មន្ទីរ​សុខាភិបាល ចុះបង្ក្រាប​ទីតាំង បើក​សេវា​ព្យាបាល​ជម្ងឺ នៅតាម​ខ្ទម​ក្នុងព្រៃ​

​ខេត្តកំពង់ឆ្នាំង ៖ បុរស​​ម្នាក់​​ត្រូវបា​ន ម​ន្ត្រី​​មន្ទីរ​សុ​ខា​ភិបា​ល​​ ឃាត់​ខ្លួន ខ​ណះ​​ដែ​ល​​គេ​​រ​កឃើ​ញ​ថា ការ​ព្យា​បាល​​មាន​ លក្ខ​​ណះ​​ខុស​​ប​ច្ចេ​កទេ​ស ដោយ​នៅ​​ក្នុ​ង​ព្រៃ និ​ង​ការ​ប្រើ​ប្រាស់​​ថ្នាំ មិន​មាន​​វេជ្ជ​ប​ញ្ជា​​ត្រឹ​ម​ត្រូវ ។ ករណី​​ចុះ​​ធ្វើ​ការ បង្ក្រាប​​ខាង​លើ​នេះដឹកនាំ​ដោយ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក ម៉ម ម៉ា​ល​យ័ និង​មានការ​សម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញារង សាលាតំបូង ខេត្តកំពង់ឆ្នាំង លោក ឡុង ស៊ីថា និង​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ត្រី​នគ​បាល​ស្រុក នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​និង​ទីតាំង​ផ្ទះ រ​បស់ជនស​ង្ស​យ័​ខាងលើ ស្ថិតក្នុង ភូមិ​អូ​លយ ឃុំ​ជើង​គ្រៀវ ស្រុក​លៀ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។

​ជ​នស​ង្ស​យ័ ដែល​បាន​អះអាងថា ជា​គ្រូពេទ្យ​នេះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ តេះ សារី អាយុ ៥៣​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ស្រុក​ខាងលើ មាន​ប្រពន្ធ​និង​កូន ៣​នាក់ មានមុខ​របរ លួច​បើក​ព្យាបាល អ្នក​ជម្ងឺ​ដោយ​ខុសច្បាប់ នៅក្នុង​ព្រៃ ។ នៅ​ចំពោះមុខ​មន្ត្រី​ជំនាញ ជ​នស​ង្ស​យ័​ដែល​អះអាងថា ជា​គ្រូពេទ្យ​បញ្ជាក់​សារភាពថា ខ្លួនគេ​ជា​គ្រួ​ពេទ្យ របស់​ទាហាន​ប៉ុលពត កាលពី​សម​យ័​សង្គ្រាម ក្នុងស្រុក និង​មិនមាន​ការសិក្សារ ជំនាញ​ពេទ្យ​ណាមួយ​នោះឡើយ គេ​ព្យាបាល​ឱសថ​សម​យ័ និង​ឱសថ​បូរាណ លាយ​គ្នា ហើយក៍​ជា​អ្នក​សា​រព​ត័​រ​មាន ក្នុងស្រុក​មួយ និង​ជា​បណ្តាញ​អោយ​វិទ្យុ ក្រៅ​ស្រុក មួយ​ផ្សេងទៀត​ផងដែរ ។

​អនុប្រធាន មន្ទីរ​សុខាភិបាល​ខេត្ត លោក ម៉ម ម៉ា​ល​យ័ ដែល​ស្ថិតក្នុង​ការបង្ក្រាប បានអោយដឹងថា ជ​នស​ង្ស​យ័​ដែល​ត្រូវ សមត្ថកិច្ច​ធ្វើការ ឃាត់ខ្លួន​ខាងលើនេះ លួច​បើក​សេវា ព្យាបាល​អ្នក​ជម្ងឺ គ្មាន​ការអនុញ្ញាតិ ហើយក៍​គ្មាន​ការសិក្សា ផ្នែក​ជំនាញ ខាង​សុខាភិបាល​នោះឡើយ ខ​ណះ​ដែល​គេ ចេះ​បន្តិចបន្តួច ព្យាបាល​ឱសថ​សម​យ័ និង​ឱសថ​បុរាណ រួមផ្សំ​ដែល​បង្ក​អោយ​អ្នក​ជម្ងឺ ប្រឈម​បញ្ហា​សុខភាព និង​គ្រោះថ្នាក់ រហូតដល់​ស្លាប់ ដែល​គេ​មិនមាន ជំនាញ​ច្បាស់លាស់ ។

