​បាត់​ខ្លួន​ឧទ្ធម្ភាគចក្រ​ ដឹក​​​អនុរដ្ឋមន្ត្រី​​ម៉ាឡេស៊ី​ល្ងាច​មិញ​

​​​​​​​ឧទ្ធម្ភាគចក្រ​​​មួយ​គ្រឿង​​​​​​ បាន​ដឹក​មនុស្ស​ចំនួន​​​ ៦នាក់​​​​​រួម​​មាន​ទាំង​​អនុរដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ​​​និង​សមាជិក​​រដ្ឋសភា​​ម្នាក់​​ផង ​បាន​បាត់​ខ្លួន​​​​កាល​ពីល្ងាច​​ថ្ងៃ​​ព្រហស្បតិ៍​​​ម្សិលមិញ​ ​នៅ​លើ​​កោះ​​បូនីអូ (Borneo) ​​​រដ្ឋ​​ Sarawak។

​បាត់​ខ្លួន​ឧទ្ធម្ភាគចក្រ​ ដឹក​​​អនុរដ្ឋមន្ត្រី​​ម៉ាឡេស៊ី​ល្ងាច​មិញ​

ឧទ្ធម្ភាគចក្រ​​បាន​បាត់​​​​​​ទំនាក់​ទំនង​នៅ​វេលា​ម៉ោង ៥ល្ងាញ​​មិញ​ អំឡុង​ពេល​​ហោះ​​​ចម្ងាយ​ជាង​ ៣០នាទី​ ពី​ទីក្រុង Betong ទៅកាន់​​ទីក្រុង​ Kuching។​ នេះ​បើ​តាម​​ប្រសាសន៍​​របស់​​ប្រធាន​នាយកដ្ឋាន​​​​​អាកាសចរណ៍​​​ស៊ីវិល​លោក​ Azharuddin Abdul Rahman និង​ផ្សព្វ​ផ្សាយ​ដោយ​​​​​សារព័ត៌មាន​​​ម៉ាឡេស៊ី។

លោក​បាន​បន្ថែម​ថា៖ ​​​​​អាជ្ញាធរ​​​​​​​​​បាន​ចេញ​ប្រតិបត្តិការ​​តាម​​ស្វែង​រក ​និង​​​​ជួយ​សង្គ្រោះ​​​​​​​ប្រមាណ​ជាង ១០០​នាក់​ តាម​ផ្លូវ​ដ៏​ពិបាក ​​ក្នុង​រដ្ឋ​​មិន​សូវ​​មាន​ប្រជាជន​រស់​នៅ​នេះ។

​គេហទំព័រ​សារព័ត៌មាន​ The Star បាន​រាយការណ៍​ថា​ក្នុង​នោះ​មាន​​​​​​​ អនុរដ្ឋមន្ត្រី​​ខាង​​​​​ដំណាំ​ និង​ទំនិញ​ឧស្សាហកម្ម​​​លោកស្រី​ Noriah Kasnon ​​រួម​ជា​មួយ​ស្វាមី,​ ​ប្រធាន​ក្រុម​ប្រឹក្សា​ប្រេងដូង​ម៉ាឡេស៊ី​លោក Wan Mohammad Khairil និង​​​​​សមាជិក​សភា​​​លោក​ Wan Mohammad Khairil Anuar Wan Ahmad ​ត្រូវ​គេ​​គិត​ថា​​ជា​​មនុស្ស​​ស្ថិត​​ក្នុង​ចំណោម​​​​​ទាំង ៦នាក់។

​​គោល​បំណង​​នៃ​ការ​ធ្វើ​ដំណើរ​​​ ​​មិន​​ទាន់​​​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នៅ​ឡើយ​​ទេ ​​ប៉ុន្តែ​​​​​​​​​​​​យុទ្ធនាការ​​​ផ្សព្វផ្សាយ​​​​រក​សំឡេង​ឆ្នោត​​​​​​​កំពុង​​ត្រូវ​គេ​ចាប់​អារម្មណ៍​​ក្នុង​រដ្ឋ​ Sarawak ដែល​​​​​​​រដ្ឋ​នឹង​ធ្វើការ​​បោះ​ឆ្នោត​​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ។

ឯ​​​​​​នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី ​លោក Najib Razak  ​​បាន​ថ្លែង​​លើ​បណ្ដាញ​សង្គម​ Twitter ថា​”​លោក​​ព្រួយបារម្ភ​​យ៉ាង​​ខ្លាំង​​ចំពោះ​ស្ថាន​ភាព​​បាត់​ខ្លួន​ឧទ្ធម្ភាគចក្រ​នេះ”៕

​បាត់​ខ្លួន​ឧទ្ធម្ភាគចក្រ​ ដឹក​​​អនុរដ្ឋមន្ត្រី​​ម៉ាឡេស៊ី​ល្ងាច​មិញ​

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ​បាត់​ខ្លួន​ឧទ្ធម្ភាគចក្រ​ ដឹក​​​អនុរដ្ឋមន្ត្រី​​ម៉ាឡេស៊ី​ល្ងាច​មិញ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:ជីវិតនិងសង្គម
Tags: