ស្ពាន​ទិព្វ​ ដែល​ជា​ស្ពាន​បុរាណ​វែង​ជាងគេ បាន​អភិរក្ស និង​ជួសជុល​ឡើងវិញ​ហើយ​

ស្ពាន​ទិព្វ​ ដែល​ជា​ស្ពាន​បុរាណ​វែង​ជាងគេ បាន​អភិរក្ស និង​ជួសជុល​ឡើងវិញ​ហើយ​



ភ្នំពេញ​ ៖ ស្ពាន​ទិព្វ ដែល​ជា​ស្ពាន​បុរាណ​វែង​ជាងគេ (​ទទឹង​១៦​ម x បណ្តោយ ១៥១​ម៉ែត្រ​) កសាង​នា​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣ ស្ថិតនៅ​ក្នុងភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ បច្ចុប្បន្ន​កំពុង​ទ្រុឌទ្រោម​ដោយសារ​ភាព​ចំណាស់ បាន​អភិរក្ស និង​ជួសជុល​ឡើងវិញ​ហើយ ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦​តទៅ​។​

សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ នៅ​លើ​ហ្វេ​ស​ប៊ុ​ក ​(facebook) របស់​សម្ដេច​ថា ស្ពាន​ទិព្វ​ ដែល​ជា​ស្ពា​ន បុរាណ​វែង​ជាងគេ (​ទទឹង​១៦​ម x បណ្តោយ ១៥១​ម៉ែត្រ​) ដែល​កសាង​ឡើង​នា​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣ ស្ថិត​នៅ​ក្នុង​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ កំពុង​ទ្រុឌទ្រោម​ដោយសារ​ភាព​ចំណាស់ គឺ​ត្រូវ​បាន​អភិរក្ស និង​ជួសជុល​ឡើងវិញ ដោយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ នេះ​តទៅ​។ ប្រសិនបើ​គ្មាន​សន្តិភាព​ទេ គឺ​កម្ពុជា​ពិតជា​គ្មាន​ការ​លូតលាស់​អ្វី​ឡើយ​។ សន្តិភាព​បាន​ផ្តល់​ឱកាស ដល់​ប្រទេស​យើង​ក្នុង​ការ​ថែរក្សា និង​អភិរក្ស​ប្រាសាទ​បុរាណ​ជាច្រើន ​រួម​ទាំង​ស្ពាន​បុរាណ​ដូច​បានឃើញ ស្រាប់​នៅ​ពេល​នេះ​។ ដូច្នេះ​បងប្អូន​ជនរួមជាតិ​ត្រូវ រួមគ្នា​ការពារ និង​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​ឲ្យ​បាន​គង់​វង្ស​ទាំង​អស់​គ្នា​»៕

ស្ពាន​ទិព្វ​ ដែល​ជា​ស្ពាន​បុរាណ​វែង​ជាងគេ បាន​អភិរក្ស និង​ជួសជុល​ឡើងវិញ​ហើយ​

ស្ពាន​ទិព្វ​ ដែល​ជា​ស្ពាន​បុរាណ​វែង​ជាងគេ បាន​អភិរក្ស និង​ជួសជុល​ឡើងវិញ​ហើយ​