អ្នក​ទៅ​ដក​ប្រាក់​តាម​ទូ ATM រាល់​ដង តើ​​ធ្លាប់​ដឹង​ពី​ដំណើរការ​របស់​ម៉ាស៊ីន​ឬ​ទេ? នេះ​ជា​វីដេអូ​បង្ហាញ​

មនុស្សភាគច្រើនមិនសូវខ្វល់ ឬមិនគិតថា តើម៉ាស៊ីន ATM ដំណើរការដូចម្ដេចខ្លះ ទើបអាចឱ្យលោកអ្នកប្រើប្រាស់បានងាយស្រួលក្នុងការដកប្រាក់រាល់ដងនោះ។ ជាធម្មតា ដើម្បីអាចដកប្រាក់ពីទូ ATM បានដំបូង អ្នកប្រាកដជាត្រូវដាក់កាតធនាគារចូលទៅម៉ាស៊ីន ហើយវាយបញ្ចូលលេខសម្ងាត់ និងជ្រើសរើសចំនួនទឹកប្រាក់ដែលអ្នកចង់ដក បន្ទាប់ពីនោះម៉ាស៊ីននឹងខ្ជាក់ប្រាក់តាមចំនួនដែលអ្នកត្រូវការ។

អ្នក​ទៅ​ដក​ប្រាក់​តាម​ទូ ATM រាល់​ដង តើ​​ធ្លាប់​ដឹង​ពី​ដំណើរការ​របស់​ម៉ាស៊ីន​ឬ​ទេ? នេះ​ជា​វីដេអូ​បង្ហាញ​

ដូច្នេះ តាមរយៈវីដេអូខាងក្រោមនឹងបង្ហាញពីដំណាក់កាលផ្សេងៗដើម្បីម៉ាស៊ីនអាចប្រតិបត្តិការដកប្រាក់ជូនលោកអ្នកបានដូចសព្វថ្ងៃ៖

នៅក្នុងវីដេអូខាងលើ គឺបានបង្ហាញពីដំណាក់កាលតាំងពីដំបូងបំផុត រហូតដល់ប្រាក់ត្រូវបានដក់ចេញពីទូ ATM។ ក្រោយពីដែលអ្នកបានដាក់កាត និងបញ្ចូល Password ត្រឹមត្រូវ នោះគឺដល់តួនាទីរបស់ Smart Card Reader សម្រាប់ធ្វើការឆែកមើលទឹកប្រាក់ក្នុងគណនីរបស់អ្នក។

អ្នក​ទៅ​ដក​ប្រាក់​តាម​ទូ ATM រាល់​ដង តើ​​ធ្លាប់​ដឹង​ពី​ដំណើរការ​របស់​ម៉ាស៊ីន​ឬ​ទេ? នេះ​ជា​វីដេអូ​បង្ហាញ​

គ្រឿងចក្រខាងក្នុងមានសណ្ឋានជាគ្រាប់ស្ពឺដំណើរការប្រទាក់ប្រទងគ្នាយ៉ាងម៉ត់ចត់ត្រឹមត្រូវ ដើម្បីផ្ទៀងផ្ទាត់ ហើយនិងចាប់យកប្រាក់ដែលអ្នកចង់ដក ដែលកិច្ចការនេះគឺត្រូវឆ្លងកាត់ស៊ែនស័រឆ្លាតវៃ ក្នុងការត្រួតពិនិត្យក្រដាសប្រាក់ជៀសវាងខុសប្រភេទក្រដាសប្រាក់ និងលើសចំនួន ដោយសារតែការស្អិតជាប់គ្នានោះ៕

ប្រភព៖ bizkhmer

អ្នកនឹងចូលចិត្ត

  • អ្នក​ទៅ​ដក​ប្រាក់​តាម​ទូ ATM រាល់​ដង តើ​​ធ្លាប់​ដឹង​ពី​ដំណើរការ​របស់​ម៉ាស៊ីន​ឬ​ទេ? នេះ​ជា​វីដេអូ​បង្ហាញ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ជីវិតនិងសង្គម
Tags: