ប្រសាសន៍​សំខាន់ៗ​ ដែល​សម្ដេច តេ​ជោ បាន​លើក​ឡើង​ក្នុង​វិធី​បញ្ចុះសីមា​នៅ​វត្ត​អង្គរ​បាន ខេត្ត​កំព​ង់​ចាម​

ប្រសាសន៍​សំខាន់ៗ​ ដែល​សម្ដេច តេ​ជោ បាន​លើក​ឡើង​ក្នុង​វិធី​បញ្ចុះសីមា​នៅ​វត្ត​អង្គរ​បាន ខេត្ត​កំព​ង់​ចាម​



​ភ្នំពេញ ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​សារ​ជា​ថ្មី ក្នុង​វិធី​បញ្ចុះសីមា ដើម្បី​កុំ​ឲ្យ​យល់​ច្រឡំ អំ​ពី​តម្លៃ​ការប្រើប្រាស់​អគ្គិសនី​គឺ​ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ភ្លើង​ភ្ជាប់​ជាមួយ​បណ្ដាញ​ជាតិ​ទាំងអស់ នៅ​ទូទាំង​ប្រទេស ប្រើប្រាស់​ក្រោម​៥០​គីឡូវ៉ាត់​ក្នុង១​ម៉ោង​តម្លៃ​តែ ៦១០​រៀល​ប៉ុណ្ណោះ គឺ​នៅសល់​១១​ខែ ទៀត​បាន​ដល់ គឺ​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១៧ មិនមែន​ឆ្នាំ​២០១៦​នេះ​ទេ​។​

​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ( Facebook) របស់​សម្ដេច​បាន​សរសេរ​ថា “​ខ្ញុំ​សប្បាយចិត្ត​ណាស់​ ដែល​បា​ន​មក​បញ្ចុះ​ខណ្ឌ​សីមា​ព្រះវិហារ វត្ត​កែវ​មុនី ហៅ​វត្ត​ថ្មី ហើយ​សូម​អរគុណ បងប្អូន​ប្រជាពលរដ្ឋ លោក​យាយ ​លោកតា និង​ក្មួយៗ​យុវជន ដែល​មក​ទទួល​ខ្ញុំ ដោយ​ទឹកមុខ​រីករាយ​រាក់ទាក់ ហើយ​ក៏​មាន​បង​ប្អូន​ខ្មែរឥស្លាម មក​ចូលរួម​ជាមួយ​ផង​ដែរ​។ នេះ​ជា​សុខដុម​នីយកម្ម​នៃ​ជនជាតិ និង​សាសនា​នៃ​ប្រជា​ពលរដ្ឋ​យើង​។ ដោយសារ​សន្តិភាព ទើប​យើង​មានឱកាស​អភិវឌ្ឍន៍​ប្រទេស និង​បាន​កសាង​វត្ត​អារា​ម​ដ៏​ធំ​បែបនេះ ដើម្បី​បម្រើ​វិស័យ​ពុទ្ធ​សាសនា ហើយក៏​ជា​កន្លែង​សម្រាប់​ស្នាក់ អាស្រ័យ​ដ៏​សមរម្យ​របស់​មនុស្ស​ចាស់ យុវជន និង​កុមារ​។ ការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ខ្ញុំ​ពិនិត្យ​ឃើញ​ការ​កើន​ឡើង​នៃ​ជីវ​ភាព​ប្រជាជន​តាមរយៈ​លំនៅ​ដ្ឋាន​ថ្មី មធ្យោបាយ​ធ្វើដំណើរ អង់​តែ​ន​ទូរទស្សន៍​តាម​ផ្ទះ ការប្រើប្រាស់​អគ្គិសនី​ស្ទើរ​គ្រប់​ផ្ទះ ការលក់ដូរ​យ៉ាងសកម្ម សំលៀក​បំពាក់​សមរម្យ​”​។​ល​។​

សម្ដេច​តេ​ជោ មានប្រសាសន៍ថា ជាមួយ​ភាព​ល្អ​ប្រសើរ​នៃ​ជីវភាព​គ្រួសារ​នីមួយៗ ផ្នែក​សាធារណៈ​ក៏​បាន​លើក​កម្ពស់​ផ្លូវ ស្ពាន​ធំ​ និង​ល្អ​ជាង​មុន សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ក៏​ល្អ​ស្អាត​ជាង​ពេល​មុន​ៗ តែ​យើង​ក៏​ត្រូវ​ប្រឹងប្រែង​បន្ត​ទៀត ដើម្បី​ឆ្លើយតប​ជាមួយ​នឹង​តម្រូវ​ការ​របស់​ប្រជាជន ​ពិសេស​ក្មួយ​ៗ​យុវជន​ ដែល​មាន​តម្រូវការ​កាន់​តែ​ច្រើន និង​កាន់តែ​ខ្ពស់​។​