​នៅក្នុង​ការបង្ក្រាប ខាងលើនេះ សមត្ថកិច្ច​រកឃើញ អ្នក​ជម្ងឺ​ដែល​បានមក​ដេក​ព្យាបាល មាន​ចំនួន ១០​នាក់ ក្នុងនោះ ២​នាក់ មក​ព្យាបាល​យូរ និង​ខ្ទម​សម្រាប់​អ្នក​ជម្ងឺ ៣​កន្លែង និង​គ្រែ​សម្រាប់​អ្នក​ជម្ងឺ​ដេក ១៦ និង​រណ្តៅ ១៨​កន្លែង សម្រាប់​ដុត​កប់​សំបក​ថ្នាំ សា​រ៉ាង ម្ជុលចាក់​ថ្នាំ គ្រប់​ប្រភេទ ដែល​មិន​ត្រូវបាន​អនុញ្ញាតិ អោយប្រើ​ប្រាស់​នោះឡើយ រួម​និង​សំបក​វិទ្យុ​ជាច្រើន ដែល​បានធ្វើការ ចែក​អោយ​ប្រជាពលរដ្ឋ​។ ប្រភព​មួយ​ដោយឡែក បាន​បង្ហើប​អោយដឹងថា គ្រូពេទ្យ​ត្បាញ​អាយ​ខាងលើនេះ ធ្លាប់បាន​ប្រើ​អំពើហិង្សា លើ​ប្រពន្ធ​និង​មានការ​ប្តឹងផ្តល់ ទៅ​សមត្ថកិច្ច​មូលដ្ឋាន ជា​ច្រើនដង​មកហើយ និង​ធ្លាប់បាន​ចាក់​ថ្នាំ ធ្វើការ​រំលូតកូន អោយ​ប្រពន្ធ ៧​ដង ដែល​ផ្ទុយ​ពី​ច្បាប់ ស្តីពី​ការ​រំលូតកូន​។

​ពាក់​ព​ន្ធ័​និង​ករណី ព្យាបាល​មិនមាន​ភាពប្រក្រតី​ខាងលើនេះ មន្ត្រី​ជំនាញ​របស់ មន្ទីរ​សុខាភិបាល​ខេត្ត បានធ្វើការ​អបរំ​ណែនាំ ដល់​បងប្អូន​ជា​អ្នកជំង្ងឺ​ទាំងអស់ សូមកុំ​ចាញ់បោក ក្រុម​នេះ​អោយសោះ ហើយ​ត្រូវ​ទៅរក​សេវា ព្យាបាល​របស់​រដ្ឋ ដែលមាន​មណ្ឌល​សុខភាព ដែល​នៅ​ជិត និង​មន្ត្រី​ពេទ្យ​ខេត្ត ខ​ណះ​គ្រូពេទ្យ ដែលមាន​ឯកទេស ត្រឹមត្រូវ​ច្បាស់លាស់ ជៀសវៀង​ការព្យាបាល មិនមាន​ឯកទេស មិន​ច្បាស់លាស់ អាច​កើតមាន​គ្រោះថ្នាក់ ជាយថាហេតុ ណាមួយ​ដល់​អាយុជីវិត ។

