លាក់​ផ្ទៃ​ខាង​ក្រោយ​នៃ Dock ខាង​ក្រោម ដោយ​ពុំចាំ​បាច់ Jailbreak!

មានមិត្តអ្នកអានមួយចំនួនប្រហែល​ជា​មិន​ទាន់​បាន​ដឹង​ពី Dock របស់ iPhone និង iPad  ដែល​វា​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ផ្ទៃ Homescreen របស់​ប្រព័ន្ធ​ប្រតិបត្តិការ iOS នេះ។ ហើយ Dock នេះមាន​ផ្ទៃ​ខាង​ក្រោយរបស់វា ខុសពីពណ៌លើ Homescreen បន្តិច ដូចនេះអ្នកខ្លះមិនចង់អោយមាន​ផ្ទៃខាង​ក្រោយ​នោះ ដោយ​ប្រើប្រាស់ Tweak ផ្សេងៗ ប៉ុន្តែអ្នកប្រើប្រាស់ iDevice ដែលមិនបាន Jailbreak ក៏អាច​ប្រើ​គន្លឹះ​​នេះមកបន្លំភ្នែកបានដែរ។

លាក់​ផ្ទៃ​ខាង​ក្រោយ​នៃ Dock ខាង​ក្រោម ដោយ​ពុំចាំ​បាច់ Jailbreak!

មុនដំបូងអ្នកត្រូវទាញយក Wallpaper ដែលមានពណ៌ដូចផ្ទៃខាងក្រោយ Dock នេះ​សិន ដោយ ចុចត្រង់នេះ រួចចុច Save ទុក។ រួចអ្នកចូលទៅ Camera Roll ដើម្បីយករូបនោះ មកដាក់ជា Wallpaper ដោយចុចលើប៊ូតុង Share និងរើសយក Use as Wallpaper រួចចុច Still រួចចុច Set បន្ទាប់រើស Set Home Screen ជាការស្រេច ហើយអ្នកអាចទៅកាន់ Homescreen របស់អ្នក និងដូចគ្មាន​ផ្ទៃ​ខាង​ក្រោយ ដោយសារ Wallpaper និងផ្ទៃខាងក្រោយ Dock នោះ មានពណ៌ដូចគ្នា។

លាក់​ផ្ទៃ​ខាង​ក្រោយ​នៃ Dock ខាង​ក្រោម ដោយ​ពុំចាំ​បាច់ Jailbreak! លាក់​ផ្ទៃ​ខាង​ក្រោយ​នៃ Dock ខាង​ក្រោម ដោយ​ពុំចាំ​បាច់ Jailbreak!

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

នេះជាគន្លឺះ និងមិនបានកែអ្វីលើប្រព័ន្ធរបស់ឧបករណ៍របស់អ្នកទេ ហើយវាក៏គ្មានផលប៉ះពាល់អ្វីដែរ ដូចនេះ​អ្នកអាចសាកល្បងបាន ណាមួយផ្ទៃពណ៌នេះ ក៏ងាយស្រួលមើលដែរ ពេលដាក់ជា Wallpaper លើផ្ទៃ Homescreen អញ្ចឹង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

លាក់​ផ្ទៃ​ខាង​ក្រោយ​នៃ Dock ខាង​ក្រោម ដោយ​ពុំចាំ​បាច់ Jailbreak!

  • ដោយ: Hong
  • 10:21 AM, 06 May
  • ប្រភព: iPhonehacks
  • Tag: ចំណេះដឹងទូទៅ