គួរ​បញ្ជាក់​ថា សមិទ្ធផល​ព្រះវិហារ​នេះ គឺ​បាន​កើត​ចេញពី​កម្លាំង​សាមគ្គី​របស់​ប្រជាជន​ជិត​ឆ្ងាយ ស​ប្បុរសជន​នានា ក្រោម​ការដឹកនាំ​របស់​ព្រះ​គ្រូ​ចៅអធិការ និង​គណៈកម្មការ​វត្ត​។ ការ​កសាង​ព្រះវិហារ​នេះ ត្រូវ​បាន​ចំណាយ​ថវិកា​អស់​ចំនួន ២៤១.៧១៩​ដុល្លារ​។ តាមរយៈ សមិទ្ធផល​ព្រះវិហារ​នេះ គឺ​បា​ន​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការបម្រើ​ផ្នែក​ព្រះពុទ្ធសាសនា ជា​ប្រយោជន៍​សំខាន់​សម្រាប់​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​ទូទាំង​ខេត្តកំពង់ចាម​។

ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ វត្ត​កែវ​មុនី​នេះ​ផង​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​មាន​ប្រសា​សន៍​រំលឹក​ពី​វិស័យ​ព្រះ​ពុទ្ធ​សាសនា ក្នុង​សម័យ​សង្គ្រាម​ផង​ដែរ ដែល​ពេលនោះ​សមិទ្ធផល​ផ្នែក​សា​សនា មួយចំនួន​ត្រូវ​បាន​គេ​បំផ្លាញ​ចោល​ស្ទើរ​តែ​គ្មាន​សល់​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​នៅ​ពេល​ដែល​មាន​កា​រ​ដឹកនាំ​ដ៏​ត្រឹមត្រូវ បាន​ធ្វើ​ឲ្យ​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ​មានការ​រីកចម្រើន​ទន្ទឹមគ្នា​។

សម្ដេច​បន្ត​មានប្រសាសន៍ថា សាសនា​ទាំងអស់​សុទ្ធតែ​សំខាន់ មិន​ថា ​សាសនា ព្រះពុទ្ឋ ឥស្លាម ឬ​សាសនា​គ្រិស្ត​នោះ​ទេ គឺ​សុទ្ធតែ​បាន​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​សុខដុម​នីយកម្ម នៃ​ការរស់នៅ​របស់​ប្រជាជន ហើយ​សម្ដេច​រីករាយ​នឹង​ការចូលរួម​បង្កើត ឲ្យ​មាន​ទីកន្លែង​គោរព​សាសនា​នេះ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន ប្រជាពលរដ្ឋ ទាំង​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​បាន​ចូលរួម​ជាមួយ​សកម្មភាព ដ៏​មមាញឹក ក្នុង​ការ​ដោះស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ ហើយ​ត្រូវតែ​ធ្វើ​យុទ្ធនាការ​ជា​បន្ត​ទៀត​ពី​ព្រោះ ថ្មីៗ​នេះ មាន​ភ្លៀង ខ្យល់​កន្ត្រាក់ ស្លាប់​សត្វ​គោក្របី ដូច​ច្នេះ យើង​ត្រូវ​បន្ត​ជួយសង្គ្រោះ ពួកគាត់​ជាពិសេស ការ​ជីក​អណ្ដូ​ង​ទឹក​ឲ្យ​ជ្រៅ បូករួម​ទាំង​ជីក​អណ្ដូង​ថ្មី ស្រះ​ថ្មី​ផង​ដែរ​។

ជាថ្មី​ម្តង​ទៀត សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​សារ​ជា​ថ្មី ដើម្បី​កុំ​ឲ្យ​យល់​ច្រឡំ អំពី​តម្លៃ​ការ​ប្រើ​ប្រាស់​អគ្គិសនី​គឺ ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ ដែល​ប្រើប្រាស់​ភ្លើង ភ្ជាប់​ជាមួយ​បណ្ដាញ​ជាតិ​ទាំងអស់ នៅ​ទូទាំង​ប្រទេស ប្រើប្រាស់​ក្រោម​៥០​គីឡូវ៉ាត់​ក្នុង ១​ម៉ោង​តម្លៃ​តែ ៦១០​រៀ​ល​ប៉ុណ្ណោះ គឺ​នៅសល់​១១​ខែ​ទៀត​បាន​ដល់ គឺ​ចាប់ ផ្ដើម​នៅ​ឆ្នាំ​២០១៧ មិនមែន​ឆ្នាំ​២០១៦​នេះ​ទេ​។

ចុងបញ្ចប់​នៃ​កម្មវិធី សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រគេន​បច្ច័យ​មួយចំនួន​ ដល់​ព្រះសង្ឃ យាយជី​តាជី ព្រមទាំង​បាន​អញ្ជើញ​កាត់​ឫស​សីមា​ព្រះវិហារ សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ចាប់​ពី​ពេល​នោះ​តទៅ​៕

ប្រសាសន៍​សំខាន់ៗ​ ដែល​សម្ដេច តេ​ជោ បាន​លើក​ឡើង​ក្នុង​វិធី​បញ្ចុះសីមា​នៅ​វត្ត​អង្គរ​បាន ខេត្ត​កំព​ង់​ចាម​

ប្រសាសន៍​សំខាន់ៗ​ ដែល​សម្ដេច តេ​ជោ បាន​លើក​ឡើង​ក្នុង​វិធី​បញ្ចុះសីមា​នៅ​វត្ត​អង្គរ​បាន ខេត្ត​កំព​ង់​ចាម​

ប្រសាសន៍​សំខាន់ៗ​ ដែល​សម្ដេច តេ​ជោ បាន​លើក​ឡើង​ក្នុង​វិធី​បញ្ចុះសីមា​នៅ​វត្ត​អង្គរ​បាន ខេត្ត​កំព​ង់​ចាម​