាន​តារា​សម្ដែង Song Joong Ki និង​តារា​ចម្រៀង Yoona កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ធំ​ពី​សំណាក់​អ្នក​គាំទ្រ​ចិន។

 

Yoona និង Song Joong Ki គឺ​ជា​តារា​កំពុង​ល្បី​បំផុត​នៅ​ចិន

 

កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា​មុន​នេះ បណ្ដាញព័ត៌មាន Vlinkage របស់​ចិន​បាន​ប្រកាស​តារាង​ឈ្មោះ​តារា​ដែល​មាន​ប្រជាប្រិយភាព​បំផុត​ប្រចាំខែ​មេសា ឆ្នាំ២០១៦។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ តារា​នាំ​មុខ​តារាង​នេះ​មិន​មែន​តារា​ចិន​នោះ​ទេ បែរ​ជា​តារា​កូរ៉េ​ទៅ​វិញ។ តារា​សម្ដែង Song Joong Ki និង​តារា​ចម្រៀង Yoona បាន​វ៉ា​មុខ​សិល្បករ​ជា​ច្រើន​ក្លាយ​ជា​តារា​ល្បី​បំផុត​ប្រចាំ​ខែ​មេសា។ នេះ​មិន​មែន​ជា​រឿង​ពិបាក​បកស្រាយ​នោះ​ទេ ដោយសារ​រឿង​ភាគ “Descendants of the Sun” របស់ Song Joong Ki រឿង “God of War Zhao Yun” របស់ Yoona កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន​របស់​ប្រទេស​ចិន៕

 

Yoona និង Song Joong Ki គឺ​ជា​តារា​កំពុង​ល្បី​បំផុត​នៅ​ចិន

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14