បេក្ខភាព​ក្រុមប្រឹក្សា​សង្កាត់​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ជំរុញ​ឲ្យ​អ្នកគាំទ្រ​បក្ស​ទាំង​អស់​មាន​អត្តសញ្ញាណប័ណ្ណ​គ្រប់ៗ​គ្នា​​

បេក្ខភាព​ក្រុមប្រឹក្សា​សង្កាត់​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ជំរុញ​ឲ្យ​អ្នកគាំទ្រ​បក្ស​ទាំង​អស់​មាន​អត្តសញ្ញាណប័ណ្ណ​គ្រប់ៗ​គ្នា​​



កំពង់ឆ្នាំង ៖ ឯកឧត្ដម ហ៊ី ណាត ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត​ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុង​កំពង់ឆ្នាំង​បាន​ថ្លែង​ថា សមាជិក​ សមាជិកា​ ដែល​ជា​បេក្ខភាព​ក្រុមប្រឹក្សា​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ជំរុញ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ទាំងអស់​មាន​អត្តសញ្ញាណប័ណ្ណ​គ្រប់ៗ​គ្នា​ ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤​ឆ្នាំ​២០១៧​ និង​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ​ឆ្នាំ​២០១៨ ឯកឧត្ដម​បាន​ថ្លែង​បែបនេះ​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បេក្ខភាព​ក្រុមប្រឹក្សា​សង្កាត់​ នៅ​ក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៦​ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​កំពង់ឆ្នាំង ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក ម៉ម ឈឿ​ម​,​លោក អម សុភា ក្រុមការងារ​ថ្នាក់​ខេត្ត​ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុង​កំពង់ឆ្នាំង ​លោក​ លោកស្រី​ ក្រុមការងារ​ថ្នាក់​ខេត្ត​,​ក្រុង ​និង​បេក្ខភាព​ក្រុមប្រឹក្សា​សង្កាត់​នៅ​ទូទាំង​ក្រុង​កំពង់ឆ្នាំង​ចូលរួម​ផង​ដែរ។

ឯកឧត្ដម ហ៊ី ណាត បាន​មានប្រសាសន៍​បន្ត​ទៀត​ថា មកដល់​បច្ចុប្បន្ន​នេះ ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​រួចហើយ ​ហើយ​អ្វី​ដែល​នៅ​សេសសល់​ស្នើសុំ​ថ្នាក់ដឹកនាំ​បក្ស​គ្រប់​សង្កាត់​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ធ្វើ​អត្ត​សញ្ញា​ណ​ប័ណ្ណ​គ្រប់ៗ​គ្នា ​ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ/សង្កាត់ អាណត្តិ​ទី​៤ ​ឆ្នាំ​២០១៧​ និង​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ​ឆ្នាំ​២០១៨​ខាងមុខនេះ។

ឯកឧត្ដម ហ៊ី ណាត បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ក្រុមការងារ​បក្ស​ក្រុង​ គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប​ថា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ នីតិកាល​ទី​៦​ នៃ​រដ្ឋសភា ហើយ​ត្រូវ​រំលឹក​ឲ្យ​ពួកគាត់​យល់ដឹង​ថា អ្នកណា​ជា​អ្នក​រំដោះ​យើង​រួច​ផុត​ពី​ការ​កាប់​សម្លាប់​របស់​ប៉ុ​ល​ពត អ្នកណា​បាន និង​កំពុង​ស្តារ កសាង និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​លើ​គ្រប់​វិស័យ និង​មាន​សុខ​សន្តិភាព ​និង​មានការ​រីកចម្រើន​មកដល់​សព្វថ្ងៃ​នេះ។
ឯកឧត្ដម ហ៊ី ណាត បាន​ផ្ដាំផ្ញើ​ដល់​ក្រុម​បក្ស​ និង​សមាជិក​បក្ស​ទាំងអស់​នៅ​គ្រប់​សង្កាត់ ត្រូវ​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត និង​ឲ្យ​ស្គាល់​ទីតាំង​ការិយាល័យ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ជា​ពិសេស​ចំពោះ​អ្នក​ដែល​ធ្វើ​ចំណាកស្រុក​ចោល​មូលដ្ឋាន​ឲ្យ​បាន​ចុះឈ្មោះ​បោះឆ្នោត​ទាំង​អស់​គ្នា​ផង​ដែរ​។​

អាជ្ញាធរ​ក្រុង​គ្រប់​លំដាប់​ថ្នាក់ ​ត្រូវ​ចូលរួម​យ៉ាងសកម្ម​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​,​ចូលរួម​អនុវត្ត​ភូមិ​/ឃុំ​មាន​សុវត្ថិភាព​ឲ្យ​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​ត្រូវ​តាមដាន​ជាប្រចាំ​នូវ​កង្វះខាត​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ និង​ដោះស្រាយ​បាន​ទាន់​ពេល​វេលា។ គ្រប់​សមាជិក​បក្ស​ទាំងអស់ ​ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ ធ្វើជា​គំរូ​ក្នុង​ការ​គោរព​ច្បាប់ និង​ត្រូវ​ចូលរួម​ដោះស្រាយ​ទុក្ខ​កង្វល់ និង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕បេក្ខភាព​ក្រុមប្រឹក្សា​សង្កាត់​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ជំរុញ​ឲ្យ​អ្នកគាំទ្រ​បក្ស​ទាំង​អស់​មាន​អត្តសញ្ញាណប័ណ្ណ​គ្រប់ៗ​គ្នា​​

បេក្ខភាព​ក្រុមប្រឹក្សា​សង្កាត់​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ជំរុញ​ឲ្យ​អ្នកគាំទ្រ​បក្ស​ទាំង​អស់​មាន​អត្តសញ្ញាណប័ណ្ណ​គ្រប់ៗ​គ្នា​​