​ក្នុងនោះ​អ្នក​ជម្ងឺ ទន់ដៃទន់ជើង​ម្នាក់​ឈ្មោះ ហង្ស សាវឿន អាយុ ៤៨​ឆ្នាំ ដែល​បានមក​សម្រាក ព្យាបាល​គ្រូពេទ្យ​ត្បាញ​អាយ រយពេល ៣​ខែ មកហើយ​នោះ ត្រូវបាន​ក្រុមគ្រូពេទ្យ ដឹក​តាម​រថយន្ត របស់​មន្ទី​ពេទ្យ​ខេត្ត យកមក​ធ្វើការ​ព្យាបាល ដោយ​មិន​គិតថ្លៃ ហើយ​ត្រូវបាន​ក្រុមការងារ គ្រូពេទ្យ​ខេត្ត ផ្តល់​ថវិការ ១២​ម៉ឺន​រៀល សម្រាប់​ផ្គត់​ផ្គង​នៅក្នុង​រយះពេល ព្យាបាល​នៅក្នុង​មន្ទី​ពេទ្យ បណ្តោះអាសន្ន ។

​ប្រធាន​មន្ទីរ សុខាភិបាល​ខេត្ត​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន បាន​ប្រាប់ អ្នកយកព័ត៌មាន​ថា ករណី​ខាងលើនេះ វា​ខុស​និង​ច្បាប់​របស់​ក្រសួងសុខាភិបាល ដោយ ១-​រំលោភ​ស្តីពី​ច្បាប់​គ្រប់គ្រង លើ​ការប្រកប រប​រវិ​ជ្ជ​ជី​វះ​ឯកជន ក្នុង​វិ​ស​យ័​វេជ្ជសាស្ត្រ អម​វិ​ជ្ជ​សាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ (​បើក​កន្លែង​ព្យាបាល​ជម្ងឺ​) ២-​រំលោភ​លើ​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ (​ប្រើប្រាស់​ឱសថ​សម​យ័ និង​ឱសថ​បូរាណ លាយឡំ​គ្នា ) និង​ព្យាបាល នៅក្នុង​ខ្ទម​ក្នុងព្រៃ​។  ក្រោយ​ការបង្ក្រាប ជ​នស​ង្ស​យ័ រួម​និង​វត្ថុតាង​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ នាំយកមក​ធ្វើការ​សាកសួរ និង​កសាង​ឯកសារ គ្រោង​និង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕
មន្ទីរ​សុខាភិបាល ចុះបង្ក្រាប​ទីតាំង បើក​សេវា​ព្យាបាល​ជម្ងឺ នៅតាម​ខ្ទម​ក្នុងព្រៃ​

មន្ទីរ​សុខាភិបាល ចុះបង្ក្រាប​ទីតាំង បើក​សេវា​ព្យាបាល​ជម្ងឺ នៅតាម​ខ្ទម​ក្នុងព្រៃ​

មន្ទីរ​សុខាភិបាល ចុះបង្ក្រាប​ទីតាំង បើក​សេវា​ព្យាបាល​ជម្ងឺ នៅតាម​ខ្ទម​ក្នុងព្រៃ​

មន្ទីរ​សុខាភិបាល ចុះបង្ក្រាប​ទីតាំង បើក​សេវា​ព្យាបាល​ជម្ងឺ នៅតាម​ខ្ទម​ក្នុងព្រៃ​

មន្ទីរ​សុខាភិបាល ចុះបង្ក្រាប​ទីតាំង បើក​សេវា​ព្យាបាល​ជម្ងឺ នៅតាម​ខ្ទម​ក្នុងព្រៃ​

 

ប្រភព៖ watphnom

អ្នកនឹងចូលចិត្ត

  • មន្ទីរ​សុខាភិបាល ចុះបង្ក្រាប​ទីតាំង បើក​សេវា​ព្យាបាល​ជម្ងឺ នៅតាម​ខ្ទម​ក្នុងព្រៃ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ជីវិតនិងសង្គម
Tags: